ព័ត៌មាន
រដ្ឋមន្រ្តីក្រសួអបរិស្ថាន នាំយកអំណោយសម្ដេចធិបតី ចែកជូនកងទ័ព នៃបញ្ជាការដ្ឋានយោធភូមិភាគ១ នៅខេត្តស្ទឹងត្រែង
ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួអបរិស្ថាន បានដឹកនាំប្រតិភូថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន រួមជាមួយក្រុមហ៊ុន អាន ម៉ាឌី ហ្គ្រុប ចំការកៅស៊ូពាមជាំង រដ្ឋបាលខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ និងនាំយកអំណោយ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅចែកជូនដល់កងទ័ពនៃបញ្ជាការដ្ឋានយោធភូមិភាគទី១ នៃកងយោធពលខេមរភូមិន្ទ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។
ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា៖ កងទ័ពជាខឿនការពារជាតិដ៏រឹងមាំ មិនអាចខ្វះបាន ក្នុងនាមសម្ព័ន្ធមេត្រីជាមួយកងទ័ព ក្រសួងបរិស្ថានរួមជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានយកចិត្តទុកដាក់ ដល់សុខទុក្ខកងទ័ពជួរមុខ ការពារព្រំដែនជានិច្ច ទោះក្នុងកាលៈទេសណាក៏ដោយ ជាពិសេសបាននាំយកជាស្បៀង គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ យកទៅជូនកងទ័ព ដែលកំពុងឈរជើងប្រយុទ្ធប្រឆាំងជាមួយសត្រូវឈ្លានពានទឹកដី ប្រកបភាពអង់អាចក្លាហាន លះបង់កម្លាំងកាយ ចិត្ត និងអាយុជីវិត ក្នុងការពារជាតិ បូរណភាពទឹកដី និងប្រជាជនកម្ពុជា។
ក្នុងឱកាសនោះឯកឧត្ដមរដ្ឋមន្រ្តី បាននាំយកប្រសាសន៍ផ្តាំសួរសុខទុក្ខ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងថ្នាក់ដឹកនាំគ្រប់ថ្នាក់ នៃរាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសរបស់ក្រសួងបរិស្ថានផងដែរ។
ជាមួយអំណោយដថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ក្នុងឱកាសនោះរួមមាន អង្ករ ត្រីខ គ្រឿងឧបភោគបរិភោគជាច្រើន កុំព្យុទ័រយួរដៃ ម៉ាស៊ីនព្រីនធ័រ និងសម្ភារប្រើប្រាស់ជាច្រើនផ្សេងទៀត រួមជាមួយថវិកាមួយចំនួនផងដែរ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បានប្រកាសផ្តល់អំណោយដ្រូនចំនួន៥គ្រឿង ដល់បញ្ជាការដ្ឋានយោធភូមិភាគ១ នៃកងយោធពលខេមរភូមិន្ទ ដើម្បីចូលរួមពង្រឹងខឿនការពារជាតិ ជាពិសេសក្នុងការឆ្លើយតបនឹងកិច្ចសហប្រតិបត្តិការល្អ ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ ក្នុងភូមិខេត្តស្ទឹងត្រែងផងដែរ។
ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការយោធភូមិភាគទី១ បានថ្លែងអំណរគុណ ដល់ការបង្កើតឱ្យមានការចងសម្ព័ន្ធមេត្រីភាពរវាងកងទ័ព ជាមួយក្រសួង ស្ថាប័ន និងវិស័យឯកជន។ សម្ព័ន្ធមេត្រីនេះ បានធ្វើឱ្យទំនាក់ទំនងរវាងអង្គភាពកងទ័ព ជាពិសេសទ័ពជួរមុខនៃយោធភូមិភាគទី១ ក្នុងខេត្តស្ទឹងត្រែង កាន់តែមានភាពមុះមុត ក្នុងការការពារជាតិមាតុភូមិ ការពារបូរណភាពទឹកដីកម្ពុជា ឱ្យបានដាច់ខាតប្តេជ្ញា ប្រឆាំងដាច់ខាតរាល់ការឈ្លានពានពីសត្រូវ គាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕















-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ