ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវជនរួមជាតិ បន្តជឿជាក់រាជរដ្ឋាភិបាលលើការដោះស្រាយរឿងព្រំដែន និងវីរកងទ័ព
ឯកឧត្តម ហ៊ុន ម៉ានី បានអំពាវនាវដល់បងប្អូនជនរួមជាតិ សូមបន្តជឿជាក់លើថ្នាក់ដឹកនាំ ជាពិសេស រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ដែលកំពុងដឹកនាំការងារលើគ្រប់សមរភូមិសំដៅបញ្ចប់ជម្លោះទាំងស្រុងដោយសន្តិវិធី និងដើម្បីវីរកងទ័ពរបស់យើងបានវិលត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព ជួបជុំក្រុមគ្រួសារ ជាពិសេស ធ្វើឱ្យស្ថានភាពតាមតំបន់ព្រំដែនត្រលប់មករកប្រក្រតីភាពវិញ។ ការលើកឡើងដូចនេះ ធ្វើឡើងក្នុងឱកាស ឯកឧត្តម អញ្ជើញជួបសំណេះសំណាលសាកសួរទុក្ខ និងស្តាប់អ្វីដែលជាស្ថានភាពមូលដ្ឋានជាមួយគណៈកម្មការបក្សឃុំ-សង្កាត់ ជាមួយបក្សភូមិនៅឃុំរលាំងគ្រើល និងឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្តម ហ៊ុន ម៉ានី បានចែករំលែកនូវបច្ចុប្បន្នភាពភាពជម្លោះព្រំដែនកម្ពុជា-ថៃ ជូនទៅដល់សមាជិក សមាជិកា នៃអង្គប្រជុំ ដោយឯកឧត្តមបានលើកឡើងថា សង្រ្គាមដែលយើងបានឆ្លងកាត់កន្លងទៅថ្មីៗនេះ សរបញ្ជាក់អំពីសមត្ថភាពរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។
ឯកឧត្តម បានអំពាវនាវដល់បងប្អូនជនរួមជាតិ សូមបន្តជឿជាក់លើថ្នាក់ដឹកនាំរបស់យើង ជាពិសេស រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ដែលកំពុងដឹកនាំការងារលើគ្រប់សមរភូមិសំដៅបញ្ចប់ជម្លោះទាំងស្រុងដោយសន្តិវិធី ដើម្បីវីរកងទ័ពរបស់យើងបានវិលត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព ជួបជុំក្រុមគ្រួសារ ជាពិសេស ធ្វើឱ្យស្ថានភាពតាមតំបន់ព្រំដែនត្រលប់មករកប្រក្រតីភាពវិញ។
ឯកឧត្តម បានលើកឡើងដែរថា ការផ្ទុះអាវុធរយៈពេល ៥ ថ្ងៃ នេះបានធ្វើឱ្យវីរកងទ័ពពលី និងរបួស ព្រមទាំងបំផ្លិចបំផ្លាញ ហេដ្ឋរចនាសម្ព័ន្ធ លំនៅដ្ឋាន ទ្រព្យសម្បត្តិប្រជាពលរដ្ឋ។ ដោយមានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្រេចឱ្យរាជរដ្ឋាភិបាលទទួលបន្ទុកលើការរៀបចំបុណ្យសពជូនដំណើរវីរកងទ័ពឱ្យបានសក្តិសមប្រកបដោយកិត្តិយស។ បន្ថែមពីនេះទៀត តំណាងឱ្យសម្តេចធិបតី ឯកឧត្តម ក៏បានទៅសាកសួរសុខទុក្ខ និងជូនពរដល់ពូៗ បងៗ វីរកងទ័ពដែលកំពុងសម្រាកព្យាបាលនៅតាមបណ្តាមន្ទីរពេទ្យនានាផងដែរ។ ថ្វីត្បិតតែពួកគាត់មានរបួសពិតមែន ប៉ុន្តែទឹកចិត្តស្មារតីនិងឆន្ទៈនៅតែខ្លាំងក្លាជានិច្ចក្នុងការការពារមាតុភូមិ៕
អត្ថបទ៖គឹមហុក













-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ