ព័ត៌មាន
ការដោះដូរពាណិជ្ជរបស់កម្ពុជា ក្នុងរយៈពេល៨ខែ មានទំហំទឹកប្រាក់ជិត ៤៣ ពាន់លានដុល្លារ
នៅក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៥នេះ ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបជិត ៤៣ពាន់លានដុល្លារអាមេរិក ក្នុងនោះកម្ពុជាបាននាំចេញទំនិញសំខាន់ៗ មានទឹកប្រាក់ជិត ២១ពាន់លានដុល្លារ ខណៈតម្លៃនៃការនាំចូលមានទឹកប្រាក់សរុបជិត ២២ ពាន់លានដុល្លារ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៥នេះ, ក្នុងនោះការធ្វើពាណិជ្ជកម្មទំនិញជាមួយប្រទេសដៃគូរសំខាន់ៗ របស់ កម្ពុជាមានទំហំទឹកប្រាក់សរុបប្រមាណជិត ៤៣ពាន់លានដុល្លារអាមេរិក កើនឡើង ៥,៨៦០ លានដុល្លារអាម៉េរិក ស្មើនឹង ១៦% បើប្រៀបធៀបនឹងរយៈពេល៨ ខែ ឆ្នាំ២០២៤ (ដែលមានទំហំទឹកប្រាក់ជិត ៣៧ លានដុល្លារអាម៉េរិកប៉ុណ្ណោះ)។
ចំណែកការនាំចេញ-ចូលវិញ នៅក្នុងរយៈពេល៨ខែនេះ ក្នុងនោះសម្រាប់ពាណិជ្ជកម្មនៃការនាំចេញមានតម្លៃសរុបជិត ២១ ពាន់លានដុល្លារអាម៉េរិក កើនឡើងជិត ៣ ពាន់លានដុល្លារអាម៉េរិក ស្មើនឹង ១៧% បើប្រៀបធៀបនឹងរយៈពេល៨ ខែ ឆ្នាំ២០២៤ (មានជាង ១៧ ពាន់លានដុល្លារអាម៉េរិក)។ ចំណែកការនាំចូលវិញ, គឺមានតម្លៃសរុបជិត ២២ ពាន់លានដុល្លារអាម៉េរិក កើនឡើងជិត ៣ពាន់លានដុល្លារអាម៉េរិក ស្មើនឹង ១៥% បើប្រៀបធៀបនឹងរយៈពេល៨ ខែ ឆ្នាំ២០២៤ (មានជាង ១៩ ពាន់លានដុល្លារ អាម៉េរិក)។
ចំពោះទំនិញនាំចេញសំខាន់ៗក្នុងរយៈពេល ៨ខែនេះរួមមាន៖ ការរនាំចេញសម្លៀកបំពាក់ គ្រឿងបន្ទាប់បន្សំធ្វើពីក្រណាត់ មានទឹកប្រាក់ជាង ៥ ២០០ លានដុល្លារ, សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំមិនធ្វើពីក្រណាត់ជិត ២ ៥០០ លានដុល្លារ, ស្បែក ជើង ស្រោមជើង ជាង ១ ៤០០ លានដុល្លារ, វត្ថុធ្វើពីស្បែក និងបរិក្ខាធ្វើពីរោម ជិត ១ ៥០០ លានដុល្លារ, ផ្លែឈើ និងគ្រាប់ផ្លែឈើ ១ ០០០ លានដុល្លារ, ធញ្ញជាតិ ជាង ១ ១០០ លានដុល្លារ, កៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ជាង ១ ២០០ លានដុល្លារ, គ្រឿង សង្ហារឹម ជាង ១ ០០០ លានដុល្លារ, ម៉ាស៊ីន និងឧបករណ៍អគ្គិសនីជាង ៩០០ លានដុល្លារ, យានក្រៅពីអយស្ម័យយាន ឡាន អគ្គិសនី ជាង ៥០០ លានដុល្លារ, ប្រដាប់ក្មេងលេង ជាង ៤០០ លានដុល្លារ ក្រៅពីនេះនៅមានប្រភេទទំនិញជាច្រើន បាននិង កំពុងគាំទ្រដល់កំណើន នៃការនាំចេញរបស់កម្ពុជាផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី



-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ