ព័ត៌មាន
ពលរដ្ឋជាង ៣០០គ្រួសារ នៅឃុំពង្រ ស្រុកចុងកាល់ ចាប់ឆ្នោតជ្រើសដីឡូត៍លំនៅឋាន និងដីឡូត៍កសិកម្ម គម្រោង LASED III
ឧត្តរមានជ័យ៖ ប្រជាពលរដ្ឋចំនួន ៣៣៣គ្រួសារ នៅឃុំពង្រ ស្រុកចុងកាល់ ចូលរួមចាប់ឆ្នោតជ្រើសដីឡូត៍លំនៅឋាន និងដីឡូត៍កសិកម្ម ក្រោមកម្មវិធីសម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋានរបស់គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III)។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការដឹកនាំគម្រោង LESED III តំណាង ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ និងឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ត ដែលពិធីនេះប្រព្រឹត្តធ្វើឡើងនៅបរិវេណ សាលាស្រុកចុងកាល់ នាព្រឹកថ្ងៃទី១០ ខែកញ្ញាឆ្នាំ ២០២៥ នេះ។
ឯកឧត្ដម មាន ចាន់យ៉ាដា បានលើកឡើងថា ពិធីចាប់ឆ្នោតនេះមិនត្រឹមតែជាការបែងចែកដីធ្លីធម្មតានោះទេ ប៉ុន្តែជាជំហានដ៏សំខាន់មួយក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាដីធ្លី និងកាត់បន្ថយភាពក្រីក្រ។ គោលបំណងចម្បង នៃកម្មវិធីនេះគឺដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋមានដីសម្រាប់សង់លំនៅឋាន និងដីសម្រាប់បង្កបង្កើនផល ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេប្រកបដោយនិរន្តរភាព។
ជាមួយគ្នានោះ ឯកឧត្ដម សូ ខនឫទ្ធីគុណ បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ក្នុងការរៀបចំដីសម្បទានសង្គមកិច្ចនេះឡើង ក្នុងគោលដៅធានាថាប្រជាពលរដ្ឋគ្រប់រូបមានសុវត្ថិភាពដីធ្លី និងអាចកសាងអនាគតដ៏ល្អប្រសើរ។
ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្ត និងក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងសម្របសម្រួលដំណើរការគម្រោងនេះប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។
ឯកឧត្ដម សូ ខនឫទ្ធីគុណ បានបន្តថា កន្លងមកគណៈកម្មាធិការគម្រោង LASED III បានអនុវត្តការងារជាច្រើនដោយយកចិត្តទុកដាក់ខ្ពស់ រាប់ចាប់ពីការធ្វើជំរឿនដល់ប្រជាពលរដ្ឋដែលគ្មានដីធ្លីពិតប្រាកដ រហូតដល់ការជ្រើសរើសទីតាំងដីសម្បទាន និងរៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់។ ដំណើរការទាំងនេះត្រូវបានធ្វើឡើងប្រកបដោយតម្លាភាព និងយុត្តិធម៌ ដើម្បីធានាថាប្រជាពលរដ្ឋដែលត្រូវបានជ្រើសរើស គឺជាក្រុមគោលដៅពិតប្រាកដរបស់រាជរដ្ឋាភិបាល។
អត្ថបទ៖ ឃិន សារិទ្ធ











-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ