ព័ត៌មាន
ក្រុមបារាំងកៀរគរគ្នាដើម្បីបេតិកភណ្ឌកម្ពុជា
លោកស្រី Yannick Lintz ប្រធានសារមន្ទីរហ្គីម៉េសម្រាប់សិល្បៈអាស៊ី និង លោក Jean Luc Martinezឯកអគ្គរដ្ឋទូតសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យបេតិកភណ្ឌ បានអញ្ជើញមកប្រទេសកម្ពុជាដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ក្នុងវិស័យបេតិកភណ្ឌ។ នេះបើតាមការផ្សាយរបស់ ស្ថាបទូតបារាំងប្រចាំនៅកម្ពុជា នៅរាត្រីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នេះ។
ជាមួយលោក អូលីវ្យេ រីឆា ឯកអគ្គរដ្ឋបារាំងប្រចាំកម្ពុជា លោក Jean Luc Martinez និងលោកស្រី Yannick Lintz បានទស្សនាសារមន្ទីរជាតិភ្នំពេញ និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
ជំនួបខាងលើ គឺជាឱកាសពិនិត្យលើការសិក្សាដែលកំពុងដំណើរការ ស្តីពី ការពង្រីកសារមន្ទីរជាតិភ្នំពេញ ដែលនឹងផ្តល់ជូន ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នូវជម្រើសក្នុងការលើកស្ទួយតម្លៃសារមន្ទីរជាតិបន្ថែមទៀត ក៏ដូចជាសមុច្ច័យនានារបស់សារមន្ទីរនេះ៕




-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ