ព័ត៌មាន
អភិបាលខេត្តកណ្ដាល៖ រាល់ទ្រព្យសម្បត្តិដែលប្រើប្រាស់ដោយថវិការបស់រដ្ឋ គឺតម្រូវចុះបញ្ជីសារពើភណ្ឌទាំងអស់
កណ្ដាល៖ រាល់សម្ភារៈប្រើប្រាស់ និងទ្រព្យសម្បត្តិអចលនវត្ថុនានា ដែលប្រើប្រាស់ថវិការបស់រដ្ឋ គឺតម្រូវឱ្យចុះបញ្ជីសារពើភណ្ឌ ហើយចំពោះសម្ភារៈទាំងឡាយណាដែលអស់សុផលភាពប្រើប្រាស់ ក៏ត្រូវតែរៀបចំនីតិវិធីជម្រះចេញផងដែរ គឺត្រូវធ្វើឱ្យស្របទៅតាមនីតិវិធីដែលបានកំណត់ ជៀសវាងកុំឱ្យមានបញ្ហាទោសទណ្ឌកើតឡើង។
ក្នុងកិច្ចប្រជុំផ្ទៀងផ្ទាត់បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល (ឆ្នាំ២០២៤) របស់រដ្ឋបាល ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរអង្គភាពជុំវិញខេត្ត ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ មន្ទីរអង្គភាពជុំវិញខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការស្វែងយល់អំពីសិទ្ធិ និងនីតិវិធីរបស់ខ្លួនឱ្យបានច្បាស់លាស់ក្នុងការចុះបញ្ជីសារពើភណ្ឌ និងជម្រះទ្រព្យសម្បត្តិរបស់រដ្ឋអស់សុពលភាពប្រើប្រាស់ ហើយត្រូវកត់ត្រាឱ្យបានត្រឹមត្រូវ ច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ជៀសវាងកុំឱ្យមានការបាត់ទ្រព្យសម្បត្តិរបស់រដ្ឋ។ ហើយនៅពេលដែលសវនកម្ម ឬអធិការកិច្ចចុះមកត្រួតពិនិត្យ ដូច្នេះអង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់លើបញ្ហានេះ ត្រូវខិតខំជម្រះ និងចុះបញ្ជីទ្រព្យសម្បត្តិរដ្ឋឱ្យបានត្រឹមត្រូវឆាប់រហ័សទាន់ពេលវេលា។យោងតាមរបាយការណ៍របស់ លោកស្រី ខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្តាល បានបញ្ជាក់ថា ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំរគោល (ឆ្នាំ២០២៤) មាន ៣១ មន្ទីរ-អង្គភាពជំនាញ ដែលបានរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល (ឆ្នាំ២០២៤) តាមប្រព័ន្ធ SARMIS បញ្ជូនមកមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដើម្បីពិនិត្យផ្ទៀងផ្ទាត់ជួយកែសម្រួលឲ្យមានភាពត្រឹមត្រូវបានចំនួន ២៩ អង្គភាព និងកំពុងកែតម្រូវចំនួន ២អង្គភាព ។ ដោយឡែកចំពោះរដ្ឋបាលខេត្ត ក្រុង ស្រុក សរុបមានចំនួន ១៤អង្គភាព បានរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល (ឆ្នាំ២០២៤) តាមប្រព័ន្ធ SARMIS បានបញ្ជូន មកមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុខេត្ត ដើម្បីពិនិត្យផ្ទៀងផ្ទាត់ជួយកែសម្រួលឲ្យមានភាពត្រឹមត្រូវបានចំនួន ១៤អង្គភាព ស្មើនឹង ១០០%។
ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើទៅដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសជំនួយការហិរញ្ញវត្ថុឃុំ-សង្កាត់ សូមយកចិត្តទុកដាក់រៀបចំពិនិត្យបញ្ជីសារពើភណ្ឌរបស់ខ្លួនថាតើបានត្រឹមត្រូវហើយឬនៅ មានខ្វះខាតអ្វីខ្លះ ដើម្បីរៀបចំនីតិវិធីចុះបញ្ជី និងជម្រះឱ្យបានត្រឹមត្រូវ។ ជាពិសេសត្រូវខិតខំយកចិត្តទុកដាក់ពិនិត្យទៅលើទ្រព្យសម្បត្តិដែលបានមកពីសប្បុរសជននានា ដែលបានផ្ដល់ឱ្យសម្រាប់អង្គភាពរដ្ឋក្នុងគ្រប់គ្រង និងប្រើប្រាស់ ក៏ត្រូវតែចុះបញ្ជីសារពើភណ្ឌឱ្យអស់ផងដែរ សំដៅបង្កលក្ខណៈងាយស្រួលក្នុងការគ្រប់គ្រង។ ដោយឡែកចំពោះសម្ភារៈដែលអស់សុផលភាពប្រើប្រាស់លែងកើតត្រូវជម្រះឱ្យអស់ កុំឱ្យបន្សល់ទិន្នន័យស្មុគស្មាញ ជាងនេះទៅទៀតរាល់ដីរបស់រដ្ឋ អាជ្ញាធរទាំងអស់ហាមដាច់ខាតមិនត្រូវអនុញ្ញាតផ្ដល់ឱ្យអ្នកណាម្នាក់មកស្នាក់នៅ ឬអាស្រ័យផលបណ្ដោះអាសន្នឡើយ ជៀសវាងបង្កបញ្ហាស្មុគស្មាញនៅពេលអនាគត។ ដោយ សៅ យ៉ាម៉ង់







-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ