ព័ត៌មាន
រាជរដ្ឋាភិបាលទទួលស្គាល់សហគ្រាសធុនមីក្រូ តូច មធ្យម និងធំ គឺជាឆ្អឹងខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ច
រាជរដ្ឋាភិបាលទទួលស្គាល់ថា សហគ្រាសក្នុងស្រុក ទាំងធុនមីក្រូ តូច មធ្យម និងធំ គឺជាឆ្អឹងខ្នងដ៏រឹងមាំនៃសង្គមសេដ្ឋកិច្ច ជាតិ ដែលបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើតការងារ និងមុខរបរ ការបង្កើនប្រាក់ចំណូល និងការជំរុញ ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងក្នុងពិធីបើក”ការតាំងពិព័រណ៌ផលិតផលខ្មែរ ឆ្នាំ២០២៥ ក្រោមប្រធានបទ ៖ ពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក” នៅថ្ងៃទី១១ខែកញ្ញានេះថា ក្នុងឆ្នាំ២០២៥នេះ, ការដាក់ពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក និងការផ្ទុះឡើងនូវជម្លោះព្រំដែន ដែលបង្កឡើងដោយប្រទេសជិតខាងរបស់កម្ពុជា នាពេលថ្មីៗនេះ បានបន្ថែមសម្ពាធមកលើសេដ្ឋកិច្ចកម្ពុជា។
នៅចំពោះមុខបញ្ហាប្រឈមនេះ ទន្ទឹមនឹងការឆ្លើយតបដោយម៉ឺងម៉ាត់ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការការពារអធិបតេយ្យ បូរណ- ភាពដែនដី រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានកំពុងតាមដាន និងវាយតម្លៃស្ថានការណ៍ជាក់ស្តែង ដោយយកចិត្តទុកដាក់បំផុត និងត្រៀមដាក់ចេញនូវវិធានការឆ្លើយតប មុតស្រួចលើគ្រប់វិស័យទាំងឡាយ សំដៅម្ខាងរក្សាចលនការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជារួម និងម្ខាងទៀត ប្រែក្លាយបញ្ហាប្រឈមឲ្យក្លាយទៅជាកាលានុវត្តភាព ជាពិសេសសម្រាប់ការលើកកម្ពស់សហគ្រាសក្នុងស្រុក ខណៈដែលស្មារតីសេ្នហាជាតិ និង ចលនារួបរួមជាតិកាន់តែមានសម្ទុះខ្លាំងឡើង ជំរុញដល់ការលើកស្ទួយ និងការឲ្យតម្លៃខ្ពស់ដល់ផលិតផលក្នុងស្រុក។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្តថា ការណ៍នេះគឺជាកាលានុវត្តភាពមួយដ៏វិសេស សម្រាប់ការអភិវឌ្ឍសមត្ថភាព ការ ធ្វើពិពិធកម្មផលិតផលក្នុងស្រុក និងការពង្រឹងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ដែលនឹងរួមចំណែកដល់ការជំរុញកំណើន សេដ្ឋកិច្ច និងការពង្រឹងឯករាជ្យភាពនៃសេដ្ឋកិច្ចជាតិ និយាយដោយឡែក, សហគ្រាសក្នុងស្រុក ធុនមីក្រូ តូច និងមធ្យម ត្រូវខិត ខំម្ចាស់ការ និងប្រឹងប្រែងក្ដាប់ឲ្យជាប់ នូវកាលានុវត្ដភាពដ៏មានតម្លៃនេះ ដោយត្រូវឆ្លើយតបឲ្យបានជាអតិបរមា ទៅនឹងការរំពឹង ទុករបស់ប្រជាពលរដ្ឋ ទាំងក្នុងរយៈពេលខ្លី មធ្យម និងវែង ខាងមុខ។ និយាយជារួម, រាជរដ្ឋាភិបាល នឹងបន្តពង្រឹងភាពប្រកួត ប្រជែង ភាពរឹងមាំ និងភាពធន់ទៅនឹងវិបត្តិ តាមរយៈការកែលម្អបរិយាកាសធុរកិច្ច ការបន្តធ្វើពិពិធកម្មសេដ្ឋកិច្ចការពង្រឹង លទ្ធភាពលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក សំដៅជំរុញការតភ្ជាប់ ទៅនឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកល ការចាប់ យកសកម្មភាពផលិតកម្មដែលបង្កើតតម្លៃបន្ថែមខ្ពស់ ការបង្កើតការងារសម្រាប់កម្លាំងពលកម្មដែលមានជំនាញ ការ ពង្រីកមូល ដ្ឋានសេដ្ឋកិច្ចជាតិឲ្យកាន់តែទូលំទូលាយជាដើម។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បន្ថែមថា រាជរដ្ឋាភិបាលទាំងក្នុងនីតិកាលមុនៗ និងសម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ ទទួលស្គាល់ថា សហគ្រាសក្នុងស្រុកទាំងធុនមីក្រូ តូច មធ្យម និងធំ គឺជាឆ្អឹងខ្នងដ៏រឹងមាំនៃសង្គម-សេដ្ឋកិច្ចជាតិ ដែលបាននិង កំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើតការងារ និងមុខរបរ ការបង្កើនប្រាក់ចំណូល ការកាត់បន្ថយភាពក្រីក្រ និងការ ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ ។ ហេតុនេះទើបរាជរដ្ឋាភិបាលតែងផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍសហគ្រាសក្នុងស្រុកគ្រប់ប្រភេទ តាមរយៈការកសាងប្រព័ន្ធអេកូឡូស៊ីរស់រវើក និងគ្រប់ជ្រុងជ្រោយ។
សូមបញ្ជាក់ ការតាំងពិព័រណ៌ផលិតផលខ្មែរ ឆ្នាំ២០២៥នេះ ប្រកបទៅដោយភាពអធិកអធម មានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់សហគ្រាសក្នុងស្រុក សរុបចំនួនប្រមាណ ៣០០ និងការតាំងបង្ហាញផលិតផលក្នុងស្រុកសរុបជាង ១០០ ប្រភេទ មកពីតាមរាជធានី-ខេត្ត ទាំង២៥នៅទូទាំងប្រទេស៕ អត្ថបទ៖ សុន រ៉ាឌី

















-
PR NEWS3 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន7 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន7 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន7 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន5 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
ព័ត៌មាន2 days agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦