ព័ត៌មាន
អ្នកនាំពាក្យ៖ ការផ្សព្វផ្សាយព័ត៌មានព្រំដែនទាំងអស់ត្រូវយល់ឱ្យច្បាស់ពីព្រំដែននៃច្បាប់ និងសេរីភាពសារព័ត៌មាន
អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ដែលផ្សព្វផ្សាយពីព្រំដែនត្រូវយល់ឱ្យច្បាស់ពីព្រំដែននៃច្បាប់ និងសិទ្ធិសេរីភាពសារព័ត៌មាន។
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានប្រាប់BTV ឱ្យដឹងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ថា អំឡុងពេលជម្លោះព្រំដែន ក្រសួងព័ត៌មានបានតាមដាន និងរកឃើញការផ្សព្វផ្សាយព័ត៌មានមិនពិត, ព័ត៌មានមានចេតនាបង្កចលាចល ក៏ដូចជាការផ្សព្វផ្សាយបង្កឱ្យមានការភ័ន្តច្រឡំនាំឱ្យមានសាធារណមតិអវិជ្ជមានលើបញ្ហាព្រំដែន។
អ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកសារព័ត៌មាន និង អង្គភាពសារព័ត៌មានទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងទំនើបត្រូវស្វែងយល់ឱ្យបានច្បាស់អំពីច្បាប់ និងព្រំដែននៃសេរីភាពរបស់ខ្លួន។
បន្ទាប់ពីកាលពីថ្មីៗនេះគណៈកម្មាធិការព្រំដែនទូទៅ (GBC) ទើបតែបញ្ចប់ អ្នកនាំពាក្យក្រសួងព័ត៌មានបញ្ជាក់ថា ក្នុងនាមអ្នកសារព័ត៌មានត្រូវតែចូលរួមក្នុងការអនុវត្តបទឈប់បាញ់ ដែលកម្ពុជាកំពុងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ធ្វើយ៉ាងណាឱ្យស្ថានភាពតានតឹងបានធូរស្រាល ហើយបង្កបរិយាកាសអំណោយផលប្រកបដោយសន្តិវិធី។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា ចាប់តាំងមានជម្លោះព្រំដែន ក្រសួងព័ត៌មានបានជំរុញបន្ថែមលើវិធានការដែលបានអនុវត្តនោះ គឺមានចំនួនជាង ៩០ករណី ដែលជាព័ត៌មានក្លែងក្លាយ និងចរិតបែបញុះញង់ក្នុងការបង្កឱ្យមានការរើសអើងពូជសាសន៍ជាដើម ដែលធ្វើឱ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងប្រជាជនប្រទេសទាំងពីរ។
លើសពីនេះ អ្នកនាំពាក្យក្រសួងព័ត៌មាន បន្ថែមថា ក្រសួងព័ត៌មាន បានចេញសេចក្តីណែនាំស្តីពីការចែកចាយ និងការផ្សព្វផ្សាយព័ត៌មានដែលផ្តល់អវិជ្ជមានដល់សន្តិសុខជាតិ ជាពិសេសរាល់ការចុះយកព័ត៌មាននៅសមរភូមិមុខត្រូវមានជូនដំណឹង និងការស្នើសពីក្រសួងព័ត៌មាន ក៏ដូចជាសមត្ថកិច្ច និងត្រូវចូលរួមកាត់បន្ថយជាអតិប្បរមារាល់សកម្មភាពទាំងឡាយ ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន និងសន្តិសុខជាតិ៕


-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ