ព័ត៌មាន
អ្នកជំនាញមកពីបណ្តាប្រទេសផ្សេងៗ ពិភាក្សាយ៉ាងផុលផុសពីសារៈសំខាន់ AI ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់
អ្នកជំនាញក្នុងខ្សែច្រវាក់ផ្តត់ផ្គង់ ឡូជីស្ទីក មកពីបណ្តាប្រទេសជាច្រើន បានពិភាក្សាយ៉ាងផុលផុស លើបញ្ញាសិប្បនិម្មិត AI ដែលជាកាតាលីករកំពុងផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់ នៃប្រសិទ្ធភាព ភាពវៃឆ្លាត និងភាពដែលអាចមើលឃើញបាន ខណៈដែល វិស័យត្រូវបានពិភពលោកកំពុងប្រើប្រាស់ជាយាន។

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានដឹកនាំប្រតិភូទៅចូលរួមកិច្ច ប្រជុំក្រោមប្រធានបទ “កិច្ចសហការ ខ្សែច្រវាក់ផ្គត់ផ្គង់ និងនវានុវត្តន៍អន្តរជាតិ ២០២៥” រៀបចំដោយ៖ “ពិពណ៌អន្តរជាតិចិនលើក ទី២៥ សម្រាប់ពាណិជ្ជកម្ម និងវិនិយោគ” នៅថ្ងៃទី៩ និងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងស្សាមែន ខេត្តហ្វូជៀន ប្រទេសចិន កិច្ចប្រជុំនេះលើកឡើងអំពីប្រព័ន្ទបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI គ្រប់គ្រងខ្សែច្រវាក់ផ្តត់ផ្គង់ ឡូជីស្ទីក និងបណ្តាឧស្សាហកម្មនៅលើ សកលលោក ក្នុងនោះក៏មានការចូលរួមចែករំលែកពីបណ្តាប្រទេសជាច្រើនផងដែរ។

ជុំវិញ AI នេះ គឺបានកំពុងផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់ ដោយណែនាំនូវកម្រិតនៃប្រសិទ្ធភាព ភាពវៃឆ្លាត និងភាពអាចមើល ឃើញបានយ៉ាងពិតប្រាកដ ដែលមានសារៈសំខាន់ដូចជា៖ ការព្យាករណ៍ និងការធ្វើផែនការតម្រូវការ AI វិភាគទិន្នន័យការលក់ ដំណើរទីផ្សារ ក្នុងបណ្តាញសង្គម ព្យាករណ៍តម្រូវការនាពេលអនាគត ដោយមានភាពត្រឹមត្រូវខ្ពស់ ការជួយការពារការផ្ទុកផលិតផលច្រើនពេក ឬអស់ពីស្តុកជាដើម។ សម្រាប់ឃ្លាំងស្វ័យប្រវត្តិ, AI អាចជ្រើសរើសរៀបចំ និងដឹកជញ្ជូនទំនិញបានលឿន និងត្រឹមត្រូវ ជាងមនុស្សធម្មតាពេញ ២៤ ម៉ោង ប្រព័ន្ធកម្មវិធីមើលឃើញច្បាស់ ការគ្រប់គ្រងស្តុកទំនិញបានតាមពេលវេលាពិត។ ចំណែកភាព វៃឆ្លាតនៃឡូជីស្ទិក (Smart Logistics) និងការធ្វើឱ្យអប្បបរមាផ្លូវដឹកជញ្ជូន AI គណនាផ្លូវដឹកជញ្ជូនដែលមានប្រសិទ្ធភាពខ្ពស់បំផុត ដោយវិភាគពីចរាចរណ៍ អាកាសធាតុ តម្លៃសាំង និងពេលវេលាចែកជូន ការជួយបន្ថយតម្លៃដឹកជញ្ជូន និងពេលវេលា រួមទាំង អត្ថប្រយោជន៍ និងប្រសិទ្ធិភាពក្នុងវិស័យផ្សេងទៀតៗនៃបច្ចេកវិទ្យាប្រព័ន្ធAI ។

ក្នុងកិច្ចប្រជុំនោះ, លោក ជាចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្តត់នៅកម្ពុជា ក៏បានជួបពិភាក្សា ជាមួយម្ចាស់ឧស្សាហកម្មជាច្រើននៅប្រទេសចិន និងបណ្តាប្រទេសផ្សេងទៀត និងបានរំលេចអំពីសក្តានុពលរបស់ព្រះរាជាណាចក្រ កម្ពុជារួមមាន៖ ស្ថិរភាពនយោបាយ, ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចដែលមានលំនឹង, កម្លាំងពលកម្មវ័យក្មេងប្រកបដោយថាមវន្ត, រាជរដ្ឋាភិបាលដែលមានទំនោរគាំទ្រ ដល់ការរីកលូតលាស់នៃធុរកិច្ចឯកជន, របបវិនិយោគដែលមានភាពទាក់ទាញ និងអនុគ្រោះ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយ ដែលបាននិងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពតភ្ជាប់ និងប្រទាក់ក្រឡា។ លោកក៏បាន អញ្ជើញប្រតិភូបណ្តាប្រទេសផ្សេងៗ មកធ្វើទស្សកិច្ចនៅកម្ពុជា ដើម្បីឆ្វេងយល់ ក៏ដូចជាឱកាសធ្វើពាណិជ្ជកម្ម និងវិនិយោគផងដែរ។

សូមបញ្ជាក់ថា ពិពណ៌អន្តរជាតិចិនលើកទី២៥ សម្រាប់ពាណិជ្ជកម្មនិងវិនិយោគ សម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ (CIFIT) នេះ គឺជាកម្មវិធីធំប្រចាំប្រទេសចិន ក្នុងនោះសម្រាប់កម្ពុជា ក៏មានការអញ្ជើញចូលរួមក្នុងការបើកសម្ពោធជាផ្លូវការ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមានអ្នកចូលរួមទស្សនាមកពីបណ្តាខេត្ត-ក្រុងផ្សេងៗក្នុងប្រទេសចិន និងបណ្តារប្រទេសផ្សេងទៀតជាច្រើន៕ អត្ថបទ៖ សុន រ៉ាឌី



-
PR NEWS1 week agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន1 week agoកម្ពុជាស្នើស្នើសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីជំរុញឱ្យមន្រ្ដីសុខាភិបាលរាជធានី ខេត្តយកចិត្តទុកដាក់លើមរណភាពមាតា និងទារកពេលបង្កកំណើត
-
កីឡា1 week agoMohamed Salah ប្រកាសចាកចេញពី Liverpool នៅដំណាច់រដូវកាលនេះក្រោយចំណាយពេល ៩ឆ្នាំ
-
ព័ត៌មាន4 days agoប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវពលរដ្ឋជឿជាក់លើការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន3 days agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន1 day agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង