ព័ត៌មាន
អគ្គលេខាធិការUNរំពឹងថា កម្ពុជា-ថៃនឹងរកដំណោះស្រាយគ្នាដោយសន្តិវិធីខណៈពេលមានជម្លោះនៅទីបញ្ចប់មានតែប្រជាជនទេជាអ្នករងគ្រោះ
អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN) ឯកឧត្តម António Guterres បានបង្ហាញក្តីរំពឹងថាកម្ពុជា និងថៃ នឹងស្វែងរកដំណោះស្រាយជម្លោះព្រំដែនជាមួយគ្នាដោយសន្តិវិធី ហើយឯកឧត្តមអគ្គលេខាធិការ ក៏បានប្រាប់ទៅសមភាគីថៃផងដែរថា បញ្ហាជម្លោះនៅទីបញ្ចប់គឺមានតែប្រជាជនទេដែលជាអ្នករងគ្រោះ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីជំនួបរវាងឯកឧត្តម ប្រាក់ សុខុនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបានជួបគ្នាក្រៅកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ(UNGA8o) នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅនេះបានបញ្ជាក់ថា«ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ឯកឧត្តមអគ្គលេខាធិការ អ.ស.ប. បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ប្រទេសជិតខាងទាំងពីរ(កម្ពុជា-ថៃ)នឹងអាចដោះស្រាយបញ្ហាប្រឈមដោយសន្តិវិធីតាមរយៈការសន្ទនា និងការប្តេជ្ញាចិត្តទៅវិញទៅមក។ ឯកឧត្តមបានជម្រាបថា ឯកឧត្តមបានប្រាប់ពីកង្វល់របស់កម្ពុជាទៅសមភាគីថៃ ហើយចង់បានដំណោះស្រាយចំពោះជម្លោះនេះ ព្រោះនៅទីបញ្ចប់ប្រជាជនជាអ្នករងទុក្ខ»។
នៅក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណឯកឧត្តមអគ្គលេខាធិការ អ.ស.ប. និងបានពាំនាំអំណរគុណរបស់ររាជរដ្ឋាភិបាលកម្ពុជា ដែលបានបន្តចូលរួមគាំទ្រដល់ការបន្ថយភាពតានតឹងក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសតាមរយៈសេចក្ដីថ្លែងការណ៍ជាវិជ្ជមានរបស់ឯកឧត្តមដែលអំពាវនាវឱ្យភាគីទាំងសងខាង ឈប់ប្រើប្រាស់កម្លាំង ហើយបានស្នើឱ្យ ឯកឧត្តមអគ្គលេខាធិការបន្តប្រឹងប្រែងជួយក្នុងកិច្ចការនេះ។ កម្ពុជានឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកាត់បន្ថយភាពតានតឹង កសាងទំនុកចិត្តឡើងវិញ និងស្តារប្រក្រតីភាពក្នុងទំនាក់ទំនងរបស់យើងជាមួយប្រទេសថៃឡើងវិញ។
នៅចំពោះមុខអគ្គលេខាធិការ អ.ស.ប. ឯកឧត្តម ប្រាក់ សុខុន បានគូសទៀតថា«កម្ពុជាមិនប្រើអំណាចទៅបំពានប្រទេសណាមួយនោះទេ ទោះតូចជាងកម្ពុជាក៏ដោយ ព្រោះអ្វីដែលកម្ពុជាចង់បានគឺសន្តិភាព»។ ឯកឧត្តមបានបន្ថែមទៀតថា«កម្ពុជាបានឆ្លងកាត់សង្គ្រាមបីទសវត្សរ៍រួចមកហើយ និងសោកនាដកម្មអំពើប្រល័យពូជសាសន៍ ។ ដូច្នេះយើងបានយល់ច្បាស់ពីសង្គ្រាម ហើយអ្វីដែលយើងចង់បាន គឺសន្តិភាព ដូចយើងបានធ្វើនៅក្នុងការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាព»។ យ៉ាងណាក៏ដោយឯកឧត្តម អគ្គលេខាធិការ អ.ស.ប. បានជូនពរឲ្យកម្ពុជាឱ្យទទួលបាន ជោគជ័យក្នុងការសន្ទនាជាមួយភាគីថៃ ដើម្បីស្វែងរកដំណោះស្រាយវិជ្ជមានក្នុងផ្លូវសន្តិភាព។
សូមបញ្ជាក់ថា នៅក្នុងកិច្ចជំនួបនោះ ប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការអ.ស.ប. ក៏បាន ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងអង្គការសហប្រជាជាតិផងដែរ ដោយក្នុងនោះ ឯកឧត្តមអគ្គលេខាធិការ អ.ស.ប. បានសម្តែងការកោតសរសើរចំពោះភាពជាដៃគូដ៏ល្អរវាងអង្គការសហប្រជាជាតិ និងកម្ពុជា ជាពិសេសតួនាទីរបស់កម្ពុជាក្នុងនាមជាប្រទេសដែលផ្តល់កងកម្លាំងថែរក្សាសន្តិភាព និងការចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលត្រីភាគី។ ឯកឧត្តមក៏បានកោតសរសើរចំពោះវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជាឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបានគូសបញ្ជាក់ពីការចូលរួមប្រកបដោយស្ថាបនា និងការគាំទ្ររបស់កម្ពុជានៅក្នុងដំណើរការពហុភាគីនេះផងដែរ។
ទាក់ទងនឹងកងទ័ពមួកខៀវនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីថា កម្ពុជាផ្តល់ទំនុកចិត្តយ៉ាងខ្លាំងចំពោះអង្គការសហប្រជាជាតិ ក្នុងការលើកកម្ពស់ពហុភាគីនិយម សណ្ដាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ ការគ្រប់គ្រង និងដោះស្រាយវិវាទដោយសន្តិវិធី ព្រមទាំងការគោរពគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ ឯកឧត្តមក៏បានបញ្ជាក់ជាសារជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តផ្តល់ការរួមចំណែកដ៏យ៉ាងសកម្មចំពោះប្រតិបត្តិការថែរក្សាសន្តិភាព និងត្រៀមខ្លួនជាស្រេចក្នុងការចូលរួមក្នុងបេសកកម្មណា មួយដែលស្នើដោយអង្គការសហប្រជាជាតិ និងរួមចំណែកដល់ជំនួយមនុស្សធម៌ និងប្រយុទ្ធប្រឆាំងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុជាដើម៕ អត្ថបទ៖ បាន ចក់

-
ព័ត៌មាន4 days ago
ក្រុមគ្រូពេទ្យមន្ទីរពេទ្យព្រះអង្គឌួង បានចុះពិនិត្យសុខភាពភ្នែកដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋខេត្តកែប
-
ព័ត៌មាន1 week ago
សមត្ថកិច្ចបង្រ្កាបករណីចាប់ឃុំឃាំងបង្ខាំងមនុស្សធ្វើទារុណកម្មដោយខុសច្បាប់ និងជួញដូរមនុស្សដោយមានគោលដៅដោយឃាត់ជនសង្ស័យ៧នាក់
-
កីឡា6 days ago
កម្ពុជាទទួលបានការអញ្ជើញជាពិសេស ចូលរួមកិច្ចប្រជុំនាយបេសកកម្មត្រៀមកីឡាអាស៊ី លើកទី២០ នៅជប៉ុន
-
កីឡា6 days ago
កម្ពុជាបានត្រឹមជើងឯករង នៃការប្រកួតកីឡាអេឡិចត្រូនិកចិន-អាស៊ាន ឆ្នាំ២០២៥
-
កីឡា6 days ago
កម្ពុជា យកឈ្នះម៉ាកាវ ១១-២ ក្នុងវគ្គជម្រុះជើងឯក Futsal អាស៊ី ឆ្នាំ២០២៦ មុនត្រឡប់មកផ្ទះវិញ
-
ព័ត៌មាន1 week ago
អ្នកនាំពាក្យក្រសួងការពារជាតិ៖ កងកម្លាំងកម្ពុជាមិនបានប្រើប្រាស់អាវុធបាញ់ចូលក្នុងទឹកដីថៃដូចការលើកឡើងរបស់ផេកកងទ័ពថៃ និងសារព័ត៌មានថៃ នោះទេ
-
កីឡា6 days ago
មុនជួប Nam Dinh គ្រូព្រះខ័នរាជថា នឹងល្អមើល ដោយសារក្រុមទាំងពីរ មានកីឡាករល្អៗដូចគ្នា
-
ព័ត៌មាន1 week ago
គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី២១ កញ្ញា កើតឡើងចំនួន ៩លើក បណ្តាលឲ្យមនុស្សស្លាប់៧នាក់ និងរបួសធ្ងន់ស្រាល ១១នាក់