ព័ត៌មាន
មនី្ទរពេទ្យកាល់ម៉ែត បើកសិក្ខាសាលាស្តីពីការវះកាត់ជំងឺក្រពេញប្រូស្តាតរីកធំ និងដុំសាច់ប្លោកនោម ដោយបច្ចេកទេសឡាស៊ែ Holmium និងជំងឺវិបត្តិផ្លូវភេទ
ភ្នំពេញ ៖ មន្ទីរពេទ្យកាល់ម៉ែត ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយសមាគមវះកាត់ប្រព័ន្ធទឹកម៉ូត្រ នៃសាធារណៈរដ្ឋបារាំង(AFU) បានរៀបចំបើកសិក្ខាសាលាស្តីពីការវះកាត់ជំងឺក្រពេញប្រូស្តាតរីកធំ និងដុំសាច់ប្លោកនោម ដោយបច្ចេកទេសឡាស៊ែ Holmium និងជំងឺវិបត្តិផ្លូវភេទ, នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលសន្នីសីទ ជាន់ទី៨ នៃអគារតេជោសន្តិភាព។
សិក្ខាសាលាខាងលើនេះ ក្រោមវត្តមានឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមនី្ទរពេទ្យកាល់ម៉ែត នៃក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ Richard Mallet អនុប្រធានសមាគមវះកាត់ប្រព័ន្ធទឹកម៉ូត្រ នៃសាធារណៈរដ្ឋបារាំង លោកស្រីសាស្រ្តាចារ្យ Gabrielle Mallet តំណាងរបស់សមាគមវះកាត់ប្រព័ន្ធទឹកម៉ូត្រនៃសាធារណៈរដ្ឋបារាំង និងឯកឧត្តម លោកជំទាវ អគ្គនាយករង ទីប្រឹក្សាអមថ្នាក់ដឹកនាំ លោក លោកសី្រ ប្រធានផ្នែក វេជ្ជបណ្ឌិតឯកទេស នាយសាល និងជំនួយការ និងនិស្សិតDES។
ឯកឧត្តមសាស្រ្តាចារ្យ អគ្គនាយកមនី្ទរពេទ្យកាល់ម៉ែត បានថ្លែងថា ប្រទេសកម្ពុជា គ្រោងនឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូល Francophonie (ហ្វ្រង់កូហ្វូននី) លើកទី២០ វត្តមានរបស់លោកសាស្ត្រាចារ្យនាពេលនេះ មិនត្រឹមតែបានបង្ហាញពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងស្ថាប័នទាំងពីររបស់យើងនូវឆន្ទៈរួមគ្នារបស់អ្នកជំនាញក្នុងផ្នែកវេជ្ជសាស្ត្រដើម្បីអភិវឌ្ឍទាំងធនធានមនុស្ស និងបច្ចេកទេសទំនើបចុងក្រោយ ជាពិសេសការវះកាត់ដោយការឆ្កៀលដុំសាច់ប្រូស្តាត និងដុំរបស់ប្លោកនោម ដោយបច្ចេកទេសឡាស៊ែ Holmium នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ តែវាគឺជាការបង្ហាញពីចំណងមិត្តភាពរឹងមាំដ៏យូរអង្វែងរវាងប្រទេសបារាំង និងកម្ពុជាផងដែរ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចំពោះការបន្តគាំទ្រដល់ការអភិវឌ្ឍន៍ផ្នែកថែទាំឯកទេសនៅក្នុងវិស័យសុខាភិបាល ជាពិសេសការជួយសម្របសម្រួលអញ្ជើញ និងការធ្វើទស្សនកិច្ច របស់សាស្ត្រាចារ្យ Richard Mallet នៅប្រទេសកម្ពុជា។ តាមរយៈសិក្ខាសាលាបែបវិទ្យាសាស្ត្រនេះ ជាឱកាសសម្រាប់ការចែករំលែកចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗ ការថែទាំ និងព្យាបាលដល់អ្នកជំនាញគ្រប់រូប ដើម្បីបង្កើនគុណភាពសេវាសុខាភិបាលឱ្យកាន់តែឈានទៅកម្រិតខ្ពស់បន្ថែមទៀត។ នេះជាជំហានថ្មីមួយទៀតនៅក្នុងដំណើរការកសាងសមត្ថភាពរបស់មន្ទីរពេទ្យកាល់ម៉ែត ក៏ដូចជាមន្ទីរពេទ្យថ្នាក់ជាតិ និងតាមបណ្តាខេត្ត នៅក្នុងផ្នែកឯកទេសUrologie ដូចជាការវះកាត់ laparoscopic និង robotic prostatectomy និង holmium laser enucleation (HoLEP) ដែលសុទ្ធតែជាបច្ចេកទេសដ៏ទំនើប និងពេញនិយមបំផុត ហើយយើងទាំងអស់គ្នាចង់ឃើញអ្នកជំនាញរបស់យើងប្រើប្រាស់វាឱ្យបានពេញលេញនៅក្នុងប្រទេសរបស់យើង និងបម្រើសេវាជូនតាមតម្រូវការឯកទេសថ្មីៗខាងលើប្រកបដោយប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមសាស្រ្តាចារ្យ បានបញ្ជាក់ផងដែរថា មន្ទីរពេទ្យកាល់ម៉ែត តែងប្តេជ្ញាចិត្តប្រកាន់ខ្ជាប់នូវស្មារតីការងារជាក្រុមរវាងអ្នកជំនាញគ្រប់ឯកទេស សម្រាប់គ្រប់ករណីជំងឺស្មុគស្មាញនានា ដែលក្នុងនោះក៏រួមមានករណីក្រពេញប្រូស្តាតរីកធំ និងដុំសាច់ប្លោកនោមផងដែរ។ រាល់ការព្យាបាលដុំសាច់ក្រពេញប្រូស្តាត និងដុំសាច់ប្លោកនោម ត្រូវបានលើកយកមកពិភាក្សារៀងរាល់ថ្ងៃពុធ ក្នុងអំឡុងពេលកិច្ចប្រជុំពិគ្រោះយោបល់ពហុជំនាញរបស់យើង (MDT) ដោយប្រមូលផ្តុំអ្នកជំនាញខាង Urologist, Oncologist, Radiologist និង Pathologists។ ការងារជាក្រុមនេះអនុញ្ញាតឱ្យយើងផ្តល់ឱ្យអ្នកជំងឺរបស់យើងនូវវិធីសាស្រ្តព្យាបាលសមស្រប ដោយផ្អែកលើពិធីសារអន្តរជាតិ និងបទពិសោធន៍រួម។ យើងគាំទ្រយ៉ាងពេញទំហឹង ក្នុងការបន្តលើកកម្ពស់គុណភាពនៃការថែទាំ ព្យាបាល ការបណ្តុះបណ្តាល អ្នកជំនាញថែទាំសុខភាព និងការរួមបញ្ចូលនូវបច្ចេកវិទ្យាទំនើបៗ ដើម្បីបម្រើជូនអ្នកជំងឺរបស់យើង។ កិច្ចការនេះអាចសម្រេចទៅបាន លុះត្រាតែមានការសិក្សាស្រាវជ្រាវ និងការគាំទ្រពីដៃគូបច្ចេកទេសកម្រិតជាតិ និងអន្តរជាតិដូចជាលោកសាស្រ្តាចារ្យ Richard Mallet និង Gabrielle Mallet ជាដើម៕
អត្ថបទ រដ្ឋា

















-
ព័ត៌មាន7 days agoឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ដាក់បទបញ្ជាដល់នាយទាហានក្រោមឱវាទទាំងអស់សាមគ្គីគ្នាជាធ្លុងមួយ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា និងរក្សាសុខសន្ដិភាពជូនប្រជាជន
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងថៃ បន្តកែសម្រួលយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់លើកទី២ក្រោមក្រសែភ្នែកអ្នកសង្កេតការណ៍អាស៊ាន
-
ព័ត៌មាន5 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកទុក្ខដ៏ក្រៀមក្រំជូនក្រុមគ្រួសារនៃសព លោក ឌី ណៃ ដែលបានមរណភាពក្នុងព្រឹត្តិការណ៍បាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់
-
ព័ត៌មាន1 week agoអូស្ត្រាលីគាំទ្រវិស័យស្រូវអង្ករកម្ពុជា
-
ព័ត៌មាន6 days agoឯកឧត្ដម ហ៊ុន ម៉ានី៖ «តើស្ថិតក្នុងកាលៈទេសៈអ្វី ដែលនាំឱ្យទាហានថៃបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ? អាជ្ញាធរថៃត្រូវតែផ្តល់នូវការបកស្រាយឱ្យបានច្បាស់លាស់»
-
ព័ត៌មាន4 days agoក្រសួងមហាផ្ទៃបង្ហាញលទ្ធផលកោសល្យវិច័យ ខណៈបណ្ដាញព័ត៌មានថៃផ្សាយថា ពុំមានការស្លាប់នៅភូមិព្រៃចាន់
-
ព័ត៌មាន1 week agoឯកឧត្ដម ប៉េង ពោធិ៍សា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រៀមសហការរៀបចំពិធីជំនួបប្រាស្រ័យព្រំដែនមិត្តភាព លើកទី២ រវាងថ្នាក់រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា-វៀតណាម នៅខេត្តស្វាយរៀង
-
ព័ត៌មាន7 days agoការិយាល័យសុខាភិបាលស្រុកប្រតិបតិ្តមេគង្គ បើកយុទ្ធនាការចុះផ្តល់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន(HPV)ដល់កុមារីកអាយុ៩ឆ្នាំ នៅតាមសាលារៀនរដ្ឋ និងឯកជន