ព័ត៌មាន
រដ្ឋមន្រ្តីក្រសួបរិស្ថាន៖ តួនាទីស្ត្រីជាកម្លាំងចលករដ៏សំខាន់ក្នុងការកសាងសហគមន៍ស្អាត បៃតង និងចីរភាពនៅកម្ពុជា
ភ្នំពេញ៖ ក្នុងបរិបទដែលពិភពលោក និងកម្ពុជាកំពុងប្រឈមមុខនឹងបញ្ហាប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន តួនាទីរបស់ស្ត្រីត្រូវបានចាត់ទុកថាជាកម្លាំងស្នូលមិនអាចខ្វះបាន។ ការពង្រឹងភាពជាអ្នកដឹកនាំ និងតួនាទីស្ត្រី ជាកម្លាំងចលករដ៏សំខាន់ ក្នុងការកសាងសហគមន៍ស្អាត បៃតង និងចីរភាពនៅកម្ពុជា»។

នេះជាការថ្លែងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតី រួមជាមួយលោកជំទាវ ជា សុផាកន្នី ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន ក្នុងវេទិកាជាតិស្តីពី «ស្ត្រី និងបរិស្ថាន» ក្រោមប្រធានបទ «ការពង្រឹងភាពជាអ្នកដឹកនាំ និងការចូលរួមរបស់ស្ត្រី ដើម្បីសហគមន៍ស្អាត បៃតង និងចីរភាព» ដែលប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះស្ត្រីកម្ពុជាគ្រប់រូប ដែលបានចូលរួមយ៉ាងសកម្ម ក្នុងបុព្វហេតុបរិស្ថាន។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ លើជំហរដ៏មុតស្រួចរបស់កម្ពុជាគឺ ការជំរុញសកម្មភាពឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុដែលគិតគូរពីយេនឌ័រ ជាពិសេសការបញ្ចូលទិដ្ឋភាព សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម ទៅក្នុងផែនការរួមចំណែកជាតិស្តីពីការប្រែប្រួលអាកាសធាតុ លើកទី៣ (NDC 3.0) ដែលផ្តោតសំខាន់លើការលើកកម្ពស់ ការចូលរួម ភាពជាអ្នកដឹកនាំ លទ្ធភាពទទួលបានធនធានរបស់ស្ត្រី និងការបង្កើតមុខរបរ ដែលមានភាពធន់នឹងអាកាសធាតុ។
ក្នុងឱកាសនោះដែរ លោកស្រី Rebekah Bell នាយិកាអង្គការស្បៀងអាហារ និងកសិកម្មសហប្រជាជាតិ ប្រចាំកម្ពុជា (FAO) បានលើកឡើងពីបរិបទដ៏សំខាន់ និងពហុវិស័យនៃតួនាទីស្ត្រីក្នុងវិស័យបរិស្ថាន និងការអភិវឌ្ឍ។ លោកស្រីបានសង្កត់ធ្ងន់ថា ស្ត្រី បាន និងកំពុងដើរតួនាទីយ៉ាងសកម្ម ក្នុងការធានាសន្តិសុខស្បៀងប្រចាំគ្រួសារ ចូលរួមក្នុងកិច្ចការសង្គម សេដ្ឋកិច្ច និងជាពិសេសឆ្លើយតបដោយផ្ទាល់ នឹងការប្រែប្រួលអាកាសធាតុ នៅតាមសហគមន៍ ដែលចំបាច់មានការលើកកម្ពស់សមត្ថភាព និងគាំទ្រដល់ការរួមដល់ពួកគាត់ឱ្យបានប្រសើរថែមទៀត៕
គួរបញ្ជាក់ដែរថា វេទិកាថ្នាក់ជាតិស្តីពី «ស្ត្រី និងបរិស្ថាន» ក្រោមប្រធានបទ «ការពង្រឹងភាពជាអ្នកដឹកនាំ និងការចូលរួមរបស់ស្ត្រី ដើម្បីសហគមន៍ស្អាត បៃតង និងចីរភាព» ត្រូវបានរៀបចំឡើង ក្រោមកិច្ចសហការរវាងក្រុមការងារបញ្ជ្រាបយេនឌ័រ ក្រសួងបរិស្ថាន និងសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធនានា៕ អត្ថបទ៖ ទូច សោភ័ណ












-
ព័ត៌មាន1 week agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន1 week agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន1 week agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន6 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន6 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
-
ព័ត៌មាន1 week agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន1 week agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង