ព័ត៌មាន
ប្រជានុរាស្ត្របង្ហាញការគោរព និងថ្វាយព្រះពរសម្ដេចយាយក្នុងឱកាសថ្ងៃចម្រើនព្រះជន្ម
នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ ជាព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៨៨ ព្រះវស្សា យាងចូល៨៩វស្សា របស់សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។ ថ្ងៃនេះក៏ជាថ្ងៃឈប់សម្រាកសម្រាប់កម្ពុជាផងដែរ។ ក្នុងឱកាសពិធីចម្រើនព្រះជន្មនេះ ប្រជាពលរដ្ឋជាកូន ជាចៅ បានសម្ដែងនូវការសាទរ ក៏ដូចជាថ្វាយព្រះពរដល់សម្ដេចយាយ សូមប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ បន្តគង់ជាម្លប់សម្រាប់ដ៏ត្រជាក់ត្រជុំសម្រាប់កម្ពុជា។
ប្រជានុរាស្ត្រកម្ពុជា ជាអ្នកបំពេញការងាររដ្ឋ បំពេញការងារឯកជន ក៏ដូចជាសិស្សានុសិស្សសុទ្ធតែទទួលបានការឈប់សម្រាករយៈពេលមួយថ្ងៃ ក្នុងពិធីចម្រើនព្រះជន្មគម្រប់ ៨៨ ព្រះវស្សា ឈានចូល ៨៩វស្សា របស់សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។ នាព្រឹកថ្ងៃឈប់សម្រាកនេះប្រជានុរាស្ត្រ ជាកូនជាចៅ បានមកលេងកម្សាន្តនៅមុខព្រះបរមរាជវាំង ដែលមានការតាំងពិព័រណ៍ព្រះបរមឆាយាល័ក្ខណ៍ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។
ក្នុងនាមជាកូនជាចៅរស់នៅក្រោមម្លប់ដ៏ត្រជាក់ត្រជុំ ពួកគាត់បានសម្ដែងនូវស្នាមញញឹម ក៏ដូចជាការថ្វាយព្រះពរសម្ដេចយាយ ក្នុងឱកាសចម្រើនព្រះជន្មប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ បន្តគង់ជាម្លប់សម្រាប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជានុរាស្ត្រកម្ពុជាគ្រប់រូប។
ទន្ទឹមនឹងការថ្វាយព្រះពរពលរដ្ឋបានមើលឃើញពីព្រះរាជហឬទ័យ សណ្ដោសប្រណី ស្រឡាញ់ប្រជានុរាស្ត្រ របស់សម្ដេចយាយ គ្រប់កាលៈទេសៈ។
ក្នុងឱកាសពិធីចម្រើនព្រះជន្មនេះដែរ ថ្នាក់ដឹកនាំ ក្រសួងស្ថាប័ន ក៏ដូចជាប្រជាពលរដ្ឋ បានបង្ហោះនូវ សារថ្វាយព្រះពរ ភ្ជាប់ជាមួយព្រះឆាយាល័ក្ខណ៍ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។ សម្រាប់ព្រះរាជពិធីចម្រើនព្រះជន្មនេះដែរ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានរៀបចំពិធីសំខាន់មួយចំនួន ដើម្បីអបអរសាទរផងដែរ។ ពិធីទី១ គឺជាពិធីថ្វាយបង្គំថ្វាយព្រះពរ និងពិធីចម្រើនព្រះជន្មាវស្សា ពិធីទី ២ ជាការបញ្ចាំងខ្សែភាពយន្តរឿង «ព្រៃប្រសិទ្ធិ» និងកម្មវិធីទី៣ ជាកម្មវិធីពិព័រណ៍ព្រះបរមព្រះឆាយាល័ក្ខណ៍៕ អត្ថបទ៖ គឹម ហុក

-
ព័ត៌មាន6 days ago
កម្ពុជាគ្រោងនឹងទិញយន្តហោះផលិតដោយចិនផ្ទាល់ ប្រភេទC909 regional ២០គ្រឿង ខណៈ១០គ្រឿងបានបញ្ជាទិញរួចហើយ
-
ព័ត៌មាន5 days ago
អាមេរិកផ្តល់ជំនួយម៉ាស៊ីនថតសួត ឌីជីថលមានភ្ជាប់បញ្ញាសិប្បនិម្មិតចំនួនបីគ្រឿងដល់កម្ពុជា
-
ព័ត៌មាន5 days ago
ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់លើការទន្រ្ទានដីនៅឧទ្យានជាតិ«គិរីរម្យ»
-
ព័ត៌មាន1 week ago
មនុស្សចំនួន០៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងយុទ្ធនាការចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ និងទប់ស្កាត់រាល់បទល្មើស
-
ព័ត៌មាន1 week ago
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសូត្រមន្ត កាន់បិណ្ឌវេនទី១ នៅវត្តបទុមវតី
-
ព័ត៌មាន1 week ago
ការចរចាប្រាក់ឈ្នួលកម្មករ ភាគីនិយោជករក្សាគោលជំហរដដែល ខណៈភាគីសហជីពស្នើសុំតម្លើង១០ដុល្លារបន្ថែម
-
ព័ត៌មាន4 days ago
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥
-
ព័ត៌មាន1 week ago
ប្រធានក្រុមការងារចុះជួយឃុំទួលសាលា អំពាវនាវពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាល ស្វែងរកសន្តិភាពជូនប្រទេសជាតិ ជុំវិញជម្លោះព្រំដែន