ព័ត៌មាន
ជនភៀសសឹក កើនជិត ៤៥ ម៉ឺននាក់ ក្នុងនោះស្រ្តីជិត ២៣ម៉ឺននាក់ និងកុមារជាង ១៣ម៉ឺននាក់
តាមរយៈ សេចក្ដីប្រកាសព័ត៍មាន ក្រសួងមហាផ្ទៃ ស្តីពី ផលប៉ះពាល់លើតំបន់ស៊ីវិល និងការគាំពារពលរដ្ឋភៀសសឹក ដោយសារសង្គ្រាមឈ្លានពានវាតទីទឹកដីរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ ចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង ១រសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា អំពើឈ្លានពានរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃមកលើកម្ពុជា មិនរើសគោលដៅ ជាពិសេសវាយប្រហារលើតំបន់ស៊ីវិល បានបណ្ដាល ឱ្យពលរដ្ឋកម្ពុជាស្លាប់ ១៧នាក់ របួស ៧៧នាក់ ជនភៀសសឹកជាង១៣ម៉ឺនគ្រួសារ ស្មើនឹងជិត ៤៥ម៉ឺននាក់ ក្នុងនោះស្ត្រីជីត២៣ម៉ឺននាក់ និងកុមារជាង១៣ម៉ឺននាក់។
ក្រសួងមហាផ្ទៃបានឱ្យដឹងបន្ថែមថា ចំពោះ ករណីពលរដ្ឋនៅជំរំសុវត្ថិភាព រួមមាន៖ ខេត្តព្រះវិហារមានជនភៀសសឹក ១០ ៨០២គ្រួសារ ស្មើនឹង ៣៤ ៦៩៤នាក់ ឧត្តរមានជ័យ ១២ ៤៨៦គ្រួសារ ស្មើនឹង ៤២ ១៩០នាក់ បន្ទាយមានជ័យ ៥៣ ១០៧គ្រួសារ ស្មើនឹង ១៧៨ ៦៧០នាក់ បាត់ដំបង ១២ ៥២៦គ្រួសារ ស្មើនឹង ៤៥ ០៩០នាក់ ពោធិ៍សាត់ ៩០០គ្រួសារ ស្មើនឹង ៣ ២២១នាក់ កោះកុង ២ ១០៣គ្រួសារ ស្មើនឹង ៧ ៤៥២នាក់ សៀមរាប ៤០ ២៣៨គ្រួសារ ស្មើនឹង ១២៨ ៤៧០នាក់ និងខេត្តកំពត ២ ៤១៦គ្រួសារ ស្មើនឹង ៧ ៧២២នាក់។ សរុបពីដើមគ្រាមក ជនភៀស សឹកបានកើនដល់ ១៣៤.៥៧៨គ្រួសារ ស្មើនឹង ៤៤៧.៥០៩នាក់ ក្នុងនោះស្រ្តីជិត២៣ម៉ឺននាក់ និងកុមារជាង ១៣ម៉ឺននាក់។ តួលេខនេះ អាចមានការប្រែប្រួលជាបន្តបន្ទាប់។
ចំពោះ ករណីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល រួមមាន៖ ខូចខាតផ្ទះប្រជាពលរដ្ឋ ១ខ្នងបន្ថែមទៀត។ គិតពីថ្ងៃទី៧ ខែធ្នូមក ការខូចខាតសរុបមាន ផ្ទះប្រជាពលរដ្ឋ ៥២ខ្នង សាលារៀន ១ទីតាំង មណ្ឌលសុខភាព ១ទីតាំង ប្រាសាទបុរាណ១ វត្តអារាម ៤ទីតាំង សាលាឆទាន ១ទីតាំង កុដិព្រះសង្ឃ ១ទីតាំង អគារការិយាល័យគយ និងរដ្ឋាករចំនួន ១អគារ អគារកាស៊ីណូ ៤ទីតាំង សណ្ឋាគារ៣ទីតាំង អគារ៣ខ្នង មណ្ឌលកសិកម្មសហគមន៍ ១ទីតាំង ស្ពានថ្ម១ ស្ពានដែក១ ក្បាលស្ពាន ១កន្លែង ស្ថានីយ៍ប្រេង ១ទីតាំង មធ្យោបាយដឹកជញ្ជូន ៥គ្រឿង ឃ្លាំងទិញដំឡូង ១ទីតាំង និងស្ពានបុរាណ ១កន្លែង។ ក្រៅពីនេះ សេវាជាមូលដ្ឋាន ដូចជា រដ្ឋបាល សុំខាភិបាល និងអប់រំតាមក្រុង ស្រុក ឃុំ-សង្កាត់ ក៏បានផ្អាកស្ទើរទាំងស្រុង ដោយសារតែភាគីថៃបង្កើនការវាយប្រហារមក លើតំបន់ស៊ីវិល ទាំងតាមជើងគោក ជើងទឹក និងជើងអាកាស៕
ព័ត៌មានពិស្ដារ៖ សេចក្ដីប្រកាសព័ត៌មានក្រសួងមហាផ្ទៃ

-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន6 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន5 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន7 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា7 days agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន7 days agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ