ព័ត៌មាន
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន កោតសរសើរស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដែលរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនពលរដ្ឋបានយ៉ាងល្អ
កណ្ដាល៖ នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានអញ្ជើញជាសហអធិបតី ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមប្រចាំឆ្នាំ២០២៥ និងដាក់ចេញទិសដៅការងារ ឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានឡើងធ្វើរបាយការណ៍អំពីសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ប្រចាំឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ជូនដល់គណៈអធិបតី និងអង្គពិធី និងបានធ្វើការប្ដេជ្ញាចិត្ត ខិតខំពង្រឹងពង្រីកសមត្ថភាពដល់ មន្ត្រីនគរបាលក្រោមឱវាទទាំងអស់ ខិតខំយកចិត្តទុកដាក់ក្នុងការបង្ក្រាប ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេសក្មេងទំនើង បទល្មើសគ្រឿងញៀន និងអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ដែលថ្នាក់ដឹកនាំប្រគល់ជូនឲ្យបានល្អប្រសើរ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បាននាំយកនូវការផ្តាំផ្ញើសាកសួសុខទុក្ខពីសំណាក់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងសភាពការថ្មីៗនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជូនដល់កងកម្លាំងទាំងអស់ ក្រោមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល។ ទន្ទឹមនេះក៏សូមយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ ពិសេសសុខុមាលភាពក្រុមគ្រួសាររបស់បងប្អូនកងកម្លាំងរបស់យើង។
លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង ក៏បានឯកភាពលើរបាយការណ៍ ការប្តេជ្ញាចិត្ត និងសូមកោតសរសើរដល់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដែលខិតខំប្រឹងប្រែងក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរនាពេលកន្លងមក។ ទន្ទឹមនឹងលទ្ធផលល្អប្រសើរនេះ លោកក៏បានផ្តល់អនុសាសន៍ណែនាំបន្ថែមទៀត ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន បទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ បទល្មើសបច្ចេកវិទ្យា សកម្មភាពក្មេងទំនើង បទល្មើសល្បែងស៊ីសង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងកិច្ចការងារសំខាន់ៗជាច្រើនទៀត។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានណែនាំលោកស្នងការខេត្ត ស្នងការរង លោកអធិការ ត្រូវរក្សាសាមគ្គីភាពផ្ទៃ និងយកចិត្តទុកដាក់ទៅលើមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រោះជាមន្រ្តីដែលនៅក្បែរកៀកជាមួយប្រជាពលរដ្ឋ ដឹងអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសការអនុវត្តគោលនយោបាយ ភូមិឃុំសង្កាត់មានសុវត្ថិភាព ដូចជាការផ្តល់សេវាសាធារណៈ សេវារដ្ឋបាល ប្រកបដោយគុណភាព តម្លាភាព និងដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព ប្រសិទ្ធភាព និងទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋ៕










-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា7 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន3 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ