ព័ត៌មាន
ឯកឧត្តម ហេង សួរ នាំយកអំណោយសម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនគណៈកម្មាធិការគណបក្សខេត្តកោះកុង សម្រាប់ផ្តល់ជូនវីរកងទ័ពដ៏អង់អាចក្លាហាន និងបងប្អូនប្រជាពលរដ្ឋភៀសសឹក នៅក្នុងខេត្តកោះកុង
កោះកុង៖ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សថ្នាក់កណ្តាល បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ជាសម្ភារគ្រឿងឧបភោគបរិភោគ ជូនលោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការគណបក្សខេត្តកោះកុង សម្រាប់ផ្តល់ជូនវីរកងទ័ពដ៏អង់អាចក្លាហាន និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ចំនួន ១ ០០០គ្រួសារ នៅក្នុងភូមិសាស្រ្តខេត្តកោះកុង។
ក្នុងពិធីប្រគល់-ទទួលអំណោយនេះ ឯកឧត្តម ហេង សួរ បានប្រគល់ជូនលោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការគណបក្សខេត្តកោះកុង និង ឯកឧត្តម ថុង ណារុង អនុប្រធានគណៈកម្មាធិការគណបក្សខេត្តកោះកុង ព្រមទាំងមានការចូលរួមពី យុវជនគណបក្សខេត្តកោះកុង និងក្រុមជំនួយការផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សថ្នាក់កណ្តាល។
ថ្លែងក្នុងពិធីនេះ លោកជំទាវ បានគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ជូនចំពោះ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដែលបានឧបត្ថម្ភជាគ្រឿងឧបភោគ តាមរយៈយុវជនគណបក្សថ្នាក់កណ្តាល ដែលជាគុណប្រយោជន៍ដ៏ថ្លៃថ្លាជូនដល់ប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅទីតាំងមានសុវត្ថិភាព ក្នុងខេត្តកោះកុង។
លោកជំទាវ បានបញ្ជាក់ថា រដ្ឋបាលខេត្តកោះកុង រដ្ឋបាលស្រុក ព្រមទាំងស្ថាប័នពាក់ព័ន្ធ កំពុងខិតខំប្រឹងប្រែងរៀបចំទីជម្រក អាហារ ទឹកស្អាត សេវាសុខាភិបាល និងការថែទាំជាចាំបាច់ ដើម្បីឱ្យបងប្អូនរបស់យើងអាចរស់នៅមានសុវត្ថិភាព។
នាឱកាសនេះដែរ ឯកឧត្តម ហេង សួរ ក៏បានពាំនាំនូវការសួរសុខទុក្ខពី សម្តេចធិបតី និងលោកជំទាវបណ្ឌិត តាមរយៈ លោកជំទាវ ចំពោះស្ថានភាពបងប្អូនប្រជាពលរដ្ឋភៀសសឹកក្នុងភូមិសាស្រ្តខេត្តកោះកុង ព្រមទាំងថ្លែងអំណរគុណ និងកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត រដ្ឋបាលស្រុកក៏ដូចជា កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការជម្លៀសប្រជាពលរដ្ឋរងគ្រោះពីសង្គ្រាមឈ្លានពានពីយោធាថៃ មកកន្លែងមានសុវត្ថិភាព។
អំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជូនលោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការគណបក្សខេត្តកោះកុង ដើម្បីផ្តល់ជូនវីរកងទ័ពដ៏អង់អាចក្លាហាន និងបងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន ១ ០០០គ្រួសារ ក្នុងនោះ ១គ្រួសារ ទទួលបានរួមមាន៖ អង្ករ, សាច់មាន់ផាត់, ឆៃប៉ូវ, ត្រីងៀត, មីជាតិ, សៀង, ពងទាសាប, ពងទាប្រៃ, ត្រីខ, ទឹកភេសជ្ជៈ និងទឹកសុទ្ធ៕





-
ព័ត៌មាន1 week agoតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន
-
ព័ត៌មាន1 week agoកម្ពុជាធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃ ក្នុងកិច្ចប្រជុំ ក្នុងចំណោម ១៥០ប្រទេស
-
ព័ត៌មាន5 days agoរដ្ឋបាលរាជធានី នឹងបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទ នៅតីរវិថីព្រះស៊ីសុវត្ថិ ជាបណ្ដោះអាសន្ន
-
ព័ត៌មាន3 days agoមកទល់រសៀលនេះយោធាថៃបន្តប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បំផ្លាញទីតាំងជនស៊ីវិលកម្ពុជា
-
ព័ត៌មាន2 days agoសម្ដេចធិបតីប្រកាសជំហរជាថ្មីម្តងទៀត ដោយឥតងាករេកម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់
-
ព័ត៌មាន5 days agoកម្ពុជា បន្តអំពាវនាវសហគមន៍អន្តរជាតិថ្កោលទោសថៃ ខណៈបាញ់ជនស៊ីវិលកម្ពុជា ស្លាប់ដល់១៥នាក់
-
ព័ត៌មាន3 days agoTOP STORY | សម្ដេចធិបតី៖សំឡេងរបស់ពលរដ្ឋកម្ពុជា គឺជាសំឡេងដែលឱ្យតម្លៃលើសន្តិភាព និងប្រាថ្នាការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយគ្រប់ប្រជាជាតិទាំងអស់
-
ព័ត៌មាន1 day agoទាហានថៃ បន្តឧក្រិដ្ឋកម្មសង្រ្គាមដោយបន្តប្រើយន្តហោះ F-16 បាញ់យ៉ាងកំរោល និងគ្មានរើសគោលដៅ ចូលតំបន់រស់នៅរបស់ជនស៊ីវិលកម្ពុជា