ព័ត៌មាន
អ្នកនាំពាក្យ៖ គ្រប់ពេលដែលជាតិ និងប្រជាជនជួបការលំបាក តែងតែមានវត្តមានរបស់សម្តេចតេជោជានិច្ច ហើយជីវិតសម្ដេចជារបស់ជាតិខ្មែរ
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា និងជាអ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា គ្រប់ពេលដែលជាតិ និងប្រជាជនជួបការលំបាក តែងតែមានវត្តមានរបស់សម្តេចតេជោជានិច្ច ហើយជីវិតរបស់សម្តេចជារបស់ជាតិខ្មែរ ខណៈបច្ចុប្បន្ននេះសម្តេចស្ទើរតែមិនបានសម្រាកដោយកំពុងរួមជាមួយសម្តេចធិបតីផ្តល់យុទ្ធសាស្រ្តដល់បណ្តាមេទ័ពទប់ទល់ជាមួយសត្រូវឈ្លានពាន ដែលកំពុងវាយប្រហារមកលើកម្ពុជា។
តាមរយៈបណ្តាញសង្គមនាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ជា ធីរិទ្ធបានថ្លែងថា ព្រោះតែជាតិ និងប្រជាជនគ្មានទេពាក្យថា ហត់នឿយនោះឡើយហើយសម្តេចតេជោ ដែលជាបុរសខ្លាំងកម្ពុជាបានឆ្លងកាត់ ១០៥ សមរភូមិ និងរបួលធ្ងន់៥ដង។ ឯកឧត្តម ជា ធីរិទ្ធ ក៏បានរំលឹកផងដែរថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្ដេចតេជោយកជីវិតជាដើមទុន ដើម្បីតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍។ ថ្ងៃទី ២២ ខែតុលា ឆ្នាំ ១៩៩៦ សម្ដេចធ្វើដំណើរចូលទៅតំបន់ខ្មែរក្រហម ដោយយកជីវិតទៅប្តូរនឹងសន្តិភាពសម្រាប់កម្ពុជា រហូតបញ្ចប់សង្គ្រាមស៊ីវិលបានទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ១៩៩៨។
អ្នកនាំពាក្យព្រឹទ្ធសភារូបនេះបានបញ្ជាក់បន្ថែមទៀតថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំកម្ពុជាពីគំនរផេះផង់ ឲ្យមានការអភិវឌ្ឍក្នុងកំណើនសេដ្ឋកិច្ចខ្ទង់ ៧ភាគរយក្នុងមួយឆ្នាំ ជាងពីរទសវត្សរ៍នៅមុនកូវីដ-១៩។ ឯកឧត្តមបានលើកឡើងទៀតថា បច្ចុប្បន្នសម្ដេចតេជោកំពុងរួមជាមួយសម្តេចធិបតីផ្តល់យុទ្ធសាស្រ្តដល់បណ្តាមេទ័ពទប់ទល់ជាមួយសត្រូវឈ្លានពាន។ គ្រប់ពេលដែលជាតិ និងប្រជាជនជួបការលំបាក តែងតែមានវត្តមានរបស់សម្ដេចតេជោជានិច្ច! ជីវិតសម្ដេចជារបស់ជាតិខ្មែរ!។ រាល់ពេលប្រចាំការសម្តេចតេជោតែងដំណាលឲ្យសហការីស្តាប់ពីបទពិសោធក្នុងភ្នក់ភ្លើងសង្គ្រាម និងដឹកនាំប្រទេស ដោយសម្ដេចតែងរម្លឹកជារឿយៗថា «ជីវិត ហ៊ុន សែន មិនសមបើអាចរស់មកដល់ពេលនេះទេ ព្រោះឆាកជីវិតវាលំបាកពេក»៕



-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន7 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា7 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន3 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ