Connect with us

ព័ត៌មាន

ឯកឧត្តម ប្រាក់ សុខុន អញ្ជើញទៅដល់ទីក្រុងគូឡាឡាំពួ ដើម្បីចូលរួមកិច្ចប្រជុំពិសេស រដ្ឋមន្ត្រី​ការ​បរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃ​ព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញដល់ទីក្រុងគូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី ​នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ ដើម្បីចូលរួ​ម​កិច្ច​ប្រជុំ​ពិសេស​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​ស្តីពី​ស្ថានភាពបច្ចុប្បន្ន រវាងកម្ពុជា និងថៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ​២០២៥ នៅទីក្រុងគូឡាឡាំពួ តបតាមការសម្រេចរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី កម្ពុជា និងថៃ។

កិច្ចប្រជុំពិសេសនេះនឹងពិភាក្សាអំពីការវិវត្តថ្មីៗនៃស្ថានការណ៍ ក្នុង​គោល​ដៅ​បង្កើន​ការ​យោគ​យល់​ពី​គ្នា និងជំនឿទុកចិត្តទៅវិញទៅមក ជំរុញការបន្ថយភាពតានតឹង និងស្តារឡើង​វិញ​នូវ​សន្តិភាព​ ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អរវាងកម្ពុជា និងថៃ។ រូប៖ AKP

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia