ព័ត៌មាន
ក្រសួងឧស្សាហកម្មបង្កើនការយល់ដឹងដល់ភាគីពាក់ព័ន្ធ លើនីតិវិធីចុះបញ្ជីតាមប្រព័ន្ធអនឡាញ (E-filing)
ភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ផ្សព្វផ្សាយពីនីតិវិធីចុះបញ្ជីតាមប្រព័ន្ធអនឡាញ (E-filing) ដើម្បីបង្កើនការ យល់ដឹងអំពីប្រព័ន្ធប្រកាសនីយបត្រតក្កកម្ម និងគំនូរឧស្សាហកម្ម ដែលជាជំហានសំខាន់មួយក្នុងការធានា និងពង្រឹងប្រព័ន្ធកម្មសិទ្ធិ បញ្ញាជាតិ ឱ្យមានប្រសិទ្ធភាព ស្របតាមការវិវឌ្ឍនៃបច្ចេកវិទ្យាឌីជីថលដែលកំពុងរីកចម្រើន។
ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយនីតិវិធីចុះបញ្ជីកម្មសិទ្ធិឧស្សាហកម្ម និង E-filing”និង “ប្រកាសនីយបត្រតក្កកម្ម និងគំនូរឧស្សាហកម្ម”នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ នេះថា ការស្វែងយល់អំពីអត្ថប្រយោជន៍ នៃកិច្ចការពារ កម្មសិទ្ធិបញ្ញានៅកម្ពុជា នឹងផ្ដល់ផលប្រយោជន៍ ព្រមទាំងចំណេះដឹងគ្មានដែនកំណត់ ដល់តក្កករ សិប្បករ សហគ្រិន សហគ្រាសធុនតូច និងមធ្យមកម្ពុជាជាដើម ដែលកំពុងប្រកបរបរអាជីវកម្មរបស់ខ្លួន បានយល់ដឹងពីសារៈសំខាន់នៃកិច្ចការពារកម្មសិទ្ធិបញ្ញារបស់ខ្លួន និង យល់ដឹងពីនីតិវិធីក្នុងការដាក់ពាក្យសុំចុះបញ្ជីប្រកាសនីយបត្រតក្កកម្ម និងគំនូរឧស្សាហកម្ម ព្រមទាំងស្គាល់ពីរបៀបបើប្រាស់ប្រព័ន្ធ E-Filing បានត្រឹមត្រូវ ។ ការយល់ដឹងពីប្រព័ន្ធចុះបញ្ជីច្បាស់លាស់ សាមញ្ញ និងទំនើប ក្នុងការចុះបញ្ជីការពារសិទ្ធិបញ្ញា គឺជាមូលដ្ឋាន សម្រាប់ការច្នៃប្រឌិត ការបង្កើតផលិតផលថ្មីៗ និងការគាំទ្រអាជីវកម្មតូច មធ្យម និងធំទាំងអស់។
ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងបន្ថែមថា បញ្ហានេះក្រសួងបាននិងកំពុងបន្តអនុវត្តកិច្ចសហប្រតិបត្តិការ ជាមួយអង្គការកម្ម សិទ្ធិបញ្ញាពិភពលោក WIPO និងទទួលបានការគាំទ្រជំនួយបច្ចេកទេសជាបន្តបន្ទាប់ដូចជា៖ ប្រព័ន្ធស្វ័យប្រវត្តិកម្មកម្មសិទ្ធិបញ្ញាជំនាន់ ទី៣ (IPAS3), ការអភិវឌ្ឍប្រព័ន្ធ IPAS4 ស្ដីពីការអភិវឌ្ឍធុរកិច្ច អង្គភាពកម្មសិទ្ធិបញ្ញានៅកម្ពុជា ដោយ upload ឯកសារប្រកាស- នីយបត្រតក្កកម្មវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ ទៅក្នុងប្រព័ន្ធ IPAS, ការប្រកាសដាក់ឱ្យប្រើប្រាស់ទិន្នន័យប្រកាសនីយប័ត្រ- តក្កកម្ម និងគំនូរឧស្សាហកម្ម លើគេហទំព័រនាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម និងការដាក់ឱ្យដំណើរការសេវាកម្មចុះបញ្ជីអនឡាញ សម្រាប់ ប្រកាសនីយបត្រតក្កកម្មវិញ្ញាបនបត្រម៉ូលដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម កន្លងទៅថ្មីៗនេះ។ នេះគឺជាកិច្ចខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍសេវាកម្មដាក់ឯកសារតាមអនឡាញ ចុះបញ្ជីកម្មសិទ្ធិឧស្សាហកម្មបែបឌីជីថលូបនីយកម្ម សេវាសាធារណៈរបស់ក្រសួង ដើម្បីផ្ដល់ភាពងាយស្រួលជូនដល់អ្នកដាក់ពាក្យសុំ។
លោកស្រី ឱ វណ្ណឌីម៉ា ប្រធាននាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម នៃអគ្គនាយកដ្ឋានឧស្សាហកម្ម លើកឡើងផងដែរថា សិក្ខាសាលា នេះត្រូវបានរៀបចំឡើងដោយមានបំណង ក្នុងការបង្កើនការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយជាជំហ៊ានៗ ដើម្បីពង្រីកចំណេះដឹង ទាក់ទង នឹងកម្មសិទ្ធិបញ្ញា ជាពិសេសការចុះបញ្ជី តក្កកម្ម គំនូរឧស្សាហកម្ម និងការប្រើប្រាស់ប្រព័ន្ធដំណើរការ E-Filing ដែលជាជំហ៊ានសំខាន់ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពសេវាសាធារណៈ និងគាំទ្រការច្នៃប្រឌិតក្នុងវិស័យឧស្សាហកម្ម សហគ្រាសធុនតូច និងមធ្យម និងការ ស្រាវជ្រាវ ច្នៃប្រឌិត នៅតាមសាកលវិទ្យាល័យជាដើម៕
អត្ថបទ៖ សុន រ៉ាឌី











-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន7 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា7 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន3 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ