ព័ត៌មាន
សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជានៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥

១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១៧:១៥នាទីល្ងាច ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៥
ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥
– ចាប់ពីម៉ោង ១៧:០០នាទី រហូតដល់ម៉ោង ១២នាទីរំលងអាធ្រាត្រ យោធាថៃនៅបន្តបាញ់ផ្លោងកាំភ្លើងធំ និងដ្រូនបាញ់ផ្សែងពុលជាច្រើនចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, គោល៨, ភ្នំត្រង៉ោល។
– ចាប់ពីម៉ោង ១៧:០០នាទី រហូតដល់ម៉ោង ១៩:០០នាទីល្ងាច យោធាថៃបានបាញ់ប្រហារ ដោយប្រើប្រាស់កាំភ្លើងធំ និងរថក្រោះចូលភូមិសាស្ត្រប្រាសាទតាមាន់ និងជប់គគីរ។
– ចាប់ពីម៉ោង ១៨:០០នាទី យោធាថៃបានបន្តបាញ់កាំភ្លើងធំគ្រប់ប្រភេទចូលក្នុងភូមិសាស្រ្តគោល៨, ភ្នំត្រងោល, តាស៊ឹម, ប្រាសាទព្រះវិហារ និងតាថាវ រហូតដល់ម៉ោង ៩:១៥នាទីយប់។
ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥
– ម៉ោង ១២:០០នាទីរំលងអាធ្រាត្រ យោធាថៃបានបន្តបាញ់ផ្លោងពីចម្ងាយចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។
– ម៉ោង ៥:០៥នាទី យោធាថៃបានប្រើប្រាស់កាំភ្លើង ១២,៧ អាវុធបំពាក់លើរថក្រោះ និងរថពាសដែកវាយប្រហារមកលើទីតាំងអាគារពាណិជ្ជកម្មឯកជនរបស់ប្រជាជនស៊ីវិលមួយកន្លែងនៅភូមិសាស្ត្រអូរស្មាច់។
– ម៉ោង ៧:០០នាទី យោធាថៃបន្តបាញ់កាំភ្លើងធំចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។
– ចាប់ពីម៉ោង ៧:១៥នាទី រហូតដល់ម៉ោង ៨:០០នាទី យោធាថៃបានវាយសន្ធប់យ៉ាងខ្លាំង ដោយបានប្រើប្រាស់កាំភ្លើងធំ និងដ្រូនអត្តឃាតនៅភូមិសាស្ត្រចាន់ក្រហម និងប្រាសាទព្រះវិហារ។
– ចាប់ពីម៉ោង ៩:០០នាទី ដល់ម៉ោង ១០:០០នាទី យោធាថៃបានបន្តបាញ់កាំភ្លើងធំ, កាំភ្លើងត្បាល់, បាញ់ផ្សែងពុល និងដ្រូនទម្លាក់គ្រាប់អត្តឃាតចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, តាថាវ, ភ្នំខ្មោច, គោល៨, ភ្នំត្រង៉ោល និងបន្តបាញ់កាំភ្លើងធំ និងកាំភ្លើងត្បាល់ចូលភូមិសាស្ត្រប្រាសាទតាមាន់។
– ម៉ោង ១១:០០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង ទម្លាក់ចំនួន ៤គ្រាប់ចូលភូមិសាស្ត្រស្រុកស្រីស្នំ ខេត្តសៀមរាប និងបានប្រើប្រាស់កាំភ្លើង១៥៥ម.ម, កាំជ្រួចហ្វូង DTI-1G ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, តាថាវ, ភ្នំខ្មោច, គោល៨, ភ្នំត្រង៉ោល ព្រមទាំងបានប្រើប្រាស់កាំភ្លើងត្បាល់បាញ់ប្រហារចូលភូមិសាស្ត្រប្រាសាទតាមាន់។
– ម៉ោង ១២:០០នាទី យោធាថៃបានប្រើប្រាស់រថក្រោះ និងកម្លាំងថ្មើរជើងធ្វើសកម្មភាពវាយប្រហារក្នុងភូមិសាស្ត្រវាលឥន្ទ្រី និងប្រាសាទព្រះវិហារ។
– ម៉ោង ១៣:៤៣នាទី យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់,បាញ់ផ្លោងកាំភ្លើងធំពីចម្ងាយ និងប្រើប្រាស់រថយន្តដាក់កាំភ្លើងចល័តបាញ់ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។
– ម៉ោង ១៤:០០នាទី យោធាថៃនៅតែបន្តបាញ់ផ្លោងកាំភ្លើងប្រភេទ ១៥៥ម.ម និងកាំភ្លើងចល័តលើរថយន្ត DK ១០៦ និងបានប្រើប្រាស់កាំជ្រួចហ្វូងDTI-1G បាញ់សន្ធាប់ចូលមកក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារ
– ម៉ោង ១៥:០០នាទី ដល់ម៉ោង ១៧:១៥នាទី យោធាថៃបានបន្តព្យាយាមសម្រុកវាយប្រហារ ដោយប្រើប្រាស់កាំភ្លើងធំ,រថយន្តចល័ត, រថក្រោះ និងកម្លាំងថ្មើរជើងចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, ប្រាសាទតាមាន់, វាលឥន្ទ្រី, ចំការចេក, ៥មករា និងសំបុកឃ្មុំ។
២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៥ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៥
– គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៣ រហូតដល់ម៉ោង ៦:០០នាទីព្រឹក ថ្ងៃទី២៤ យោធាថៃបានបន្តបាញ់ផ្លោងប្រមាណជាង ១៥០គ្រាប់ ចូលភូមិសាស្ត្របឹងត្រកួន។
– គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៣ រហូតដល់ម៉ោង ៦:០០នាទីព្រឹក ថ្ងៃទី២៤ យោធាថៃបានបន្តបាញ់ផ្លោងប្រមាណជាង ១២០គ្រាប់ ចូលភូមិសាស្ត្រភូមិព្រៃចាន់។
– គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៣ រហូតដល់ម៉ោង ៦:០០នាទីព្រឹក ថ្ងៃទី២៤ យោធាថៃបានបន្តបាញ់ផ្លោងប្រមាណជាង ៨០គ្រាប់ ចូលភូមិសាស្ត្រភូមិជោគជ័យ។
– គិតចាប់ពីម៉ោង ១៩:៣០នាទី រហូតដល់ម៉ោង ២១:៣០នាទី យោធាថៃបានបាញ់ផ្លោងគ្រាប់ភ្លើងបំភ្លឺចំនួន ៤គ្រាប់នៅភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
– ម៉ោង ២០:០២នាទី យោធាថៃបានបាញ់គ្រាប់ភ្លើងបំភ្លឺនៅភូមិសាស្ត្រឃុំថ្មដា។
– ម៉ោង ២១:៣០នាទី យោធាថៃបានបាញ់ផ្លោងចំនួន ៧គ្រាប់ ចូលភូមិសាស្ត្រស្រុកភ្នំព្រឹក។
ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៥
– ម៉ោង ៧:០០នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថពាសដែកបានព្យាយាមរុលមកខាងមុខភូមិសាស្ត្រភូមិជោគជ័យ។
– ចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង ១៦:០០នាទី យោធាថៃនៅបន្តបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់។
– ចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង ១៧:០០នាទី យោធាថៃនៅបន្តបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួន។
– ម៉ោង ៧:១២នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថក្រោះបានព្យាយាមរុលមកខាងមុខភូមិសាស្ត្រភូមិជោគជ័យ។
– ម៉ោង ៩:១២នាទី និងម៉ោង ៩:៤០នាទី យោធាថៃបានបាញ់ផ្លោងចំនួន ៣គ្រាប់ចូលក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដែលបណ្តាលឱ្យប្រជាពលរដ្ឋរងរបួសចំនួន ២នាក់។
– ម៉ោង ៩:៤៥នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅភូមិសាស្រ្តភូមិជោគជ័យ។
– ម៉ោង ១០:០០នាទី និងម៉ោង ១៤:០២នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ T-50TH ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់ ចូលក្នុងភូមិដែលមានប្រជាជនកំពុងរស់នៅ ចូលជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា ស្ថិតក្នុងភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបង។
– ម៉ោង ១០:២៨នាទី ដល់ម៉ោង ១៦:៣៨នាទី យោធាថៃបានបាញ់ផ្លោងចំនួន ២៦គ្រាប់ចូលភូមិសាស្ត្រស្រុកសំពៅលូន ខេត្តបាត់ដំបង។
– ចាប់ពីម៉ោង ១២:១៥នាទី ដល់ម៉ោង ១២:២៦នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង T-50TH ទម្លាក់គ្រាប់បែកចង្កោម នៅភូមិសាស្ត្រឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
– ម៉ោង ១៧:០០នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅភូមិសាស្ត្រស្រុកបាណន់។
កងកម្លាំងរបស់កម្ពុជាបានប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញប្រឆាំងនឹងសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត។
-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG នឹងធ្វើឲ្យកក្រើកស្រុកស្ទោង ខេត្តកំពង់ធំចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoអភិបាលខេត្តកណ្ដាលណែនាំគ្រប់សាលារៀន ទាំងរដ្ឋ និងឯកជនទូទាំងខេត្តមិនត្រូវលុបឈ្មោះសិស្សជាដាច់ខាត
-
ព័ត៌មាន1 week agoតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមជួបសំណេះសំណាល និងជូនអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ
-
ព័ត៌មាន2 days agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoមន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ AIPACODD នៅប្រទេសឥណ្ឌូណេស៊ី
-
ព័ត៌មាន1 week agoមន្រ្ដីជលផល និងពលរដ្ឋជួយត្រីបាឡែន១ក្បាលនៅខាងមុខឆ្នេរតាបារាំងក្នុងស្រុកស្ទឹងហាវចូលទៅទឹកជ្រៅវិញ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
ព័ត៌មាន1 week agoកម្ពុជា និងព្រុយណេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើកិច្ចសហប្រតិបត្តិការទេសចរណ៍