ព័ត៌មាន
សម្តេចប្រធានរដ្ឋសភា និងគណៈកម្មការទី៩ រួមនិងមូលនិធិសប្បុរសធម៌ ប៊ែលធី ឧបត្តម្ភស្បៀងជូនកងទ័ពជួរមុខ និងជនភៀសសឹកក្នុងខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញទទួលស្បៀងនិងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគណៈកម្មការទី៩ នៃរដ្ឋសភា និងមូលនិធិសប្បុរសធម៌ ប៊ែលធី សម្រាប់រដ្ឋបាលខេត្តពោធិ៍សាត់ធ្វើការបែងចែកជូនដល់ វីរកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋជាជនភៀសសឹកចំនួន៩០០គ្រួសារ ។
ពិធីប្រគល់ទទួលនេះត្រូវបានធ្វើឡើងនៅបរិវេណសាលាខេត្តពោធិ៍សាត់ ក្រោមវត្តមាន ឯកឧត្តម លោកជំទាវ ជាប្រធាន និងសមាជិកគណៈកម្មការទី៩នៃរដ្ឋសភា ឯកឧត្តមអ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ និងតំណាងមូលនិធិសប្បុរសធម៌ ប៊ែលធី តំណាងកងទ័ពជួរមុខ តំណាងប្រជាពលរដ្ឋជនភៀសសឹក ព្រមទាំងគណៈគ្រប់គ្រងនិងសិស្សានុសិស្សសាលា ប៊ែលធី អន្តរជាតិ ។ អំណោយដែលប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់រួមមាន៖ ថវិកា ៦០.០០០.០០០រៀល, អង្ករ៥តោន, អំបុក៥០០ដប, ត្រីខ ៥០០យូរ, មីជាតិ៥០០កេស , ទឹកបរិសុទ្ធ៥០០កេស និងឆៃប៉ូវ ៥០០គីឡូ ។
ក្នុងឱកាសនោះ លោកជំទាវ និន សាផុន តំណាងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងជាប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងសូមគោរពអរគុណ និងដឹងគុណ ចំពោះបងប្អូនវីរកងទ័ពជួរមុខ ដែលកំពុងជាប់ដៃប្រយុទ្ធតតាំង ជាមួយសត្រូវសៀមឈ្លានពានទឹកដីកម្ពុជា បង្កឱ្យបាត់បង់អាយុជីវិតពលរដ្ឋស្លូតត្រង់ និងខូចខាតយ៉ាងធ្ងន់ធ្ងូរ នូវហេដ្ឋារចនាសម្ព័ន្ធ សម្បត្តិបតិកភណ្ឌមនុស្សជាតិ ប្រាសាទបុរាណ វត្តអារាម សាលារៀន មន្ទីរពេទ្យ អគារពាណិជ្ជកម្ម ផ្ទះ ស្ពាន ថ្នល់ ជាច្រើន ។ លោកជំទាវ ក៏សូមឱ្យបងប្អូនវីរកងទ័ព និងប្រជាពលរដ្ឋ បន្តជឿទុកចិត្ត លើប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏វៃឆ្លាត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា ។
ជាមួយគ្នានោះ ក្នុងនាមរដ្ឋបាលខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគណៈកម្មការទី៩ នៃរដ្ឋសភា និងមូលនិធិសប្បុរសធម៌ ប៊ែលធី ដែលបានជួយឧបត្តម្ភស្បៀងនិងថវិកា ដល់រដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ផ្តល់ជូនវីរកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋជាជនភៀសសឹក ។ ឯកឧត្តម អភិបាលខេត្ត សូមប្រសិទ្ធពរជ័យ និងពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ជូនដល់ឯកឧត្តម លោកជំទាវ និងតំណាងសាលាប៊ែលធី អន្តរជាតិ ដែលមានបានចំណាយធនធាននិងពេលវេលាផ្ទាល់ខ្លួននាំយកស្បៀងនិងថវិកាជួយដល់វីរកងទ័ពជួរមុខ និងជនភៀសសឹកក្នុងខេត្តពោធិ៍សាត់ ទឹកចិត្តនៃការ ចូលរួមដ៏ល្អថ្លៃថ្លានេះ ជាគំរូវីរភាពដ៏ឧត្តុង្គឧត្តមសម្រាប់ជាគុណប្រយោជន៍ក្នុងការការពារជាតិមាតុភូមិកម្ពុជា ។
បន្ទាប់ពីធ្វើពិធីប្រគល់ទទួលរួចមក ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា និងថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចូលអុជធូកបួងសួង នៅអាសនៈព្រះអង្គចៅសែន លើបុរីវប្បធម៌កោះសំពៅមាស និង នៅបូជនីយដ្ឋានប្រវត្តិសាស្ត្រលោកឧកញ៉ា ឃ្លាំងមឿង និងលោកជំទាវខាន់ ខៀវ ដើម្បីសុំសេចក្តីសុខជូនដល់វិរកងទ័ពជួរមុខកំពុងប្រយុទ្ធការពារទឹកដីពីសត្រូវឈ្លានពាន និងសូមឲ្យឆាប់ទទួលបានសន្តិភាពដើម្បីប្រជាពលរដ្ឋជនភៀសសឹកបានត្រឡប់ទៅផ្ទះសម្បែងឡើងវិញ ៕
-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន6 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន5 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន6 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា7 days agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន7 days agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ