ព័ត៌មាន
ធនាគារជាតិរៀបចំសន្និសីទ ជំរុញការចូលរួមពីភាគីពាក់ព័ន្ធក្នុងវិស័យ SME គាំទ្រការចម្រើនក្នុងវិស័យនេះ
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា រៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ច ស្តីពីការជំរុញការចូលរួមរបស់សហគ្រាសធុនតូច និងមធ្យម ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច ដើម្បីឱ្យគ្រប់ភាគីពាក់ព័ន្ធ រួមទាំងស្ថាប័នសាធារណៈ ពិនិត្យ និងកែសម្រួលលើគោលនយោបាយគាំទ្រនានា ដើម្បីភាពរីក លូតលាស់ក្នុងវិស័យនេះ។
ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើក ទី១២ ឆ្នាំ២០២៥ ស្តីពី “ការជំរុញការចូលរួមរបស់សហគ្រាសធុនតូចនិងមធ្យមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា” នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៥ នេះថា សហគ្រាសធុនតូច និងមធ្យម ជាសសរស្តម្ភនៃសេដ្ឋកិច្ចកម្ពុជា ដែលតំណាងឱ្យសហគ្រាសអាជីវកម្មភាគច្រើនលើស លប់ ប្រមាណ ៩០% នៃសហគ្រាសអាជីវកម្មទាំងអស់ ព្រមទាំងបាននិងកំពុងបង្កើតការងារជាច្រើន ក្នុងវិស័យឯកជន។ ដោយពិនិត្យ ឃើញពីសារៈសំខាន់ នៃ SME ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយគាំទ្រជា ច្រើន ក្នុងគោលដៅជំរុញកំណើនក្នុងវិស័យនេះ។ គោលនយោបាយទាំងនោះ បានស្តែងចេញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១, យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ, និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិ ស័យហិរញ្ញវត្ថុឆ្នាំ២០២៥-២០៣០ ជាដើម។ យុទ្ធសាស្រ្តទាំងនេះមានចក្ខុវិស័យរួមគឺគាំទ្រ SME ឱ្យរីកដុះដាល និងរីកចម្រើន ទទួលបានហិរញ្ញប្បទានផ្លូវការនិងបច្ចេកទេស ព្រមទាំងអាចឈានចូលទៅប្រព័ន្ធសេដ្ឋកិច្ចផ្លូវការ។
ឯកឧត្តម បន្តថា ធនាគារជាតិនៃកម្ពុជា តែងតែចូលរួមចំណែកក្នុងការគាំទ្រការអភិវឌ្ឍ SME តាមរយៈការធ្វើទំនើបកម្ម ប្រព័ន្ធទូទាត់ឱ្យកាន់តែសម្បូរបែប ការសម្រួលដល់ការបើកគណនីធនាគារ និងការលើកទឹកចិត្តដល់ការផ្តល់ហិរញ្ញប្បទានចំពោះ SME ។ ជាក់ស្តែងធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ថ្លឹងហានិភ័យត្រឹម ៧៥% ប៉ុណ្ណោះ សម្រាប់ ឥណទានចំពោះ SME ដែលបានចុះបញ្ជី និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុបានសមស្រប។ ការណ៍នេះជួយលើកទឹកចិត្តដល់ SME អាចទទួលបានឥណទានកាន់តែច្រើនក្នុងអត្រាការប្រាក់ទាប។ គិតត្រឹមឆ្នាំ ២០២៤ ឥណទានចំពោះ SME បានកើនឡើងដល់ ប្រមាណ ៨០,៨ ទ្រីលានរៀល ដែលស្មើនឹង ២០,១ ប៊ីលានដុល្លារអាមេរិក និងមានសមាមាត្រប្រមាណ ៣៥% នៃឥណទានចំពោះអាជីវកម្មសរុប។
ឯកឧត្តម រ័ត្ន សុវណ្ណនរៈ លើកឡើងបន្ថែមថា នៅក្នុងបរិបទបច្ចុប្បន្ន SME ក្នុងគ្រប់វិស័យទាំងអស់ កាន់តែមានតួនាទីសំខាន់ ក្នុងការជួយដល់សេដ្ឋកិច្ចកម្ពុជា និងកាត់បន្ថយការពឹងផ្អែកជាលំដាប់ពីការនាំចូលតាមរយៈ៖ ការបង្កើនផលិតកម្មដើម្បីបំពេញតម្រូវ ការក្នុងស្រុក, ការពង្រឹងគុណភាពផលិតផលក្នុងស្រុកឱ្យស្របតាមស្តង់ដាអន្តរជាតិ, និងការពង្រឹងខ្សែច្រវាក់ផលិតកម្ម ដើម្បីធានា បាននូវការផ្គត់ផ្គង់គ្រប់គ្រាន់។ ទោះយ៉ាងណា គោលដៅទាំងនេះអាចសម្រេចទៅបានទាមទារឱ្យមានការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ រួមទាំងស្ថាប័នសាធារណៈ ដែលមានតួនាទីពិនិត្យ និងកែសម្រួលលើគោលនយោបាយគាំទ្រនានា, គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ ដែលមានតួនាទីពិនិត្យលទ្ធភាពក្នុងការផ្តល់ហិរញ្ញប្បទាន ប្រកបដោយការទទួលខុសត្រូវ និងដៃគូអភិវឌ្ឍន៍ផ្សេងទៀតដែលផ្តល់ជាជំនួយហិរញ្ញវត្ថុក៏ដូចជា បចេ្ចកទេសតាមវិស័យអាទិភាពជាដើម៕
អត្ថបទ៖ សុន រ៉ាឌី






-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន6 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន5 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន6 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា7 days agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន7 days agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ