ព័ត៌មាន
ក្រសួងអប់រំអនុញ្ញាតឱ្យសាលានៅកោះកុងបើកឡើងវិញ និងណែនាំឱ្យជីកលេណដ្ឋាននៅតាមសាលាបន្ថែម
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុងបានចេញនូវសេចក្តីជូនដំណឹងមួយឱ្យបើកដំណើរការបង្រៀន និងរៀនឡើងវិញនៅតាមគ្រឹះស្ថានសិក្សា ដែលបានផ្អាកដំណើរការបង្រៀន និងរៀនបណ្តោះអាសន្ន។
តាមរយៈសេចក្ដីជូនដំណឹងនេះ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានជម្រាបទៅគណៈគ្រប់ គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ អ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ បានជ្រាបអំពីស្ថានការណ៍ព្រំដែន ដែលមានសភាពប្រសើរកាន់តែច្រើននៅក្រោយកម្ពុជា-ថៃបានចុះកិច្ចព្រៀមព្រៀងបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មក។
ស្ថានភាពបែបនេះហើយ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានជូនដំណឹងដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ សូមចូលបម្រើការងារនៅអង្គភាពឡើងវិញ។ ចំពោះសាលាទាំងអស់ដែលបានផ្អាកដំណើរការបង្រៀន និងរៀនជាបណ្តោះអាសន្ននោះត្រូវបើកដំណើរការបង្រៀន និងរៀនឡើងវិញ។ ក្រៅពីនេះត្រូវរៀបចំជីកលេណដ្ឋាន(ត្រង់សេ)រួមមួយនៅតាមសាលារៀង ៗខ្លួន និងត្រៀមស្បៀងដើម្បីអាចរៀនរស់ក្នុងសង្គ្រាមចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
កោះកុងទោះមិនមានសង្គ្រាមទ្រង់ទ្រាយធំ តែក៏ទទួលរងការបាញ់ប្លោងពីយោធាថៃនៅអំឡុងសង្គ្រាម ជាថ្មីចាប់ពីអំឡុងថ្ងៃទី៧ ខែធ្នូ មកទល់នឹងម៉ោង ១២ ថ្ងៃត្រង់នៃថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ផងដែរ៕
ដោយ៖ គង់ ឌិន

-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន5 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន4 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន6 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា6 days agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន6 days agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ