ព័ត៌មាន
រដ្ឋមន្ត្រីសុខាភិបាល៖ « ថែទាំសុខភាពកុមារ ជាការកសាងអនាគតវែងឆ្ងាយរបស់ប្រទេសជាតិ ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ »
ភ្នំពេញ ៖ ថ្ងៃធ្វើការដំបូងនៃដើមឆ្នាំ២០២៦ នេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញទៅស្វែងយល់មន្ទីរពេទ្យគន្ធបុប្ផាទី២ ដោយមិនមានការជូនដំណឹងជាមុន ដើម្បីពិនិត្យដោយផ្ទាល់អំពីដំណើរការរបស់សេវាសុខាភិបាល និងគុណភាពនៃការព្យាបាលថែទាំកុមារ។
ក្នុងឱកាសនេះ បានបញ្ជាក់ឱ្យឃើញពី ការដំណើរការល្អរបស់មន្ទីរពេទ្យ ការរៀបចំសេវាកម្មប្រកបដោយគុណភាព ប្រសិទ្ធភាព ព្រមទាំងវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវ របស់បុគ្គលិកសុខាភិបាលគ្រប់កម្រិត។
ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការគោរព និងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវេជ្ជបណ្ឌិត គិលានុបដ្ឋាក-យិកា អ្នកបច្ចេកទេសមន្ទីរពិសោធន៍-ថតឆ្លុះ បុគ្គលិករដ្ឋបាល និងក្រុមការងារគាំទ្រ ដែលបានបន្តបម្រើសេវាព្យាបាលជូនកុមារដោយ ការលះបង់ និងមនុស្សធម៌, ក្នុងបច្ចុប្បន្នភាពប្រទេសជាតិ។
ការជួបសំណេះសំណាលជាមួយឪពុកម្តាយកុមារដែលកំពុងសម្រាកព្យាបាល បានបង្ហាញពីទំនុកចិត្តកម្រិតខ្ពស់ និងការពេញចិត្ត ចំពោះសេវាព្យាបាល ដែលបញ្ជាក់ពីបេសកកម្មសំខាន់ និងភាពជឿជាក់ដល់មន្ទីរពេទ្យគន្ធបុប្ផា២នេះ។
ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ ភាពជាអ្នកដឹកនាំរបស់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ដែលអនុវត្តវិធីសាស្ត្រគ្រប់គ្រងប្រកបដោយ ប្រសិទ្ធភាព និងការទទួលខុសត្រូវ ធានាបាននូវនិរន្តរ៍ភាព និងគុណភាពនៃការបម្រេីសេវាសុខាភិបាលនៅគ្រប់ស្ថានការណ៍។
ក្រសួងសុខាភិបាល បន្តការប្តេជ្ញាចិត្ត គាំពារបុគ្គលិកសុខាភិបាល គាំទ្រមន្ទីរពេទ្យកុមារគន្ធបុប្ផា ក៏ដូចកន្លែងផ្សេងទៀតក្នុងទូទាំងប្រទេស និងធានាឱ្យកុមារគ្រប់រូបទទួលបាន សេវាសុខាភិបាលមានគុណភាព ដោយពុំមានការរំខាន ទោះក្នុងកាលៈទេសៈណាក៏ដោយ៕
អត្ថបទ រដ្ឋា 
























-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
កីឡា7 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន4 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច