ព័ត៌មាន
ជំនាញសំអាងកាយផ្ដល់ឱកាសការងារច្រើន និងអាចទៅបើកអាជីវកម្ម ក្រោយពលរដ្ឋរៀនជំនាញវិជ្ជាជីវៈខ្លី ១,៥លាននាក់ឥតគិតថ្លៃរបស់រាជរដ្ឋាភិបាល
រហូតមកដល់បច្ចុប្បន្ននេះ ជំនាញសេវាកម្មសំអាងកាយ ឬហៅថា សាឡននៅក្នុងប្រទេសកម្ពុជា ត្រូវបានមើលឃើញថា កំពុងមានទីផ្សារ និងជាជំនាញមួយដែលកំពុងផ្តល់ការសិក្សាវគ្គខ្លីពីរាជរដ្ឋាភិបាល ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១,៥លាននាក់។ ជំនាញនេះដែរ ក៏កំពុងតែមានទីផ្សារការងារល្អ និងងាយស្រួលបង្កើតជាអាជីវកម្មផ្ទាល់ខ្លួនផងដែរ។
អ្នកស្រី ខឹម ស្រីល័ក្ខ មានស្រុកកំណើតមកពីខេត្តបន្ទាយមានជ័យ បច្ចុប្បន្នកំពុងរៀនជំនាញផ្នែកសំអាងកាយ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) បានឱ្យព័ត៌មាន ប៊ីធីវី ដឹងថា ព្រោះតែចំណង់ចំណូលចិត្តផង ជាស្រ្តីមេផ្ទះផង និងចង់ឃើញស្រ្តីទាំងអស់នៅកម្ពុជាមានសម្រស់ស្អាតផង ទើបបានសម្រេចចិត្តរៀនជំនាញសេវាកម្មសំអាងកាយនេះ។ អ្នកស្រី បានបន្តថា ជំនាញនេះ នៅពេលដែលរៀនចប់ហើយមានចំណេះជំនាញពិតប្រាកដ គឺងាយស្រួលក្នុងការស្វែងរកការងារផង និងអាចបើកអាជីវកម្មនៅផ្ទះបានផងដែរ ដោយមានពេលវេលាគ្រប់គ្រាន់ក្នុងការមើលថែទាំផ្ទះនិងកូនចៅ។
អ្នកស្រី បានរៀបរាប់ឱ្យដឹងទៀតថា មុនបានមករៀននៅវិទ្យាស្ថានមួយនេះ អ្នកស្រ្តីបានចំណាយអស់ថវិកាជាច្រើនកន្លែងដើម្បីចាប់យកចំណេះជំនាញនេះ ប៉ុន្តែលទ្ធផលមិនសូវជាល្អ ដោយសារមិនទទួលបានការយកចិត្តទុកដាក់ពីគ្រូបណ្តុះបណ្តាល និងមួយវិញទៀតត្រូវចំណាយថវិកាបន្ថែមទៅលើការទិញសម្ភារៈផ្សេងៗទៀតទើបអាចរៀនបន្តបាន។
និយាយដល់ការសិក្សាដោយមិនគិតថ្លៃរបស់រាជរដ្ឋាភិបាលដែលផ្តល់ជូននេះ អ្នកស្រី បានបន្តថា ស្ទើរតែមិននឹកស្មានដល់ ពីព្រោះថា ក្រៅពីការសិក្សាមិនអស់ថ្លៃទៀតនោះ គឺមានថ្នាក់រៀនស្អាត សម្ភារៈប្រើប្រាស់គ្រប់គ្រាន់ ជាពិសេសមានការយកចិត្តទុកដាក់ពីគ្រូបង្រៀនគ្រប់ពេលទាំងអស់ ចាប់តាំងពីថ្ងៃចាប់ផ្តើមរហូតមកដល់សព្វថ្ងៃនេះ។
បើតាម លោកស្រី ព្រហ្ម យ៉ារ៉ូ គ្រូបណ្តុះបណ្តាលជំនាញផ្នែកសម្អាងកាយ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា ចាប់តាំងពីមានកម្មវិធីបណ្តុះបណ្តាលជំនាញដោយឥតគិតថ្លៃដល់យុវជន ១,៥លាននាក់ ជាពិសេសជំនាញផ្នែកសំអាងកាយនេះ គឺមានការចាប់អារម្មណ៍ខ្លាំងណាស់ពីសំណាក់សិក្ខាកាម ពីព្រោះការរៀនដោយភ្ជាប់ជាមួយនឹងការអនុវត្តន៍ផ្ទាល់ បូករួមនិងទ្រឹស្តីនៅក្នុងថ្នាក់រៀនដ៏ល្អ និងមានបទពិសោធន៍។
លោកស្រី បានបន្តថា ជំនាញសម្អាងកាយនៅវិទ្យាស្ថាន NIEI មានការបង្រៀនតាំងពីមូលដ្ឋានគ្រឹះដំបូងនៃការច្នៃម៉ូតសក់ និងការកក់សក់ ការលាបពណ៌និងហាយឡាយសក់ របៀបអ៊ុតសក់ ព្យាបាលសក់ និងការផាត់មុខជាដើម។
គិតមកដល់ពេលនេះ កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ ដល់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស ១,៥លាននាក់ (TVET 1,5M) មានអាយុកាលជាង ២ឆ្នាំ ហើយ ដែលផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន និងប្រកាសដាក់ឱ្យអនុវត្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រៅពីជំនាញផ្នែកសំអាងកាយ កម្មវិធី TVET 1,5M ក៏មានបណ្តុះបណ្តាលទៅលើមុខជំនាញផ្សេងៗទៀត មានដូចជា ជំនាញម្ហូបខ្មែរ ផ្នែកផលិតនំ ផ្នែកធុរកិច្ចនិងភេសជ្ជះ សំណង់ ទេសចរណ៍ មេកានិករថយន្ត កសិកម្ម និងកសិ-ឧស្សាហកម្មជាដើម៕អត្ថបទ៖ ឈិត បូរ៉ាវី








-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
កីឡា7 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន4 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច