ព័ត៌មាន
វិស័យឯកជន៖ ថ្ងៃ៧មករា ជាមូលដ្ឋានគ្រឹះជំរុញឱ្យកម្ពុជាឈានទៅសម្រេចក្ខុវិស័យឆ្នាំ២០៥០
វិស័យឯកជនចាត់ទុកថ្ងៃ៧ មករា និងជាមូលដ្ឋានគ្រឹះជំរុញការអភិវឌ្ឍប្រទេសជាតិរីកចម្រើន ទាំងផ្នែកសង្គម-សេដ្ឋកិច្ច និងបាន កំពុងជំរុញបង្កើតនូវកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសលើសកលលោកកាន់តែរឹងមាំ គាំទ្រដល់ការធ្វើពាណិជ្ជកម្ម និងស្រូបយក ឱកាសវិនិយោគ ដើម្បីឱ្យកម្ពុជាឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០។
ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីទិវាជ័យជម្នះ ៧ មករា នេះថា ថ្ងៃ ៧ មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា និងក្លាយជាមូលដ្ឋានគ្រឹះជំរុញការអភិវឌ្ឍរីកចម្រើន ឥតឈប់ឈរ លើផ្នែកសង្គម-សេដ្ឋកិច្ច ដោយបានផ្តល់ឱកាសពេញលេញដល់កម្ពុជា ក្នុងការកសាងសុខសន្តិភាព និងការអភិវឌ្ឍ ប្រទេសជាតិឱ្យមានការវិវឌ្ឍរីកចម្រើនលូតលាស់ជាបន្តបន្ទាប់។ ជាក់ស្តែងនៅក្រោមម្លប់នៃសន្តិភាព, បានជំរុញឱ្យសេដ្ឋកិច្ចកម្ពុជា កាន់តែរីកលូតលាស់ជាលំដាប់ និងបានធ្វើឱ្យកម្ពុជារក្សាបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧% ជាច្រើនឆ្នាំជាប់គ្នា នៅក្នុងរយៈពេលចុងក្រោយ មុនការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩។
ឯកឧត្តមបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងផងដែរថា សមិទ្ធផលថ្ងៃ ៧ មករា បានធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសលើផ្នែកសេដ្ឋកិច្ច ខណៈបច្ចុប្បន្នកម្ពុជាមានកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស នៅលើសកលលោកជាច្រើន ដោយបានជំរុញឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយបណ្តាប្រទេសផ្សេងៗជាបន្តបន្ទាប់ ដែលជាមូលដ្ឋានគ្រឹះជួយជ្រោមជ្រែងដល់ការងើបឡើងនៃសេដ្ឋកិច្ចជាតិ ជាក់ស្តែងសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២៥ ត្រូវបានប៉ាន់ស្មានថា សម្រេចបានក្នុងរង្វង់ ៥,២% និងនៅក្នុងឆ្នាំ២០២៦នេះ ព្យាករថា នឹងសម្រេចបានក្នុរង្វង់ ៥% ផងដែរ។
សូមបញ្ជាក់ថា ថ្ងៃ ៧ មករា គឺជាព្រឹត្តិការណ៍ដែលនាំឱ្យកម្ពុជាទទួលបាននូវសុខសន្តិភាព, គិតមកដល់បច្ចុប្បន្ន កម្ពុជាសម្រេចបាន សមិទ្ធផលធំៗរបស់ជាតិជាច្រើន បានកំពុងរីកផុសឡើងនៅទូទាំងប្រទេស ពិសេសនៅលើទឹកដីរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្ត ព្រះសីហនុ និងបណ្តាខេត្តផ្សេងៗទៀត ពោលគឺមានសុខសន្តិភាព ទើបយើងមានឱកាសកសាង និងអភិវឌ្ឍប្រទេសជាតិ និងកសាង កិត្យានុភាពប្រទេសយើងនៅលើឆាកអន្តរជាតិ ជាពិសេសការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែរីកចម្រើន។ ដូច្នេះ ការចូលរួមថែរក្សានូវសុខសន្តិភាព និងធ្វើឱ្យកម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាព និងភាពសម្បូររុងរឿងទៅពេលអនាគត ជាពិសេសនឹងធ្វើឱ្យ កម្ពុជាឆ្ពោះទៅសម្រេចឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០៕ អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
កីឡា7 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន4 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច