ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាព្យាយាមតម្កល់សន្តិភាពជាធំ ប្តេជ្ញាការពារប្រជាជន និងបូរណភាពទឹកដី
រាជរដ្ឋាភិបាលកម្ពុជា តែងតែព្យាយាមតម្កល់សន្តិភាពជាធំ ប្តេជ្ញាការពារប្រជាជន និងបូរណភាពទឹកដី មិនធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ជំនឿឡើយ។
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា បើទោះមកដល់ពេលនេះ កម្ពុជាត្រូវបានរំដោះចេញផុតពីរបបប្រល័យពូជសាសន៍មានរយៈពេល ៤៧ឆ្នាំក្តី កម្ពុជាមានសន្តិភាពរយៈពេលជិត៣០ឆ្នាំក៏ពិតមែន ប៉ុន្តែថ្នាក់ដឹកនាំគណបក្សប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាការពារប្រជាជន ការពារបូរណភាពទឹកដីដោយតម្កល់ សន្តិភាពជាធំ។
ឯកឧត្តម បានបញ្ជាក់ថា ប្រជាពលរដ្ឋមួយចំនួនតូចតែងតែភ្លេចអំពីគុណតម្លៃនៃសន្តិភាព ហើយនៅពេលជួបសង្គ្រាមទើបនឹកឃើញទៅដល់គុណតម្លៃ នៃសន្តិភាព។
ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា សន្តិភាពជាមូលដ្ឋានគ្រឹះដែលថ្នាក់ដឹកនាំ នៃគណបក្សប្រជាជន និងរាជដ្ឋាភិបាលកម្ពុជាតែងតែតម្កល់ទុកជាធំ ដូច្នេះហើយពេលដែលយើងមានបញ្ហានៃការរំលោភបំពានពីភាគីថៃមកលើបូរណភាពទឹកដីកម្ពុជា ដែលបានបង្កើតជាសង្គ្រាមមកលើកម្ពុជាថ្មីៗនេះ ថ្នាក់ដឹកនាំកម្ពុជា ដៃម្ខាងគឺការពារប្រជាជន ការពារសន្តិភាព ពោលគឺព្យាយាមអត់ធ្មត់ឱ្យដល់កំរិត ដើម្បីបញ្ចៀសកុំឱ្យផ្ទុះសង្គ្រាម ហើយនៅពេលវេលាមួយដែលថ្នាក់ដឹកនាំសម្រេចចិត្តតបតជាមួយថៃដើម្បីការពារខ្លួន ការពារអធិបតេយ្យភាពជាតិនោះក៏យើងនៅតែតម្កល់សន្តិភាពជាធំដោយខិតខំស្វះស្វែងដោយដៃម្ខាងធ្វើកិច្ចការងារការទូតយ៉ាងសកម្ម ដើម្បីឲ្យការផ្ទុះអាវុធនោះត្រូវបានបញ្ឈប់ ដើម្បីឱ្យភាគីទាំងសងខាង គោរពបទឈប់បាញ់ និងឈានទៅរកដំណោះស្រាយដោយសន្តិវិធី៕ អត្ថបទ៖ មុត សុទ្ធ

-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
កីឡា7 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន3 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ