ព័ត៌មាន
លោកជំទាវ ចម និមល៖ ក្រសួងពាណិជ្ជកម្មនៅតែបោះជំហានយ៉ាងស្វាហាប់ពង្រឹងទីផ្សារចាស់ ពង្រីកទីផ្សារថ្មី
លោកជំទាវ ចម និមល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ពុជា បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រសួងនៅតែបោះជំហានយ៉ាងស្វាហាប់តាមមាគាអភិវឌ្ឍន៍សេដ្ឋកិច្ចពាណិជ្ជកម្ម ដោយបន្តធ្វើសមាហរណកម្មក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោកស្របតាមចក្ខុវិស័យនិងអភិក្រម “ពង្រឹងទីផ្សារចាស់ ពង្រីកទីផ្សារថ្មី” ខណៈក្រសួងនៅតែជំរុញការយកចិត្តទុកដាក់លើវិស័យពាណិជ្ជកម្មក្នុងប្រទេសដោយរក្សាស្ថេរភាពទីផ្សារក្នុងប្រទេសលើតម្លៃនៃទំនិញ ការលើកកម្ពស់គុណភាព សុវត្ថិភាពផលិតផល។
នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៥ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៦ របស់ក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី៨ ខែមករានេះ លោកជំទាវរដ្ឋមន្រ្តី បានមានប្រសាសន៍ថា នៅក្នុង២០២៥ ការព្យាករណ៍សម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៥,២ភាគរយ ទំហំពាណិជ្ជកម្មសម្រេចបាន ៦៥,២០ពាន់លានដុល្លារ កើនឡើងក្នុងរង្វង់ ១៨ភាគរយ ក្នុងនោះ ការនាំចេញក៏មានកំណើនកើនឡើង១៧ភាគរយផងដែរ។
លោកជំទាវ បានបន្តថា ទាំងអស់ខាងលើនេះ គឺជាលទ្ធផលនៃការដាក់ចេញនូវវិធានការដ៏មុតស្រួចជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលនៅក្នុងជំរុញការធ្វើពិពិធកម្មពាណិជ្ជកម្មក្នុងស្រុក និងការនាំចេញតាមរយៈវិធានការបង្កើនតម្លៃបន្ថែមនៅក្នុងខ្សែច្រវ៉ាក់តម្លៃ ពង្រឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ក្នុងស្រុក តំបន់ និងសកល លើកស្ទួយធុរកិច្ចថ្មី សហគ្រិនភាព និងបន្តធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្រួលពាណិជ្ជកម្មដែលអាចចូលរួមនៅក្នុងភាពប្រកួតប្រជែង និងប្រសិទ្ធភាពខ្ពស់នៅក្នុងបរិបទពាណិជ្ជកម្មឌីជីថលផងដែរ។ លោកជំទាវ សង្ឃឹមថា មន្រ្តី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នឹងចូលរួមពិភាក្សាផ្លាស់ប្តូរនូវបទពិសោធន៍ ចែករំលែកចំណេះដឹង និងរួមគ្នារកដំណោះស្រាយនៃបញ្ហាប្រឈម ព្រមទាំងទទួលបានយកនូវអនុសាសន៍ល្អៗ ដើម្បីយកទៅអនុវត្តន៍ភារកិច្ចរៀងៗខ្លួនឱ្យទទួលបាននូវប្រសិទ្ធិភាពខ្ពស់ និងសម្រេចបានជោគជ័យបន្ថែមទៀតទៅតាមផែនការ និងទិសដៅដែលបានគ្រោងទុក។
លោកជំទាវរដ្ឋមន្រ្តី ចម និម្មល បានបន្ថែមទៀតថា ទោះបីជាពេលនេះ កម្ពុជាស្ថិតនៅក្នុងបរិបទនៃភាពមិនប្រាកដប្រជាខ្ពស់នៃសេដ្ឋកិច្ចពាណិជ្ជកម្មសកល ដោយមានការជះឥទ្ធិពលអវិជ្ជមានពីកត្តានយោបាយ និងសង្រ្គាមព្រមទាំងជម្លោះតាមព្រំដែនកម្ពុជា-ថៃ ក៏ក្រសួងនៅតែបោះជំហានយ៉ាងស្វាហាប់តាមមាគ៌ាអភិវឌ្ឍន៍សេដ្ឋកិច្ច-ពាណិជ្ជកម្ម។
យោងតាមក្រសួងពាណិជ្ជកម្ម មុខទំនិញសំខាន់ៗរបស់កម្ពុជាលើការនាំចេញទៅទីផ្សារអន្តរជាតិ មានដូចជា៖ វិស័យវាយនភណ្ឌ សម្លៀកបំពាក់, ស្បែកជើង, សម្ភារៈធ្វើដំណើរ, អង្ករ, សំបកកង់រថយន្ត, គ្រាប់ស្វាយចន្ទី, គ្រឿងអេឡិចត្រូនិកនិងភាគបំណែក, ដំឡូងមី, កង់ និងខ្សែភ្លើងនិងបង្គុំខ្សែភ្លើងជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី










-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន5 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន4 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន6 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា6 days agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន6 days agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ