Connect with us

ព័ត៌មាន

សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក ធ្វើទានដល់អាជ្ញាធរមូលដ្ឋាន ដើម្បីអបអរថ្ងៃ៧មករា

ភ្នំពេញ៖ សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក សម្ដេចព្រះសង្ឃនាយករងទី១ គណៈ​មហា​និកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តច័ន្ទបុរីវង្ស (សំរោងខាងជើង) យាង​និមន្ត​សួរ​សុខទុក្ខ និងផ្ដល់សម្ភារ និងថវិកាដែលទទួលបានពីសប្បុរសជន ផ្ដល់ដល់​ប្រជា​ការពារ​ក្នុង​សង្កាត់សំរោងចំនួន ១២០នាក់ ។

ពិធីនេះធ្វើឡើងនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ មានកានិមន្តនិងអញ្ជើញចូលរួមពី អមដោយ​ព្រះ​រាជា​គណៈ ព្រះថេរានុត្ថេរៈ រួមជាមួយ ព្រមទាំងលោកចៅសង្កាត់សំរោង និងសប្បុរជន​ជា​ច្រើន​រូប​ទៀត ​ដែលការធ្វើទាននេះ ដើម្បីអបអរថ្ងៃទិវាជ័យជំនះ ៧មករា (៧មករា១៩៧៩-៧មករា​២០២៦​) ​និងឧទ្ទិសបុណ្យកុសលដល់យុទ្ធជនកម្ពុជា ដែលបានលះបង់អាយុជីវិត ដើម្បី​បុព្វ​ហេតុ​ជាតិ ​និងប្រជាពលរដ្ឋខ្មែរ ។

សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក មានបន្ទូលថា អំណោយផ្ដល់ដល់ប្រជាការពារ ក្នុង​សង្កាត់​នេះ ​ក៏ដើម្បីលើកទឹកចិត្តដល់ពួកគាត់ ដែលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលា ក្នុង​ការការពារសុខសុវត្ថិភាពក្នុងមូលដ្ឋាន ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅដោយសុខសប្បាយ មិន​ភ័យខ្លាច​ពីបញ្ហាអសន្តិសុខនានា ។

សម្ដេចមានបន្ទួលបន្តថា ប្រជាការពារ គឺពិតជាមានការនឿយហត់ ព្រោះត្រូវ​ការពារ​មូល​ដ្ឋាន​ទាំង​យប់​ ទាំងថ្ងៃ ហើយពួកគាត់ក៏គ្មានប្រាក់ខែ ដោយពួកគាត់បានខិតខំធ្វើយ៉ាងណា ឲ្យមូល​ដ្ឋាន​មាន​សន្តិសុខ​ល្អ ។

ជាមួយនេះ សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក មានសង្ឃ​ដីកាអំ​ពាវ​នាវ​ដល់​អាជ្ញាធរ​មូល​ដ្ឋាន​រួម​មាន​ចៅសង្កាត់ ប៉ុស្តិ៍រដ្ឋបាលសង្កាត់ មេភូមិ និងប្រជាការពារជាដើម បន្តមានសាមគ្គីភាព ដើម្បី​ធ្វើ​យ៉ាងណា ថែក្សាការពារមូលដ្ឋាន ឲ្យពលរដ្ឋបានរស់នៅដោយសុខសប្បាយ ។

គួរបញ្ជាក់ថា សម្រាប់អំណោយដល់ប្រជាការពារនៅក្នុងសង្កាត់ទាំងជាង ១២០នាក់នេះ រួមមាន​អង្ករ​ម្នាក់២៥គីឡូក្រាម មី​ ត្រីខ ទឹកស៊ីអ៊ីវ​ទឹកត្រី ទឹកក្រូច​ ក្រមា​ ទឹកសុទ្ធ ទឹកដោះគោ​ និងថវិកា​មួយ​ចំនួន​ទៀត ដែលទទួលបានពីសប្បុរសជន មានលោកជំទាវ អ៊ីវ ស្រ៊ី ទីប្រឹក្សាក្រសួងមហាផ្ទៃ, ឯកឧត្តម គិម វ៉ាដា និងលោកជំទាវ សុទ្ធ សុភាព ព្រមទាំងបុត្រ, លោក តែ សិទ្ធី និងលោកស្រី ភូក ស៊ីចាន់, លោកអ្នកឧកញ៉ា លាង ឃុន និងលោកជំទាវ តែ សុវណ្ណី ព្រមទាំងបុត្រ, ឯកឧត្តម ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល និងលោកជំទាវ ហ៊ីង សុខលាភ ព្រមទាំងបុត្រ, លោក ឡុង ង៉ែត អភិបាលរងខណ្ឌឬស្សីកែវ និងលោកស្រី ង៉ែត គីមហ៊ួយ ព្រមទាំងបុត្រ, ឯកឧត្តមបណ្ឌិត វន សាវិន អគ្គនាយកក្រុមហ៊ុនបាយ័នលែន, ឯកឧត្តម ហ៊ឹម អ៊ឹង និងលោកជំទាវ ឈឹម គឹមនាង ព្រមទាំងបុត្រ, លោក អ៊ួន វណ្ណឌី និងលោកស្រី អាំង ស៊ាងខេង ព្រមទាំងបុត្រ, លោក ឈឹម ចន្ទកុសល និងលោកស្រី ឆាង ចិន្តា ព្រមទាំងបុត្រ, លោក ប្រាក់ នក និងលោកស្រី សេង ដារី, លោក ណង ម៉ាណូរី និងភរិយា, លោក សេង ចាន់រ៉ុង, កញ្ញា ប្រាក់ នីតា, លោក ហេង ហ៊ុល, កញ្ញា ពៅ អាស្លី, កញ្ញា ស៊ន សាលី, កញ្ញា សេង ធីតា និងលោក យិន អ៊ីម ចៅសង្កាត់សំរោង៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia