ព័ត៌មាន
ជនភៀសសឹកសម្រេចចិត្តវិលទៅភូមិ ដើម្បីមើលផ្ទះសម្បែង និងប្រកបរបរឡើងវិញ ទោះមិនទាន់បាត់ក្ដីបារម្ភ
ប្រជាពលរដ្ឋមួយចំនួន រស់នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលជាទីតាំងក្បែរតំបន់ក្រហម នៃជម្លោះព្រំដែនរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ បានសម្រេចនាំគ្នាត្រឡប់ទៅផ្ទះ និងបើកអាជីវកម្មវិញជាបណ្ដើរ ដើម្បីរកប្រាក់ចំណូលឡើងវិញ បន្ទាប់ពីខកខានការប្រកបរបររកស៊ី អស់រយៈពេលជាង២០ថ្ងៃ ដោយសារបញ្ហា សង្គ្រាម។
ប្រជាពលរដ្ឋ និងអាជីវករ នៅផ្សារគោកមន្ត បានលើកឡើងថា ការសម្រេចត្រឡប់មកផ្ទះវិញនេះ ដោយ សារពុំបានដឹងដំណឹងអ្វីសោះពីផ្ទះសម្បែង និងទ្រព្យសម្បត្តិអស់រយៈពេលជាងពីរខែ ខណៈពួកគេបានរត់ភៀស សឹកទៅកាន់ទីសុវត្ថិភាពផ្សេងៗទាំងភាពភ័យខ្លាច និងមានការលំបាក រហូតដល់ថ្ងៃមានបទឈប់បាញ់ ។
ពលរដ្ឋបន្តថា ការត្រឡប់មកវិញនេះ ក៏នៅមានការព្រួយបារម្ភពីសង្គ្រាមកើតឡើងវិញ ដែលបង្កដោយភាគីថៃ ព្រោះរស់នៅក្បែរព្រំដែននេះ ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ក៏ដោយ ក៏ពួកគេនៅតែឮស្នូរ គ្រាប់ចេញពីទឹកដីថៃសឹងជារៀងរាល់ថ្ងៃ ដែលពួកគេបានចាត់ទុកថា ការផ្ទុះអាវុធនេះ គឺជាការញុះញង់ឲ្យមាន សង្គ្រាមឡើងវិញ ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងកងទ័ពថៃមានរយៈពេលជាង ១០ថ្ងៃ មកហើយ គឺចាប់ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ហើយបន្ទាប់ពីមានកិច្ចព្រមព្រៀង ស្ថានភាពនៅទីតាំងមាន សង្គ្រាមទាំងអស់ មានការស្ងប់ស្ងាត់ ប៉ុន្តែវីរកងទ័ពកម្ពុជា នៅតែបន្តឈរការពារបូរណភាពទឹកដី ដោយឆន្ទៈអង់ អាចក្លាហាន មិនមានការធ្វេសប្រហែសនោះទេ៕ អត្ថបទ៖ បាន សុខរិទ្ធិ








-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
-
ព័ត៌មាន6 days agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង