ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី៖ សកម្មភាពរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មិនត្រឹមតែធ្វើឡើងក្នុងកាលៈទេសៈដែលប្រទេសជាតិមានសុខសន្តិភាពទេ ប៉ុន្តែក្រុមគ្រូពេទ្យតែងមានវត្តមាននៅពេលប្រទេសជាតិ និងប្រជាជនត្រូវការ
នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកថ្មី ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (UHS) ចំនួន ៥០០នាក់។ ពិធីនេះ មានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត សាស្ត្រាចារ្យ សាផុន វឌ្ឍន: សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំស.ស.យ.ក. លោក លោកស្រី សមាជិក សមាជិកា នៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលជាច្រើនរូប។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត សាស្ត្រាចារ្យ សាផុន វឌ្ឍន: បានសម្ដែងនូវគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ដែលបានអញ្ជើញចូលរួមជាអធិបតីនាឱកាសនេះ។ ឯកឧត្តម បានរាយការណ៍អំពីសមិទ្ធផលសម្រេចបានរយៈពេល ១៤ ឆ្នាំកន្លងមករបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំនៅ(UHS) ដែលរួមមាន ការរីកធំធាត់នៃក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ការពង្រីកសេវាថែទាំ និងព្យាបាលសុខភាពជូនប្រជាពលរដ្ឋ និងប្រជាជនភៀសសឹកដោយឥតគិតថ្លៃ ការបណ្តុះស្មារតីមនុស្សធម៌ សីលធម៌វិជ្ជាជីវៈដោយភ្ជាប់ជាមួយឡូហ្គូស.ស.យ.ក ជាពិសេសការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការគាំទ្រ និងលើកទឹកចិត្តកងទ័ពនៅសមរភូមិជួរមុខជាដើម។
បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍របស់ឯកឧត្តមបណ្ឌិត សាស្ត្រាចារ្យ សាផុន វឌ្ឍន: រួចមក ឯកឧត្តម ហ៊ុន ម៉ានី បានសម្ដែងការស្វាគមន៍ចំពោះសមាជិកនៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានីដែលទើបនឹងជ្រើសរើសថ្មី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនាពេលនេះ ព្រមទាំងបានថ្លែងអំណរគុណ ចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានខិតខំលះបង់កម្លាំងកាយចិត្ត និងពេលវេលា ដើម្បីបុព្វហេតុ និងបេសកកម្មមនុស្សធម៌ រួមទាំងកិច្ចការងារសង្គមនានា ជាពិសេសគឺការចូលរួមចំណែក ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋកម្ពុជា។ ឯកឧត្តមបានបន្ថែមថា ការរីកធំធាត់របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នាពេលកន្លងមកនេះ ក៏អាស្រ័យទៅលើការយល់ច្បាស់ពីបុព្វហេតុរបស់ក្រុមការងារ ក្នុងការសម្រាលបន្ទុកប្រទេសជាតិ តាមរយៈការបំពេញតម្រូវការសុខាភិបាលដល់ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម បានគូសបញ្ជាក់ថា សកម្មភាពរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មិនត្រឹមតែធ្វើឡើងក្នុងកាលៈទេសៈដែលប្រទេសជាតិមានសុខសន្តិភាពទេ ប៉ុន្តែនៅពេលដែលប្រទេសជាតិ និងប្រជាជនជួបប្រទះនូវការលំបាក ឬត្រូវការ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី តែងបានចូលចំណែក និងខ្នះខ្នែងជួយទៅតាមសមត្ថភាព និងលទ្ធភាពរៀងៗខ្លួន ដែលនេះ បានបង្ហាញពីឆន្ទៈដ៏មោះមុតរបស់ក្រុមគ្រូពេទ្យក្នុងការបម្រើប្រទេសជាតិ និងប្រជាជន៕








-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន5 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន4 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន6 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា6 days agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន6 days agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ