ព័ត៌មាន
ឯកឧត្តម ស៊ុន ចាន់ថុល ផ្តល់អនុសាសន៍៩ចំណុច ដើម្បីបន្តការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មឱ្យល្អប្រសើរឡើងថែមទៀត
ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្តល់អនុសាសន៍សំខាន់ៗចំនួន៩ចំណុចដល់ក្រសួងពាណិជ្ជកម្ម សំដៅបន្តពង្រឹង និងអភិវឌ្ឍន៍ឱ្យបានល្អប្រសើរឡើងថែមទៀតក្នុងវិស័យពាណិជ្ជកម្ម។
នាឱកាសអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៥ និងទិសដៅការងារ ឆ្នាំ២០២៦ របស់ក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី៩ ខែមករានេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានផ្តល់អនុសាសន៍ដល់ក្រសួងពាណិជ្ជកម្ម ជាវិភាគទានក្នុងការកំណត់ទិសដៅការងារសម្រាប់ឆ្នាំ២០២៦ មានដូចជា៖ ១. ក្រសួងពាណិជ្ជកម្មត្រូវបន្តជំរុញអនុវត្តអភិក្រម “ពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី” , ២. បន្តពង្រឹកការធ្វើឌីជីថលលូបនីកម្មការផ្តល់សេវា និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើពាណិជ្ជកម្ម, ៣. ត្រូវបន្តជំរុញកិច្ចប្រឹងប្រែងពង្រឹងអភិបាលកិច្ចវិស័យឯកជន, ៤. ក្រសួងពាណិជ្ជកម្មត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំយុទ្ធសាស្រ្តជំរុញការប្រើប្រាស់ផលិតផលខ្មែរ តាមរយៈការរៀបចំពិព័រណ៍, ៥. ត្រូវបន្តសហការជំរុញការទាក់ទាញវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀតលើឧស្សាហកម្មប្រតិគមន៍ដើម្បីផលិតនិងផ្គត់ផ្គង់ដល់ឧស្សាហកម្មសក្តានុពលដែលមានស្រាប់ សំដៅយកទៅផលិត និងកែច្នៃបន្តសម្រាប់នាំចេញ, ៦. ត្រូវបន្តជមរុញបញ្ចប់ការរៀបចំយុទ្ធសាស្រ្តពាណិជ្ជកម្មសម្រាប់ការចាកចេញដោយរលូនពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩, ៧. ត្រូវជួយគាំទ្រនិងលើកកម្ពស់សមត្ថភាពសហគ្រាសឱ្យមានលទ្ធភាពក្នុងការនាំចេញ និងបង្កើនភាពប្រកួតប្រជែងខ្ពស់នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសាកល, ៨. ក្រសួងត្រូវចូលរួមឱ្យបានសកម្មបន្ថែមទៀតក្នុងការអនុវត្តគោលនយោបាយសេដ្ឋកិច្ចឌីជីថល ធុរកិច្ចឌីជីថល និងការធ្វើពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិក។ និង៩.ក្រសួងត្រូវបន្តសហការរៀបចំវិធានការគោលនយោបាយ និងផែនការសកម្មភាព សំដៅកាត់បន្ថយថ្លៃពាណិជ្ជកម្ម និងលុបបំបាត់នូវរបាំងពាណិជ្ជកម្មមិនចាំបាច់ និងសហការឱ្យបានជិតស្និទ្ធជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយកង្វល់ និងការលើកឡើងរបស់សភាពាណិជ្ជកម្មអន្តរជាតិនានានៅកម្ពុជា តាមរយៈយន្តការកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជន ដើម្បីបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច រួមទាំងលើកកម្ពស់អនុលោមភាពវិធាន ដើមកំណើតទំនិញ និងលក្ខខណ្ឌតម្រូវនានា។
យោងតាម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម គិតក្នុងឆ្នាំ២០២៥កន្លងទៅ ទំហំពាណិជ្ជកម្មកម្ពុជាសម្រេចបានទឹកប្រាក់ចំនួន ៦៥,២៤ពាន់លានដុល្លារ មានការកើនឡើង ១៨ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៤។ ក្នុងនោះការនាំចេញពីកម្ពុជាសម្រេចបានទឹកប្រាក់ចំនួន ៣១,២៨ពាន់លាន កើនឡើង ១៧ភាគរយ និងការនាំចូលមកកម្ពុជាសម្រេចបាន ទឹកប្រាក់ ៣៣,៩៦ពាន់លានដុល្លារ កើនឡើង ១៨ភាគរយ។ មុខទំនិញសំខាន់ៗចំនួន ១០មុខ របស់កម្ពុជាដែលបាននាំចេញ មានដូចជា៖ សម្លៀកបំពាក់, ស្បែកជើង, សម្ភារៈធ្វើដំណើរ, អង្ករ, សំបកកង់រថយន្ត, គ្រាប់ស្វាយចន្ទី, គ្រឿងអេឡិចត្រូនិកនិងភាគបំណែក, ដំឡូងមី, កង់ និងខ្សែភ្លើងនិងបង្គុំខ្សែភ្លើង៕
អត្ថបទ៖ ឈិត បូរ៉ាវី












-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន5 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន4 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន6 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា6 days agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន6 days agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ