ព័ត៌មាន
ឯកឧត្តម ប៉ែន បូណា៖ កម្ពុជាមានថ្នាក់ដឹកនាំស្រឡាញ់សន្តិភាពនេះ ជាហេតុផលដែលសហគមន៍អន្តរជាតិស្ថិតនៅជាមួយកម្ពុជា
កម្ពុជាជាប្រទេសតូចមែនតែមានថ្នាក់ដឹកនាំស្រឡាញ់សន្តិភាព និងចង់ដោះស្រាយរាល់បញ្ហាដោយសន្តិវិធី តាមច្បាប់អន្តរជាតិ និងមានប្រជាជនចេះរួមសាមគ្គីគ្នាយ៉ាងរឹងមាំនៅពីក្រោយរាជរដ្ឋាភិបាលដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន ដែលនេះគឺជាហេតុផលដែលសហគមន៍អន្តរជាតិស្ថិតនៅជាមួយកម្ពុជា។
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងតាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦នេះថា កម្ពុជា មានថ្នាក់ដឹកនាំស្រឡាញ់សន្តិភាព និងចង់ដោះស្រាយរាល់បញ្ហាដោយសន្តិវិធី នេះគឺជាហេតុផលដែលសហគមន៍អន្តរជាតិស្ថិតនៅជាមួយកម្ពុជា និងជួយជ្រោមជ្រែងគ្រប់បែបយ៉ាងដើម្បីបុព្វហេតុដ៏ត្រឹមត្រូវរបស់កម្ពុជា ហើយនេះគឺជាកត្តាធានាយ៉ាងកក់ក្តៅក្នុងជំហានឆ្ពោះទៅការដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃដោយសន្តិវិធីនិងដោយយុត្តិធម៌ ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ ដូចដែលបានព្រមព្រៀងគ្នាត្រង់ចំណុចទី៣នៃសេចក្តីប្រកាសរួមចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជំហរជាថ្មីថា កម្ពុជាគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតនូវបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងឡាយដែលបានធ្វើកាលពីពេលកន្លងមក។ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជា មិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។
តាមរយៈនយោបាយការទូតដ៏សកម្ម ត្រឹមត្រូវ និងសន្តិភាពនិយមរបស់រាជរដ្ឋាភិបាលកម្ពុជា បណ្តាប្រទេសជាមិត្តជាពិសេសប្រទេសមហាអំណាចបានចាប់អារម្មណ៍មកលើស្ថានការណ៍ព្រំដែនកម្ពុជាថៃហើយបានជួយជ្រោមជ្រែងដើម្បីឈានដល់បទឈប់បាញ់ចំនួនពីរលើក។ លើកទី១ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមការផ្តួចផ្តើមពីឯកឧត្តម Donald J.Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងការសម្របសម្រួលពីឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ដោយមានការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន។ បន្ទាប់មក ក្រោមការជំរុញរបស់ប្រធានាធិបតី Donald Trump ក៏មានការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពទីក្រុងកូឡាឡំពួរ ដោយនាយករដ្ឋមន្ត្រីកម្ពុជានិងថៃ កាលពីថ្ងៃទី២៦ តុលា ឆ្នាំ ២០២៥ ក្រោមក្រសែភ្នែកជាសាក្សីរបស់ឯកឧត្តមប្រធានាធិបតីដោយផ្ទាល់ និងឯកឧត្តមនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ក្នុងនាមប្រធានប្តូរវេនអាស៊ាន។
បទឈប់បាញ់លើកទី២ កើតឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ តាមស្មារតីនៃកិច្ចប្រជុំពិសេសលើកទី៣នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ក្រោមការជួយជ្រោមជ្រែងយ៉ាងសកម្មពីបណ្តាប្រទេសជាមិត្ត ជាពិសេសសហរដ្ឋអាម៉េរិក សាធារណរដ្ឋប្រជាមានិតចិន និងម៉ាឡេស៊ីក្នុងនាមប្រធានប្តូរវេនអាស៊ាន តាមរយៈជំនួបតាមទូរស័ព្ទផង និងការបញ្ជូនប្រេសិតពិសេសមកកាន់កម្ពុជានិងថៃដើម្បីសម្របសម្រួលដោយផ្ទាល់ផង ក៏ដូចជាតាមរយៈបណ្តាញទំនាក់ទំនងផ្សេងៗទៀត។
កាលពីថ្ងៃទី២៩ ធ្នូ ២០២៥ ក៏មានកិច្ចប្រជុំត្រីភាគីនៃរដ្ឋមន្ត្រីការបរទេសនិងមន្ត្រីយោធាជាន់ខ្ពស់កម្ពុជាថៃនិងចិនដែលបានប្រព្រឹត្តទៅនៅក្នុងខេត្តយូណាននៃសាធារណរដ្ឋប្រជាមានិតចិន តាមការអញ្ជើញរបស់ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។ កិច្ចប្រជុំបានគូសបញ្ជាក់ថា អាទិភាពជាបន្ទាន់គឺការធានាឱ្យបានរឹងមាំនូវបទឈប់បាញ់ និងការធានានូវការអនុវត្តឱ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាព សំដៅឈានទៅរកសន្តិភាពចីរកាល៕

-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន5 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន4 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន6 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា6 days agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន6 days agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ