ព័ត៌មាន
ក្រុមការងារចុះមូលដ្ឋានឃុំបាយដំរាំ នាំយកអំណោយសម្ភារៈនិងថវិកា ផ្ដល់ជូនគ្រួសារវីរកងទ័ព ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីបម្រើជាតិមាតុភូមិ
បាត់ដំបង៖ ឯកឧត្តមបណ្ឌិត ណុប នរិន្ទ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំបាយដំរាំ នៅថ្ងៃទី១០ ខែមករា ម្សិលមិញនេះ បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខប្រកបដោយភាពស្និទ្ធស្នាល និងការយកចិត្តទុកដាក់ខ្ពស់ ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ពិសេសគ្រួសារវីរកងទ័ព ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីបម្រើជាតិមាតុភូមិ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលជំងឺនៅតាមគេហដ្ឋាន ចំនួន ៥ គ្រួសារ ព្រមទាំងគ្រួសារក្រីក្រមួយគ្រួសារ ដែលកំពុងប្រឈមនឹងជំងឺមហារីក និងការលំបាកផ្នែកជីវភាពប្រចាំថ្ងៃ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ណុប នរិន្ទ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំបាយដំរាំ ណែនាំដល់ក្រុមការងារត្រូវយកចិត្តទុកដាក់ក្ដាប់ពីសុខទុក្ខ ក្ដីកង្វល់ និងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីរួមគ្នាដោះស្រាយដោយមិនទុកប្រជាពលរដ្ឋណាម្នាក់ចោលឡើយ។
ឯកឧត្តមបណ្ឌិត ជំរុញឱ្យក្រុមការងារត្រូវចុះស្រាវជ្រាវ ដោះស្រាយបញ្ហាប្រឈម ជាពិសេសត្រូវជួយដោះស្រាយបញ្ហាលំបាករបស់គ្រួសារកងទ័ពជួរមុខដែលកំពុងបំពេញភារកិច្ចការពារជាតិនៅសមរភូមិមុខឱ្យអស់ពីលទ្ធភាព។
ក្នុងនោះដែរ ឯកឧត្តមបណ្ឌិត និងក្រុមការងារ បាននាំយកនូវជំនួយជាថវិកា និងសម្ភារៈប្រើប្រាស់ចាំបាច់ជាច្រើន ដូចជា អង្ករ ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស ប៊ីចេង អំបិល និងសម្ភារៈចាំបាច់ផ្សេងៗទៀត ដើម្បីជួយសម្រាលការលំបាកបន្ទាន់ លើកទឹកចិត្តផ្នែកស្មារតី និងបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
សរុបថវិកាចំណាយសម្រាប់សកម្មភាពមនុស្សធម៌នេះ មានចំនួន ៤,១០០,០០០ រៀល ដែលជាការបង្ហាញយ៉ាងច្បាស់ពីស្មារតីទទួលខុសត្រូវ សេចក្តីមេត្តាករុណា និងការចូលរួមសកម្មរបស់ឯកឧត្តមបណ្ឌិត និងក្រុមការងារ ក្នុងការចូលរួមជួយគាំទ្រ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ ពិសេសគ្រួសារវីរកងទ័ព និងគ្រួសារក្រីក្រ ដែលកំពុងប្រឈមនឹងបញ្ហាជាក់ស្តែងក្នុងជីវិត។
សកម្មភាពមនុស្សធម៌ដ៏មានន័យនេះ ទទួលបានការគាំទ្រ និងការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលបានសម្តែងក្តីអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ និងការជួយឧបត្ថម្ភប្រកបដោយមនុស្សធម៌ និងសាមគ្គីភាពនេះ ដែលជាកម្លាំងចិត្តដ៏សំខាន់ សម្រាប់ឱ្យពួកគាត់បន្តប្រយុទ្ធនឹងការលំបាក និងជំងឺដោយមានសង្ឃឹម និងទឹកចិត្តមាំមួន៕










-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន5 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន4 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន6 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា6 days agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន6 days agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ