ព័ត៌មាន
ខេត្តនៅភូមិភាគឦសាន ទទួលបានគម្រោងវិនិយោគចំនួន៥ មានទុនសរុប ១២៣ លានដុល្លារ
ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ដឹកនាំកិច្ចពិភាក្សា និងចុះពិនិត្យទីតាំងគម្រោងចំនួន ៥ ដែលវិនិយោគលើ វិស័យកសិកម្ម និងទេសចរណ៍ មានទុនវិនិយោគសរុបប្រមាណ ១២៣ លានដុល្លារអាម៉េរិក និងបង្កើតការងារប្រមាណ ១ ៧០០ កន្លែង នៅខេត្តមណ្ឌលគីរី ។
ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានលេខាធិការដ្ឋានក្រុមការងារ ជំរុញ ការវិនិយោគនៅភូមិភាគឦសាន (ក.វ.ឦសាន) នៅចុងសប្តាហ៍កន្លងមកនេះ បានដឹកនាំកិច្ចពិភាក្សាពិភាក្សា លើគម្រោងវិនិយោគ ដែលបានស្នើការលើកទឹកចិត្តការអនុគ្រោះ និងការសម្រួលនីតិវិធី និងចុះពិនិត្យទីតាំងជាក់ស្តែងនៃគម្រោងវិនិយោគចំនួន ៥ ក្នុងខេត្ត មណ្ឌលគីរី ដែលវិនិយោគលើវិស័យកសិកម្ម និងទេសចរណ៍ មានទុនវិនិយោគសរុបប្រមាណ ១២៣ លានដុល្លារអាម៉េរិក និងមាន សក្តានុពលអាចបង្កើតការងារ ប្រមាណ ១ ៧០០ កន្លែង។
ឯកឧត្តមអនុប្រធាន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃយន្តការច្រកចេញចូលតែមួយ ក្នុងការសម្របសម្រួលក្រសួង-ស្ថាប័ន ពាក់ព័ន្ធទាំងអស់ ដើម្បីពន្លឿនការអនុវត្តនីតិវិធីវិនិយោគ និងផ្តល់នូវដំណោះស្រាយជាកញ្ចប់ ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធ តួអង្គតែមួយ» ។ ក្នុងន័យនេះ, ក.វ.ឦសាន នឹងបន្តរក្សាទំនាក់ទំនងជាប្រចាំ ជាមួយវិនិយោគិនក្នុងខេត្តទាំងបួននៃភូមិភាគឦសាន ដើម្បីជំរុញការវិនិយោគកែច្នៃបង្កើនតម្លៃបន្ថែម, និងបន្តផ្សព្វផ្សាយពីសក្តានុពលវិនិយោគរបស់ខេត្តមណ្ឌលគិរី និងភូមិភាគឦសាន ជាពិសេសកត្តាអំណោយផលដ៏ធំធេងនៃតំបន់នេះ សម្រាប់ផលិតកម្ម និងការកែច្នៃ ក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និង ទេសចរណ៍ាដើម។
បន្ទាប់ពីកិច្ចប្រជុំខាងលើ, ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានជួបពិភាក្សាផ្ទាល់ ជាមួយតំណាង ក្រុមហ៊ុននៃគម្រោងទាំង ៥ ដែលវិនិយោគលើការដាំដុះ និងកែច្នៃកៅស៊ូ កាហ្វេ និងការអភិវឌ្ឍតំបន់ទេសចរណ៍ពិសិដ្ឋ នៅតាមទីតាំង គម្រោងវិនិយោគជាក់ស្តែង ដែលបានស្នើសុំ ដើម្បីពិនិត្យ និងពិភាក្សាលើទិដ្ឋភាពបច្ចេកទេសនៃគម្រោង ក៏ដូចជាសំណើ និងបញ្ហា ប្រឈមដែលក្រុមហ៊ុនបានលើកឡើង។ ជាមួយគ្នានេះ, ឯកឧត្តមអនុប្រធាន បានដឹកនាំក្រុមការងារ ដើម្បីចុះជួបវិនិយោគិនដល់ ទីតាំងផ្ទាល់ ដើម្បីពិភាក្សា ពិគ្រោះយោបល់ និងស្តាប់ពីកង្វល់ ក៏ដូចជាបញ្ហាប្រឈមនានា និងសំណូមពរ របស់ក្រុមហ៊ុនចំនួន ២ រួមមាន៖ ទី១. ក្រុមហ៊ុន វាសនា កសិកម្ម ដាំដុះដំណាំកៅស៊ូ ស្វាយចន្ទី នៅឃុំរយ៉ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី និងទី២. ក្រុមហ៊ុន ណេង ណា ដាំដុះដំណាំកៅស៊ូ ស្វាយចន្ទី ប្រេងខ្យល់ នៅឃុំរយ៉ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី៕ អត្ថបទ៖ សុន រ៉ាឌី










-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
-
កីឡា1 week agoអត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធានសហព័ន្ធជឿជាក់នាំ មេដាយជូនជាតិ