ព័ត៌មាន
ធនាគារ ARDB នឹងបន្តផ្តល់ហិរញ្ញប្បទានជូនកសិករ និងសហគ្រិនសំដៅរក្សាសន្តិសុខស្បៀងក្នុងស្រុក
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB ដែលជាធនាគារគោលនយោបាយ នឹងបន្តផ្តល់ហិរញ្ញប្បទានជូនកសិករដាំដុះ និង សហគ្រិនកែកែច្នៃផលិតផលកសិកម្ម សំដៅរក្សាសន្តិសុខស្បៀង នៅក្នុងកាលៈទេសៈដ៏លំបាក នៃការឈ្លានពានពីប្រទេសជិតខាង បាន ដាក់សម្ពាធមកលើសង្គម និងសេដ្ឋកិច្ចកម្ពុជា។
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកកម្ម លើកឡើង នៅក្នុងវេទិកាជួបជុំសហគ្រិនកសិកម្ម ដាំដុះ និងចិញ្ចឹមសត្វឆ្នាំ២០២៦ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នេះថា ជុំវិញការរៀចំវេទិកា នេះឡើង គឺដើម្បីផ្តល់ឱកាសសម្រាប់កិច្ចពិភាក្សា ពីលទ្ធភាពទទួលបានហិរញ្ញប្បទានពិសេស គាំទ្រវិស័យកសិកម្ម ក៏ដូចជាគោល នយោបាយនានារបស់រាជរដ្ឋាភិបាល ចំពេលដែលសេដ្ឋកិច្ចសកលមានភាពមិនប្រាកដប្រជាខ្ពស់ និងសេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើង វិញ និងបានបង្ហាញឱ្យឃើញអំពីសារៈសំខាន់នៃវិស័យសហគ្រិនភាព ដែលដើរតួជាកម្លាំងចលករមួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ជាតិ តាមរយៈការអភិវឌ្ឍន៍ផ្នែកសង្គម-សេដ្ឋកិច្ច, ការបង្កើតឱកាសការងារថ្មី, និងការជះឥទ្ធិពលវិជ្ជមានដល់ផលិតផលក្នុងស្រុក។
ឯកឧត្តមបណ្ឌិត បន្តថា ក្នុងកាលៈទេសៈដ៏លំបាកនៃការឈ្លានពានពីប្រទេសជិតខាង បានកំពុងនឹងដាក់សម្ពាធបន្ថែមមក លើស្ថានភាពសង្គម និងសេដ្ឋកិច្ចកម្ពុជា ដោយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល, បង្កគ្រោះថ្នាក់ដល់ជនស៊ីវិល, បំផ្លាញសម្បត្តិ បេតិកភ័ណ្ឌរបស់កម្ពុជា, បង្អាក់ការអប់រំរបស់កុមារ, និងជាពិសេសបង្កឱ្យមានជនភៀសសឹកជាដើម។ ក្នុងន័យនេះ និងឈរលើស្មារតី បម្លែងបញ្ហាប្រឈម ឱ្យទៅជាឱកាសសម្រាប់កម្ពុជា, ធនាគារ ARDB ដែលជាធនាគារគោលនយោបាយ នឹងនៅតែបន្តចូលរួមជាមួយ រាជរដ្ឋាភិបាលកាន់តែស្វាហាប់ និងបុរសកម្មជាងមុន ជាពិសេសបន្តផ្តល់ហិរញ្ញប្បទានជូនប្រជាកសិករដាំដុះ និងសហគ្រាសកែច្នៃ ផលិតផលកសិកម្ម សំដៅរក្សាសន្តិសុខស្បៀងជូនវីរៈកងទ័ពជួរមុខ និងជនភៀសសឹក ក៏ដូចជាសន្តិសុខស្បៀងសម្រាប់កម្ពុជា។
ធម្មទានាចារ្យ កឹម អឿន នាយកប្រតិបត្តិ CEO លើកឡើងថា នៅក្នុងបរិបថនេះ ការរួមរួមរវាងស្ថាប័នរាជរដ្ឋាភិបាល ពីថ្នាក់ ដឹកនាំធនាគារ ARDB តំណាងសមាគមបណ្តាញកសិករតេជោ ជាពិសេសកសិករដែលជាអ្នកដំាដុះ និងសហគ្រិនដែលជាអ្នកផលិត និងកែច្នៃផលិតផលកសិកម្ម ពិតជាមានសារៈសំខាន់បំផុតក្នុងការរួមគ្នាដោះស្រាយបញ្ហា ដើម្បីប្រែក្លាយការប្រឈមឱ្យទៅជាកាលា- នុវត្តន៍សម្រាប់ឱកាសនៅកម្ពុជា។
លោកគ្រូធំបណ្ឌិត អោម សេងបូរ៉ា ស្ថាបនិកវិទ្យាស្ថាន ស៊ីអ៊ីអូ លើកឡើងផងដែរថា ចំពោះស្ថានភាពដែលបង្កដោយប្រទេស ជិតខាង ក្នុងនាមវិស័យឯកជន, យើងត្រូវមានស្មារតីប្រុងប្រយ័ត្នទាំងអស់គ្នា ក្នុងការរៀបចំខ្លួនអភិវឌ្ឍន៍អាជីវកម្មឱ្យដំណើរការទៅមុខ ខណៈដែលយើងប្រៀបដូចជាទ័ពជួរក្រោយ គឺត្រូវតែខ្លាំងលើការអភិវឌ្ឍ ដើម្បីចូលរួមក្នុងវិស័យសេដ្ឋកិច្ច។ លោក សង្កត់ធ្ងន់ថា ប្រទេសតូចតែមិនត្រូវឱ្យគេមើលងាយ ឬជិះជាន់ស្រេចតែអំពើចិត្តនោះឡើយ តែបញ្ហានេះ គឺវាស្រ័យទៅលើភាពខ្លាំងរបស់យើងទំាំង អស់។ ដូច្នេះការចូលរួមរបស់សហគ្រិន គឺជាកំលាំងចលករដ៏សំខាន់ ក្នុងការជំរុញបង្កើតអាជីវកម្ម ការងារ និងប្រាក់ចំណូលនៅក្នុង សេដ្ឋកិច្ចជាតិយើងឱ្យកាន់តែខ្លាំងក្លា៕ អត្ថបទ៖ សុន រ៉ាឌី






-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 day agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន5 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន3 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង