ព័ត៌មាន
អូស្រ្តាលីប្តេជ្ញាចូលរួមសម្របសម្រួលបទឈប់បាញ់រវាងប្រទេសកម្ពុជា-ថៃឱ្យនៅស្ថិតស្ថេរជានិរន្តរ
ប្រទេសអូស្រ្តាលីប្តេជ្ញាសម្របសម្រួលបទឈប់បាញ់រវាងប្រទេសកម្ពុជា-ថៃឲ្យនៅស្ថិតស្ថេរជានិរន្តរ ដើម្បីធានាឲ្យពលរដ្ឋភៀសសឹកកម្ពុជាអាចត្រឡប់ទៅលំនៅឋានវិញ។

មានប្រសាសន៍ក្នុងកិច្ចសម្ភាសជាមួយ BTV ក្នុងពេលចុះទៅកាន់មណ្ឌលសុវត្ថិភាពចុងកាល់ ខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ លោក Derek Yip(ដេរិក យីប) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជាបានលើកឡើងថា ក្នុងនាមរដ្ឋាភិបាលអូស្រ្តាលី និងស្ថានទូតអូស្រ្តាលីប្រចាំប្រទេសកម្ពុជា លោកមានការរីករាយដែលជួយគំាទ្រអ្វីដែលជាតម្រូវការរបស់ពលរដ្ឋរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ហើយជំនួយដែលរដ្ឋាភិបាលអូស្រ្តាលីបានផ្តល់ជូនពលរដ្ឋភៀសសឹកម្ពុជាដែលជាតំរូវការជាក់ស្តែងមានដូចជា អនាម័យទឹកស្អាត ប្រព័ន្ធចម្រុះទឹក បង្គន់អនាម័យ និងសាច់ប្រាក់ជាដើម។ លើសពីនេះ លោកបន្តថា ប្រទេសអូស្រ្តាលីប្តេជ្ញាសម្របសម្រួលបទឈប់បាញ់រវាងប្រទេសកម្ពុជា-ថៃ ឲ្យនៅស្ថិតស្ថេរជានិរន្តរ ដើម្បីធានាឲ្យពលរដ្ឋភៀសសឹកម្ពុជាគ្រប់រូបៗអាចត្រឡប់ទៅលំនៅឋានវិញ និងរស់នៅប្រកបដោយចីរភាព។

ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានលើកឡើងដែរថា ការអញ្ជើញមកដល់របស់លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា នៅមណ្ឌលភៀសសឹកចុងកាល់ គឺបានបង្ហាញពីសារសំខាន់ៗចំនួន៣ រួមមាន៖ទី១.អូស្រ្តាលីបានចូលរួមចែករំលែកការលំបាករបស់ពលរដ្ឋភៀសសឹក ទី២.ធ្វើជាសាក្សីផ្ទាល់ ក្នុងការមើលឃើញសោដនាកម្ម ផលលំបាកផ្សេងៗរបស់ពលរដ្ឋភៀសសឹកកម្ពុជា និងទី៣.ការជួយស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពពលរដ្ឋ ក្នុងរយៈពេលមធ្យម និងវែង។
ក្រោយពេលបទឈប់បាញ់រវាប្រទេសកម្ពុជា-ថៃ ចូលជាធរមាននៅម៉ោង១២ថ្ងៃត្រង់ ក្នុងថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០២៥មក គេសង្កេតឃើញថា បណ្តាប្រទេសជាមិត្តជាមួយប្រទេសកម្ពុជា បានផ្តល់ជំនួយជា ថវិកា និងសំភារៈផ្សេងៗទៀត ដល់ប្រទេសកម្ពុជា ដែលក្នុងនោះមានដូចជា៖ ប្រទេសអូស្រ្តាលី ចិន សហរដ្ឋអាម៉េរិក និងជប៉ុនជាដើម៕ អត្ថបទ៖ទូច សោភ័ណ






-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 day agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន5 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន3 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង