ព័ត៌មាន
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី៖ «ចំណេះដឹង និងគុណធម៌ ជាសសរស្តម្ភពីរមិនអាចខ្វះបានក្នុងវិស័យអប់រំ»
ភ្នំពេញ៖ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មានព្រះបន្ទួលថា ចំណេះដឹង និងគុណធម៌ គឺជាសសរស្ដម្ភពីរ ដែលមិនអាចខ្វះបាននៅក្នុងវិស័យអប់រំ ។
ក្នុងឱកាសយាងជាព្រះរាជាធិបតីកិត្តិយស ពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី“គោលការណ៍គ្រឹះ នៃមុខងារសាធារណៈ និងគុណសម្បត្តិ នៃឥរិយាបថរបស់មន្ត្រីរាជការ” និង “សុក្រឹតការគរុកោសល្យ និងវិធីសាស្ត្របង្រៀន” កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ សម្តេចព្រះសាកលវិទ្យាធិការមានព្រះបន្ទួលថា ក្នុងវិស័យអប់រំ អ្នកបណ្តុះបណ្តាល ជាអ្នកដឹកនាំ និងជាវិស្វករ នៃព្រលឹងជាតិ ដែលមានភារកិច្ចមិនត្រឹមតែផ្ទេរនូវវិជ្ជាបច្ចេកទេស ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវធ្វើជាគំរូ នៃឥរិយាបថ សីលធម៌ និងវិន័យថ្លៃថ្នូរ ដើម្បីក្លាយជាបង្គោលចម្លងនូវពុទ្ធិ និងគុណតម្លៃនៃសង្គមទៅកាន់ជំនាន់ក្រោយ។
សម្តេចព្រះមហាសង្ឃរាជ មានព្រះបន្ទួលដោយង្ឃឹមថា តាមរយៈការតម្រង់ ទិស និងការចែករំលែកបទពិសោធន៍ពីគ្រូឧទ្ទេសដ៏មានសមត្ថភាព លោកអ្នកនឹងក្លាយជាកម្លាំងចលករដ៏ សំខាន់ ក្នុងការជំរុញនាវាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ឱ្យកាន់តែមានសក្តានុពលខ្ពស់ ក្នុងការបម្រើដល់បុព្វហេតុព្រះពុទ្ធសាសនា និងការអភិវឌ្ឍជាតិមាតុភូមិឱ្យកាន់តែរុងរឿងថ្កុំថ្កើងតរៀងទៅ។
ឯកឧត្តមបណ្ឌិត ងួន ស្តេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ មានសិក្ខាកាមចូលរួមចំនួន ២១៦រូប ក្នុងនោះព្រះសង្ឃចំនួន ១០អង្គ ស្រីចំនួន៥៥នាក់ និងប្រុសចំនួន ១៥១នាក់ ដែលទទួលបានការបណ្តុះបណ្តាលពីវាគ្មិនកិត្តិយស សិក្សាលើប្រធានបទសំខាន់ៗចំនួន៤ ត្រូវបានបញ្ចប់ទៅដោយរលូន ។
ឯកឧត្តមបណ្ឌិត ជួន ជីវិន រដ្ឋលេខាធិការរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធសាស្ត្របញ្ចកោណ បានកំណត់យកការអភិវឌ្ឍមូលធនមនុស្ស ជាចំណុចអាទិភាពទី១ ដែលនេះជាកត្តាចាំបាច់ ក្នុងការជំរុញកំណើន សេដ្ឋកិច្ចជាតិ នាំឱ្យព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅសម្រេចនូវគោលដៅរបស់ខ្លួនជា ប្រទេសជឿនលឿននៅឆ្នាំ២០៥០។
ដោយឡែកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្រោមការដឹកនាំរបស់សម្តេច ព្រះមហាសង្ឃរាជ បួរ គ្រី ជាព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល នូវការបណ្តុះសមណនិស្សិត-និស្សិត ប្រកបដោយគុណភាព និងមេត្តាករុណាផ្តល់អាហារូបករណ៍យ៉ាងច្រើនសន្ធឹកសន្ធប់ជារៀងរាល់ឆ្នាំ៕ អត្ថបទ បាន សុខរិទ្ធិ








-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 day agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន5 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន3 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង