ព័ត៌មាន
អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនឹងទទួលបានប័ណ្ណតម្លៃ ៦០ ម៉ឺនរៀល សម្រាប់ចូលរៀនវគ្គបណ្តុះបណ្តាលជំនាញ
កម្ពុជាចេញប័ណ្ណជំនាញសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយមួយប័ណ្ណមានតម្លៃ ៦០ ម៉ឺនរៀល ស្មើនឹង ១៥០ ដុល្លារអាម៉េរិក សម្រាប់ផ្តល់ជូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានចុះឈ្មោះក្នុងប្រព័ន្ធថ្នាលឌីជីថល Cam-IE សម្រាប់រៀននូវវគ្គបណ្តុះបណ្តាល ជំនាញ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃ១៩ ខែមករា ម្សិលមិញនេះ អញ្ជើញចូលរួមការដាក់សម្ពោធជាផ្លូវការនូវកម្មវិធីថ្នាក់ជាតិស្តីពី “ប័ណ្ណជំនាញ សម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ” ក្រោម ប្រធានបទ “បង្កើនជំនាញ បង្កើនឱកាស និងបង្កើនចំណូល” ក្នុងនោះកម្មវិធីនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានលើកឡើងថា ក្នុងបរិបទសង្គមសេដ្ឋកិច្ចបច្ចុប្បន្ន វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាសសរទ្រូងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ ដែលបានបង្កើតការងារជាង ៨៥% នៃការងារសរុបសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ហើយកម្មវិធីថ្នាក់ជាតិថ្មីនេះនឹងជួយពង្រឹងសមត្ថភាព ចំណេះជំនាញ និងផលិត ភាពរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីមានភាពរីកចម្រើន ភាពធន់ និងរឹងមាំ ស្របតាមយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍ សេដ្ឋកិច្ច ក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨។
ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា ប្រធានក្រុមប្រឹក្សាភិបាលបរធនបាល នៃមូលនិធិអភិវឌ្ឍន៍ជំនាញ បានបញ្ជាក់ថា កម្មវិធីប័ណ្ណជំនាញ មានគោលបំណងសំខាន់ ក្នុងការផ្តល់ឱកាសដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបងប្អូនដែលត្រឡប់ពីក្រៅប្រទេស អាចចូលរួមវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងជំនាញទន់សំខាន់ៗ ដែលស្របតាមតម្រូវការទីផ្សារការងារ ដើម្បីពង្រឹង សមត្ថភាព និងបង្កើនការប្រកួតប្រជែងក្នុងវិស័យការងារ និងអាជីវកម្ម។ ឯកឧត្តម បន្ថែមថា ប័ណ្ណជំនាញនេះ មួយសន្លឹកមានតម្លៃ ៦០ ម៉ឺនរៀល ឬស្មើនឹង ១៥០ ដុល្លារអាម៉េរិក នឹងផ្តល់ជូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានចុះឈ្មោះក្នុងប្រព័ន្ធថ្នាលឌីជីថល Cam-IE ដើម្បីប្រើប្រាស់សម្រាប់ការចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលដែលត្រូវបានវាយតម្លៃ និងជ្រើសរើសរួចជាស្រេច ពីមូលនិធិ អភិវឌ្ឍន៍ជំនាញ ដោយធានាបាននូវគុណភាព និងតម្លៃនៃលុយ។
គួរបញ្ជាក់ថា ប័ណ្ណជំនាញ មិនមែនគ្រាន់តែជាក្រដាសប័ណ្ណធម្មតា ប៉ុន្តែជាលិខិតឆ្លងដែនដ៏មានតម្លៃ សម្រាប់បងប្អូនសេដ្ឋកិច្ចក្រៅ ប្រព័ន្ធ និងបងប្អូនដែលត្រឡប់ពីក្រៅប្រទេស ក្នុងការឈានទៅចាប់យកឱកាសថ្មី និងចំណូលបន្ថែម ប្រកបដោយប្រសិទ្ធភាព និងចីរភាព៕ អត្ថបទ៖ សុន រ៉ាឌី











-
ព័ត៌មាន7 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន3 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច