Connect with us

ព័ត៌មាន

សម្តេចធិបតី៖ កិត្យានុភាព និងមោទនភាពជាតិកម្ពុជាកំពុងងើបឈរឡើងវិញ និងទទួលស្គាល់ជាសកល

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កិត្យានុភាព និងមោទនភាពជាតិកម្ពុជា កំពុងងើបឈរឡើងវិញប្រកបដោយភាពរស់រវើក ខណៈសហគមន៍តំបន់ និងអន្តរជាតិកំពុងទទួលស្គាល់កម្ពុជាដោយស្មើភាព និងស្មើសិទ្ធិនៅលើឆាកសកល។ ប្រសាសន៍ដ៏មានសារៈសំខាន់របស់សម្ដេចធិបតីនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីបើកវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិឆ្នាំ២០២៦ នៅសាលសន្និសីទ និងពិព័រណ៍អន្តរជាតិកោះពេជ្រ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ សម្ដេចធិបតីបានថ្លែងបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូផ្លូវការជាមួយសហគមន៍អន្តរជាតិកន្លងមក បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ បង្កើនអំណាចចរចាជាសមូហភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ផលប្រយោជន៍ជាតិ។

សម្ដេចធិបតីមានប្រសាសន៍បន្តថាក្នុងរយៈពេលជាង ២ទសវត្សរ៍ មុនវិបត្តិជំងឺកូវីដ-១៩ សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនជាមធ្យមប្រមាណ ៨% ក្នុងមួយឆ្នាំ ដែលបានជួយឱ្យប្រជាពលរដ្ឋរាប់លាននាក់ចាកផុតពីភាពក្រីក្រ បន្ទាប់ពីថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩។

សម្ដេចធិបតីមានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្នកិត្យានុភាពជាតិ និងមោទនភាពជាតិកំពុងងើបឈរឡើងវិញ ប្រកបដោយភាពរស់រវើកស្របពេលដែលសហគមន៍ តំបន់ និងអន្ដរជាតិ កំពុងទទួលស្គាល់កម្ពុជាដោយស្មើភាព និងស្មើសិទ្ធិជាមួយបណ្ដាប្រទេសនានានៅក្នុងសកលលោក។

សម្តេចធិបតីមានប្រសសាន៍បន្តថា ការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាផ្លូវការជាមួយសហគមន៍អន្តរជាតិនាពេលកន្លងមក បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ការបង្កើនកិច្ចសហការជាមួយបណ្តាប្រទេសជាដៃគូ ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់ផលប្រយោជន៍ជាតិ។

សម្តេចធិបតី បានថ្លែងថា ក្នុងវិស័យសេដ្ឋកិច្ចកម្ពុជាបានផ្លាស់ប្តូរពីការអនុវត្តសេដ្ឋកិច្ចផែនការ មកជាសេដ្ឋកិច្ចទីផ្សារ ព្រមទាំងបានប្រែក្លាយពីប្រទេសដែលពឹងផ្អែកស្ទើរតែទាំងស្រុងលើវិស័យកសិកម្ម ទៅជាប្រទេសដែលមានសមាហរណកម្មយ៉ាងពេញលេញក្នុងក្របខ័ណ្ឌតំបន់ និងសកលលោក៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia