ព័ត៌មាន
អ្នកជំនាញ៖ ឆ្នាំ២០២៦នេះ ការលក់ដូរអចលនទ្រព្យ និងសំណង់បន្តមានកំណើនទោះបីតម្រូវការតិចតូច
អ្នកជំនាញអចលនវត្ថុ យល់ឃើញថា នៅដើមឆ្នាំ២០២៦នេះ ការលក់ដូរក្នុងវិស័យអចលនទ្រព្យ និងសំណង់នៅបន្តមានកំណើន ខណៈអ្នកទិញនៅមានតម្រូវការតិចតូច។
ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាថា ជុំវិញបញ្ហាសេដ្ឋកិច្ច សកល បច្ចុប្បន្ននៅតែបន្តហ៊ំព័ទ្ធដោយហានីភ័យ និងភាពមិនប្រាកដប្រជាខ្ពស់ ក្នុងនោះក៏មានកម្ពុជាផងដែរ ដែលកំពុងរងនូវហានីភ័យទាំងនោះ ជាពិសេសភាពមិនទាន់ប្រាកដប្រជារវាងជម្លោះព្រំដែនដែលបង្កដោយភាគីថៃ, ក៏ប៉ុន្តែប្រសិនស្ថានភាពដែល កំពុងកើតឡើង មានភាពល្អប្រសើរក្នុងរយៈពេលខ្លី, សេដ្ឋកិច្ចពិភពលោក ក៏ដូចកម្ពុជានឹងប្រួលប្រែទៅតាមនោះផងដែរ។

ឧកញ៉ា បន្តថា ចំណែកទាក់ទងវិស័យអចលទ្រព្យ ឃើញថា នៅដើមឆ្នាំ២០២៦នេះ ការលក់ដូរក្នុងវិស័យអចលនទ្រព្យ និង សំណង់នៅបន្តមានកំណើន ខណៈអ្នកទិញនៅមានតម្រូវការតិចតូច។ ឧកញ៉ាក៏បន្ថែមថា ស្របពេលការរំពឹងទុកនេះដែរ ឃើញថា រាជរដ្ឋាភិបាលកម្ពុជាកំពុងមានវិធានការក្តៅ បោសសម្អាតក្រុមឧក្រិដ្ឋកម្មជនអនឡាញ ដែលរកស៊ីខុសច្បាប់ទាំងអស់នៅកម្ពុជា ដើម្បីស្វែងរកដៃគូវិនិយោគ និងទាក់ទាញវិនិយោគិនដែលមានកេរ្តិ៍ឈ្មោះល្អ មកធ្វើការបណ្តាក់ទុននៅកម្ពុជាឱ្យបានកាន់តែច្រើន។
សូមបញ្ជាក់ថា ទោះបីមកដល់ឆ្នាំ២០២៦នេះ ប្រទេសកម្ពុជា ក៏ដូចជាសកលលោក កំពុងប្រឈមនឹងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល និងភាពគ្មានសណ្ដាប់ធ្នាប់នៃនយោបាយពិភពលោក ប៉ុន្ដែប្រទេសកម្ពុជានៅបន្តទទួលបានវិនិយោគិនបរទេស និងក្នុងស្រុក បណ្ដាក់ទុនវិនិយោគបន្តមានការកើនឡើង។ ក្នុងនោះ មានបានចុះបញ្ជីក្រុមហ៊ុន និងរោចក្រវិនិយោគសរុប ៦៣០ គម្រោង កើនឡើងចំនួន២១៦ ស្មើនឹងប្រមាណ៥២% ខណៈទំហំទុនវិនិយោគ មានការកើនឡើងប្រមាណ ៣ប៊ីលានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ៤៥% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤។
ក្នុងឆ្នាំ២០២៥ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗបានទាក់ទាញការវិនិយោគចំនួន ៣ ៨០០លានដុល្លារ, វិស័យឧស្សាហកម្មចំនួន ៥ ៦០០លានដុល្លារ, វិស័យកសិកម្ម កសិ-ឧស្សាហកម្មចំនួន ៤៣៦លានដុល្លារ និងវិស័យទេសចរណ៍ចំនួន ១៧៥លានដុល្លារ៕ អត្ថបទ៖ រ៉ាឌី

-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 day agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន5 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន3 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង