Connect with us

ព័ត៌មាន

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ អ្នកមានអត្តសញ្ញាណច្រើននឹង​ជះឥទ្ធិពល​​អវិជ្ជមាន​ដល់​វិស័យ​សន្តិសុខ និងសុវត្ថិភាពសង្គម

នៅក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៦​ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ​២០២៦​នេះ ឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួង​មហាផ្ទៃបានលើកឡើងថា ក្នុងប្រទេសនីតិរដ្ឋមួយបើបុគ្គលម្នាក់ៗ មានឈ្មោះច្រើន មាន​អត្ត​សញ្ញាណ​ច្រើន នឹងជះឥទ្ធិពលអវិជ្ជមានដល់វិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង​សុវត្ថិភាព​សង្គម​ជាក់​ជា​មិន​ខាននោះឡើយ ដូច្នេះត្រូវធ្វើការ ទប់ស្កាត់​ចំពោះក​រណី​នេះ​ឲ្យ​ខាង​តែ​បាន​។

ឧត្តមសេនីយ៍ឯក តុប នេត ក៏បានបញ្ជាក់ផងដែរថា កន្លងមកអគ្គនាយកដ្ឋាន ធ្លាប់ជួបប្រទះ​បញ្ហា​ប្រឈម​មួយ​ចំនួ​ន​លើការក្លែងបន្លំ ឬភាពជាន់គ្នានៃឯកសារអត្តសញ្ញាណបុគ្គល ដូចជា​មា​ន​ករណី​បញ្ហា​បុគ្គល​ម្នាក់​មាន​អត្តសញ្ញាណច្រើនផ្សេងៗគ្នា និងមានករណីបុគ្គលច្រើននាក់ ប្រើ​ប្រាស់​អត្តសញ្ញាណតែមួយផងដែរ។

ឯកឧត្តមបានគូសបញ្ជាក់ថា «ក្នុងប្រទេសនីតិរដ្ឋ បើបុគ្គលម្នាក់ៗ មានឈ្មោះច្រើន​មាន​អត្ត​សញ្ញាណ​ច្រើន​វានឹងជះឥទ្ធិពលអវិជ្ជមានដល់វិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង​សុវត្ថិភាព​សង្គម។ នេះសំដៅលើការទទួលខុសត្រូវចំពោះមុខច្បាប់ ការពារការក្លែងបន្លំ ការ​ទទួល​បាន​នូវ​សិទ្ធបុគ្គលជាមូលដ្ឋាន ការមិនរើសអើង និងសមភាពក្នុងសង្គម»។ ជាមួយគ្នានេះ ឯកឧត្តម​ អគ្គនាយកក៏បានលើកឡើងផងដែរថា សព្វថ្ងៃការ​ផ្ដល់​សេវា​អត្ត​សញ្ញាណ​កម្ម​ទទួល​បា​ន​ការ​សាទរជាច្រើនពីប្រជាពលរដ្ឋ ប៉ុន្តែនៅមានចំណុចប្រឈមមួយចំនួន ដែលត្រូវ​ខិតខំ​កែ​លម្អ​ឱ្យ​កាន់​តែ​ប្រសើរឡើង។

ឯកឧត្តមអគ្គនាយកបន្ដទៀតថា ក្នុងរយៈពេល១ឆ្នាំកន្លងទៅនេះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏​ដូច​ជារដ្ឋបាលថ្នាក់ក្រោមជាតិទាំង២៥រាជធានី-ខេត្ត បានខិតខំ​ប្រឹង​ប្រែង​បំពេញ​ការងារ​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ និងសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើន ហើយឯកឧត្តម លើកទឹក​ចិត្ត​ឲ្យ​ក្រុម​ការងារខិតខំបម្រើដល់បងប្អូនប្រជាពលរដ្ឋឲ្យកាន់តែសកម្មបន្ថែមទៀតផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia