ព័ត៌មាន
ក្រសួងបរិស្ថានជំរុញសកម្មភាពបង្កើនគម្របបៃតងនិងលើកកម្ពស់ជីវភាពភាពសហគមន៍តំបន់ការពារធម្មជាតិ ធ្វើការបោះបង្គោលកំណត់ព្រំប្រទល់នៅតំបន់អភិវឌ្ឍន៍គោលដៅលម្ហែបៃតងទេទឹកពុះ ក្នុងខេត្តកំពង់ស្ពឺ
ក្រសួងបរិស្ថាន បានធ្វើការបោះបង្គោលកំណត់ព្រំប្រទល់នៅតំបន់អភិវឌ្ឍន៍គោលដៅលម្ហែបៃតងទេទឹកពុះ របស់សហគមន៍តំបន់ការពារធម្មជាតិកោដូន្តី នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តតាមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលយកចិត្តទុកដាក់លើជីវភាពប្រជាពលរដ្ឋគ្រប់ទិសទី ក្នុងនោះការបោះបង្គោលកំណត់ព្រំ នាពេលនេះ បានជំរុញឱ្យមាន ១)ការផ្សព្វផ្សាយដល់សារធារណជនពីតំបន់គោលដៅលម្ហែបៃតងទេទឹកពុះ ប្រកបដោយសក្តានុពលធម្មជាតិ ២) ការលើកម្ពស់ការចូលរួមរបស់ប្រជាសហគមន៍មូលដ្ឋាន ក្នុងការអភិវឌ្ឍជីវភាព និងសម្រាប់ភាពជាម្ចាស់របស់សហគមន៍តទៅមុខសម្រាប់កូនចៅបន្តជំនាន់ និង៣) ការប្រើប្រាស់តំបន់នេះឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ។
សូមបញ្ជាក់ថា ឯកឧត្តមថ្នាក់ដឹកនាំក្រសួងបរិស្ថាន អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន ដោយមានការចូលរួម រដ្ឋបាលថ្នាក់ក្រោមជាតិ លោកអភិបាលស្រុកឱរ៉ាល់ លោកមេឃុំ មេភូមិ មន្ត្រីឧទ្យានុរក្ស និងគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី បានចូលរួមជាសក្ខីភាពក្នុងការបោះបង្គោលព្រំប្រទល់នៅតំបន់គោលដៅលម្ហែបៃតងទេទឹកពុះ នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភូមិសាស្ត្រខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦។
លោក ផល លឿន ប្រធានសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏ដូចជាតាមរយៈក្រសួងបរិស្ថានដែលការបោះបង្គោលកំណត់ព្រំ តំបន់អភិវឌ្ឍន៍គោលដៅលំហែបៃតង នឹងជំរុញឱ្យមានការអភិវឌ្ឍនៅក្នុងមូលដ្ឋានមានការរីកចម្រើនតាមរយៈការរៀបចំឱ្យតំបន់សហគមន៍មានឱកាសក្នុងការបង្កើនភាពស្អាត ភាពបៃតង និងមានការអភិវឌ្ឍនិងលើកកម្ពស់ជីវភាពនៃសមាជិកសហគមន៍ទាំងមូល។
សូមបញ្ជាក់ថា នៅក្នុងដើមឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យមានការអភិវឌ្ឍតំបន់ទេទឹកពុះ ឱ្យទៅជាតំបន់គោលដៅលំហែបៃតងគួរឱ្យទាក់ទាញបំផុតមួយនៅកម្ពុជា ដើម្បីធានាការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងចូលរួមការពារនិងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព។ សម្តេចធិបតី បានចង្អុលបង្ហាញឱ្យក្រសួងបរិស្ថាន សហការជាមួយក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ដាក់ចេញនូវទិសដៅអភិវឌ្ឍន៍ជាគោលដៅលំហែបៃតង ជំរុញការអភិវឌ្ឍជីវភាពសហគមន៍តំបន់ការពារធម្មជាតិ ឱ្យមានការរីកចម្រើន និងប្រែក្លាយជាតំបន់អាព្យាក្រឹតកាបូន។ កន្លងមកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់ការកសាងហេដ្ឋរចនាសម្ព័ន្ធក្នុងមូលដ្ឋាន ក្នុងនោះបានផ្តល់ភ្លើងទេវតា (សូឡា) បំភ្លឺជូនសហគមន៍ចំនួន ៣០៣គ្រួសារ។
ជាមួយការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត អ៊ាង សុផលល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានជំរុញការអនុវត្តសកម្មភាពយុទ្ធសាស្រ្ត ការពារបរិស្ថាននិងធនធានធម្មជាតិ ស្របនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលសរសរស្តម្ភទី២ គឺភាពបៃតង ផ្តោតសំខាន់លើយុទ្ធសាស្រ្តអាទិភាពចម្បងចំនួន៣ គឺទី១) ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ២) ការពង្រីកគម្របបៃតង ដោយជំរុញការបណ្តុះនិងចែកកូនឈើជូនប្រជាពលរដ្ឋដាំឱ្យបានច្រើនកោះករ និងការបង្កើតថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ចំនួន៥ ការដាក់ចេញយុទ្ធនាការពន្លកបៃតង និងជំរុញការដាំឈើឱ្យបានយ៉ាងតិច ១លានដើមក្នុង១ឆ្នាំ និងទី៣) ការអភិវឌ្ឍជីវភាពសហគមន៍ មានជម្រើសមុខរបរថ្មី តាមរយៈការអភិវឌ្ឍគោលដៅលំហែបៃតងនៅតាមសហគមន៍តំបន់ការពារធម្មជាតិ។
តំបន់ទេទឹកពុះមានសក្តានុពលធម្មជាតិដ៏ល្អ និងកម្រមួយ គឺមានបាតុភូតធម្មជាតិចម្លែក មានទឹកពុះធម្មជាតិ ដែលទឹកមានសីតុណ្ហភាពខ្ពស់រហូតដល់ ៧០អង្សារសេ និងមានវាលស្មៅខ្ពស់ៗដ៏ស្រស់ស្អាត ហើយប្រជាជននៅក្នុងតំបន់នោះ ដែលជាជនជាតិដើមភាតិចសួយ រស់នៅ និងមានជំនឿថាជាតំបន់ដ៏ស័ក្ដិសិទ្ធិ មានទេសភាពធម្មជាតិដ៏ល្អប្រណិត និងមានអ្នកទេសចរណ៍ ជាច្រើនមកលំហែកម្សាន្ត ខ្លះអាចចុះត្រាំទឹក និងមានជំនឿក្នុងការព្យាបាលជំងឺតាមបែបធម្មជាតិ ដោយការត្រាំ និង ងូតទឹកក្តៅ កើតចេញពីធម្មជាតិ ឱ្យជាសះស្បើយបានផងដែរ៕





























-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
-
កីឡា1 week agoអត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធានសហព័ន្ធជឿជាក់នាំ មេដាយជូនជាតិ