ព័ត៌មាន
សាធារណរដ្ឋឆែក មានបំណងផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ជាមួយកម្ពុជា ដើម្បីរំលឹកខួបការទូតលើកទី៧០
ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ លោកជំទាវ Markéta KOLC HÁJKOVÁ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញបំណង ផ្លាស់ប្តូរដំណើរ ទស្សនកិច្ចកម្រិតខ្ពស់ ដើម្បីរំលឹកខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតនៅក្នុងឆ្នាំ២០២៦។ ការបង្ហាញបំណងនេះ ធ្វើឡើងនៅក្នុងឱកាស លោកជំទាវ ចូលជួប សម្ដែងការគួរសម ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅទីស្តីការក្រសួង។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ និងអបអរសាទរចំពោះការតែងតាំងលោកជំទាវ Markéta KOLC HÁJKOVÁ ជាឯកអគ្គរដ្ឋទូត ប្រចាំកម្ពុជា។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះទំនាក់ទំនងយូរអង្វែង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាលើ គ្រប់វិស័យ ដែលមានផលប្រយោជន៍ទៅវិញទៅមករវាងកម្ពុជា និងសាធារណរដ្ឋឆែក និងបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោកជំទាវឯកអគ្គរដ្ឋទូត ដើម្បីពង្រឹង និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលសាងឡើងពីគ្រឹះដ៏រឹងមាំបង្កើតឡើងដោយឯកអគ្គរដ្ឋទូតមុនៗ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋឆែកចំពោះការបន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា។
ជាការឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋទូត Markéta KOLC HÁJKOVÁ បានសម្តែងនូវអំណរគុណ យ៉ាងស្មោះសរចំពោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ដែលបានស្វាគមន៍លោកជំទាវ និងបានគូសបញ្ជាក់ ពីសារៈសំខាន់នៃការរក្សាការសន្ទនាទ្វេភាគីជាប្រចាំ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ។ លោកជំទាវឯកអគ្គរដ្ឋទូតក៏បានបង្ហាញពីគោលបំណងរបស់សាធារណរដ្ឋឆែកក្នុងការផ្លាស់ប្តូរដំណើរ ទស្សនកិច្ចកម្រិតខ្ពស់ ដើម្បីរំលឹកខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតនៅក្នុងឆ្នាំ២០២៦។ លើសពីនេះ លោកជំទាវ Markéta KOLC HÁJKOVÁ បានសម្តែងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តធ្វើ ការយ៉ាងជិតស្និទ្ធជាមួយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាក្រសួង និងស្ថាប័ន ពាក់ព័ន្ធផ្សេងទៀត ដើម្បីពង្រឹងភាពជាដៃគូជាមួយកម្ពុជាបន្ថែមទៀត ដោយផ្អែកលើតម្លៃរួម និងការគោរព គ្នាទៅវិញទៅមក ក្នុងបេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជា។
នៅក្នុងកិច្ចសហប្រតិបត្តិការពហុភាគី ភាគីទាំងពីរបានសម្ដែងទស្សនវិជ្ជមានលើការបន្តគាំទ្រគ្នា ទៅវិញទៅមកនៅក្នុងអង្គការអន្តរជាតិនានា។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ក៏ដូចជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាចំពោះសន្តិភាព និងស្ថិរភាព។ នៅក្នុងកិច្ចពិភាក្សាខាងលើ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើបច្ចុប្បន្នភាពជូនលោកជំទាវឯកអគ្គរដ្ឋទូតអំពីការ វិវត្តចុងក្រោយន ស្ថានភាពព្រំដែនកម្ពុជា-ថៃ។





-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 day agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន5 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន3 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង