ព័ត៌មាន
ទុនបម្រុងអន្តរជាតិកម្ពុជាឆ្នាំ២០២៥ បានបន្តក្នុងកម្រិតខ្ពស់ធានាដល់ការនាំចូលទំនិញក្នុងគ្រាបន្ទាប់
ទុនបម្រុងអន្តរជាតិរបស់កម្ពុជានៅក្នុងឆ្នាំ២០២៥ បានបន្តរក្សាស្ថិតក្នុងកម្រិតខ្ពស់ ឆ្លុះបញ្ចាំងនូវភាពរឹងមាំ នៃលទ្ធផលសងបំណុលក្រៅប្រទេស ការរក្សាស្ថិរភាពអត្រាប្តូរប្រាក់ និងប្រព័ន្ធទូទាត់ជាតិ ការទប់ស្កាត់និងវិបត្តិ ជាពិសេសធានាដល់ការនាំចូលទំនិញក្នុង គ្រាបន្ទាប់។

ទាក់ទងការគ្រប់គ្រងទុនបម្រុងអន្តរជាតិ យោងតាមរបាយការណ៍ត្រួតពិនិត្យប្រឆ្នាំ២០២៥ របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញឱ្យដឹងថា ទុនបម្រុងអន្តរជាតិបន្តរក្សាបាននៅកម្រិតខ្ពស់ ដែលឆ្លុះបញ្ចាំងពីភាពរឹងមាំនៃលទ្ធភាពសងបំណុលក្រៅប្រទេស ការ រក្សាស្ថិរភាពអត្រាប្តូរប្រាក់ និងប្រព័ន្ធទូទាត់ជាតិ ព្រមទាំងផ្តល់ការការពារគ្រប់គ្រាន់ សម្រាប់បំពេញតម្រូវការសន្ទនីយភាព ទប់ទល់នឹងវិបត្តិខាងក្រៅ។
ជុំវិញទុនបម្រុងនេះ, លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងឱ្យដឹងនៅក្នុងសន្និបាតបូក សរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ នាចុងសប្តាហ៍កន្លងមកថា ទុនបម្រុងអន្តរជាតិនៅក្នុងឆ្នាំ២០២៥ បានកើនឡើងដល់ ២៧,៥ ប៊ីលានដុល្លារអាមេរិក ក្នុងអត្រា ២២,៣% ធៀបនឹងឆ្នាំ២០២៤ (២២,៥ ប៊ីលានដុល្លារអាមេរិក) ឬស្មើនឹង ៨ ខែ នៃការនាំចូលទំនិញ និងសេវាគ្រាបន្ទាប់ ដែលជាកម្រិតខ្ពស់សម្រាប់ប្រទេសកំពុងអភិវឌ្ឍ។ ការកើនឡើងនេះ ជាចម្បងបណ្ដាលមកពីការកើនឡើងដូចជា៖ តម្លៃមាស, ចំណូលពីការវិនិយោគក្រៅប្រទេស,ការប្រែប្រួលអត្រាប្តូរប្រាក់, និងប្រាក់បញ្ញើពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ រាជរដ្ឋាភិបាល និងប្រាក់បម្រុងកាតព្វកិច្ច។
ការគ្រប់គ្រងទុនបម្រុងអន្តរជាតិ ត្រូវបានអនុវត្តដោយការប្រុងប្រយ័ត្ន និងប្រកបដោយវិជ្ជាជីវៈ ដោយរចនាសម្ព័ន្ធគ្រប់គ្រង ទុនបម្រុងអន្តរជាតិ ត្រូវបានរៀបចំឡើងស្របតាមឧត្តមានុវត្តន៍អន្តរជាតិ ដើម្បីធានាការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងប្រុង ប្រយ័ត្នខ្ពស់។ ការកំណត់ទិសដៅយុទ្ធសាស្រ្ត និងកម្រិតហានិភ័យទទួលយកបាន ត្រូវធ្វើឡើងដោយក្រុមប្រឹក្សាភិបាល តាមរយៈការ អនុម័តលើគោលនយោបាយវិនិយោគជាប្រចាំឆ្នាំ ឬតាមការចាំបាច់។ រីឯការតាមដានជាប្រចាំខែ គឺត្រូវអនុវត្តដោយគណៈកម្មការ វិនិយោគទុនបម្រុង ដែលមានទេសាភិបាលជាប្រធានគណៈកម្មការ ដើម្បីពិនិត្យលទ្ធផលនៃការវិនិយោគ វិភាគលក្ខខណ្ឌទីផ្សារ និង ផ្ដល់អនុសាសន៍កែសម្រួលចាំបាច់ ដើម្បីធានាថា យុទ្ធសាស្ត្រគ្រប់គ្រងទុនបម្រុងត្រូវបានផ្ដោតលើសុវត្ថិភាព សន្ទនីយភាព និងទទួល បានចំណូលសមស្រប។
នៅឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជាបានធ្វើបច្ចុប្បន្នកម្ម លើសេចក្ដីណែនាំការវិនិយោគ, បទបញ្ជាផ្ទៃក្នុងស្តីពី, សេចក្ដីណែ នាំលើការងារជ្រើសរើសនិងគ្រប់គ្រងអ្នកចាត់ការខាងក្រៅ និងភ្នាក់ងាររក្សាមូលបត្រ “ក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីបុគ្គលិកនាយកដ្ឋាន គ្រប់គ្រងទុនបម្រុង”, ប្រព័ន្ធគ្រប់គ្រងទុនបម្រុង និងការធ្វើពិពិធកម្មភ្នាក់ងាររក្សាមូលបត្របន្ថែម សំដៅក្នុងការធានាសុវត្ថិភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងទុនបម្រុងអន្តរជាតិ៕ អត្ថបទ៖ សុន រ៉ាឌី

-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន22 hours agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន5 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន3 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង