ព័ត៌មាន
ពលរដ្ឋប្រកបរបររត់កង់បី អាចរកប្រាក់ចំណូលបន្ថែមក្រោយរៀនជំនាញបច្ចេកទេស (TVET)
ក្រោយរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់កម្មវិធីបណ្តុះបណ្តាលជំនាញដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋប្រកបមុខរបររត់កង់បី (Pass App) ដើម្បីអាចរកប្រាក់ចំណូលបន្ថែម។ គិតមកដល់បច្ចុប្បន្ននេះ ប្រជាពលរដ្ឋដែលប្រកបមុខរបរនេះ បានកំពុងទទួលផលជាបណ្តើរៗ ក្រៅពីសេវាកម្មដឹកជញ្ជូន។

លោក សាន់ សុទ្ធា ពលរដ្ឋរស់នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ អតីតជាសិក្ខាកាមរៀនជំនាញផ្នែកបរិក្ខាត្រជាក់ នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បច្ចុប្បន្នប្រកបរបររត់ម៉ូតូកង់បីផង និងជាជាងជួលជុល និងដំឡើងម៉ាស៊ីនត្រជាក់ចល័តផង បានឱ្យព័ត៌មាន ប៊ីធីវី ដឹងថា ក្រោមគម្រោងបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥លាននាក់ (TVET 1,5M) ពិតជាល្អពិតមែន ដែលធ្វើឱ្យរូបលោកអាចរកចំណូលបន្ថែម ក្រៅពីរបរដឹកជញ្ជូន។

លោកបានរៀបរាប់ដោយទឹកមុខញញឹមទៀតថា កម្មវិធីនេះពិតជាល្អនិងមានតម្លៃណាស់ ទោះបីជាការរៀននេះដោយមិនគិតថ្លៃពិតមែន ថែមទាំងទទួលបានការយកចិត្តទុកដាក់ពីគ្រូបណ្តុះបណ្តាលថែមទៀតផង។ លោកបាននិយាយទៀតថា កម្មវិធីនេះ ពិតជាល្អមែនទែនដែលរាជរដ្ឋាភិបាលបានគិតគូរដល់ប្រជាពលរដ្ឋគ្រប់វណ្ណៈទាំងអស់ មិនថាតែកម្មករ កម្មការិនី អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនានា សូម្បីតែពលរដ្ឋប្រកបរបររត់កង់បី ក៏ទទួលបានការគិតគូរផងដែរ ខណៈការរកប្រាក់ចំណូលពីវិស័យដឹកជញ្ជូនសព្វថ្ងៃ មានការថយចុះ ហើយក៏មិនដឹងទៅរកការងារអ្វីថ្មីក្រៅពីការងារដឹកជញ្ជូនមួយនេះ។

ពាក់ព័ន្ធកម្មវិធីបណ្តុះបណ្តាលជំនាញដោយមិនគិតថ្លៃរបស់រាជរដ្ឋាភិបាលនេះលោក ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ឱ្យដឹងថា ដើម្បីបង្កើនការរកប្រាក់ចំណូលបន្ថែម ពលរដ្ឋ Pass App មិនមែនជាមធ្យោបាយបង្កើតចំណូលតាមរយៈការដឹកជញ្ជូនភ្ញៀវមួយមុខប៉ុណ្ណោះទេ ក្រសួងការងារ បានកែច្នៃ Pass App ឲ្យក្លាយទៅជាមធ្យោបាយសម្រាប់ប្រជាពលរដ្ឋដែលប្រកបរបរនេះ ឲ្យបង្កើតចំណូលបន្ថែមតាមរយៈការទៅរៀនជំនាញបណ្តុះបណ្តាលជាមួយក្រសួងការងារ។

លោកនាយកបានបន្តថា នេះជាគម្រោងមួយដ៏ល្អ ដែលអាចនឹងបង្កើនសមត្ថភាពប្រជាពលរដ្ឋ ឬអ្នកដែលកំពុងប្រកបមុខរបររត់កង់បីឲ្យទទួលបាននូវជំនាញមួយជាក់លាក់ ប្រាកដប្រជាច្បាស់លាស់ ដោយគាត់គ្រាន់តែចំណាយពេលវេលាទៅរៀនយកចំណេះជំនាញ ដើម្បីងាយស្រួលក្នុងការរកប្រាក់ចំណូលបន្ថែមក្រៅពីការងារដឹកជញ្ជូន។
គិតត្រឹមឆ្នាំ២០២៥ កម្មវីធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឬហៅថា កម្មវិធី TVET 1,5M ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលការចុះឈ្មោះចំនួនជិត ១៥ម៉ឺននាក់។ ក្នុងនោះ យុវជនជាង ៥ម៉ឺននាក់ មានការងារធ្វើ បន្ទាប់ពីបញ្ចប់ការសិក្សាជំនាញ ធីវ៉េត។ សូមជម្រាបជូនទៀតថា សព្វថ្ងៃនេះរាជរដ្ឋាភិបាល នៅតែបន្តដាក់ឲ្យអនុវត្តនូវកម្មវិធីបណ្តុះបណ្តាលជំនាញ ធីវ៉េត ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀល ក្នុងមួយខែ។ ដោយឡែក យុវជននានា រួមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកម្មករនិយោជិត ក៏អាចចូលរៀនកម្មវិធីនេះដោយមិនបង់ថ្លៃផងដែរ ដើម្បីចាប់យកជំនាញមួយពិតប្រាកដ មុនចូលទីផ្សារការងារ ឬផ្លាស់ប្តូរជំនាញ ឬបង្កើនជំនាញរបស់ខ្លួន៕ អត្ថបទ៖ ឈិត បូរ៉ាវី









-
ព័ត៌មាន5 days agoរដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អរគុណដល់អង្គការយូណេស្កូសម្រាប់កិច្ចសហប្រតិបត្តិការលើការងារវប្បធម៌ទាំងរូបី និងអរូបី
-
ព័ត៌មាន1 week agoខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជទម្ងន់ជាង ៧០គីឡូក្រាម ចូលទន្លេមេគង្គ ក្រោយទទួលបានពីប្រជានេសាទ
-
ព័ត៌មាន1 week agoរដ្ឋាភិបាលសម្រេចយកចុងសប្ដាហ៍នៃដើមខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោតឃុំ/សង្កាត់អាណត្តិទី៦
-
ព័ត៌មាន1 week agoឃាត់ខ្លួនជនបរទេស ៧៥នាក់ សង្ស័យលួចប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅរាជធានីភ្នំពេញ
-
ព័ត៌មាន5 days agoសាធារណរដ្ឋឆែក មានបំណងផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ជាមួយកម្ពុជា ដើម្បីរំលឹកខួបការទូតលើកទី៧០
-
ព័ត៌មាន3 days agoក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន អញ្ជើញសំណេះសំណាលជាមួយសមាជិក-សមាជិកាបក្ស និងប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានភូមិ ក្នុងឃុំសាមគ្គី ស្រុកប្រាសាទបល័ង្ក
-
ព័ត៌មាន5 days agoខេត្តនៅភូមិភាគឦសាន ទទួលបានគម្រោងវិនិយោគចំនួន ២២ គម្រោង មានទុនសរុបជិត ៤០០ លានដុល្លារ
-
ព័ត៌មាន4 days agoការរាំងខ្ទប់ព្រំដែនកម្ពុជា-ថៃ រយៈពេលជាង៦ខែ ជំរុញឱ្យផលិតខ្មែរក្នុងស្រុកកើនឡើង