Connect with us

ព័ត៌មាន

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចុះអប់រំផ្សព្វផ្សាយពីវិធានការការពារជំងឺមិនឆ្លង

កំពង់ធំ៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចុះ​អប់រំ​ផ្សព្វ​ផ្សាយ​ស្ដីអំពីវិធានការការពារជំងឺមិនឆ្លង និងសហគមន៍មានភាពធននិងអាកាសធាតុ ព្រម​ទាំង​សុវត្តិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាពលោក វណ្ណៈ សោភានិត ប្រធាន​អនុ​សាខា​កាក​បាទ​ក្រហមស្រុកសន្ទុក ។ នៅក្នុងឳកាសនោះ លោក បានពាំនាំនៅ​ប្រសាសន៍​ផ្ដាំ​ផ្ញើ​សាក​សួរ​សុ​​ខទុក្ខ​ពីចម្ងាយអំពីសំណាក់ ឯកឧត្តម នួន ផារ័ត្ន ប្រធាន​គណៈកម្មាធិការ​សាខាកាក​បាទ​ក្រហម​កម្ពុជា​ខេត្តកំពង់ធំ ជូនដល់លោកគ្រូអ្នកគ្រូ យុវជនកាកបាទក្រហម សិក្សានុសិស្ស ដែល​មាន​វត្ត​មាន​ទីនេះទាំងអស់សូមមានសុខភាពល្អ និងសម្រេចរាល់ភារកិច្ច។ លោកបន្តថា ថ្ងៃនេះ​ក្មួយ​ៗ​ទាំងអស់ គឺជាទំពាំងស្នងឬស្សី ជាកោសិការសង្គម ដែលត្រូវចូលរួមយ៉ាងសំខាន់ ក្នុង​សកម្ម​ភាព​នានា​ក្នុ​ងបេសកម្មភាពអភិវឌ្ឍន៍ប្រទេសជាតិ។ ហើយសុខភាព គឺជាកត្តាសំខាន់បំផុត ក្នុង​ការ​ផ្ត​ល់ឱកាសដល់ក្មួយៗដើម្បីសិក្សាទទួលបានចំណេះ ជំនាញ ដើម្បីប្រកប​ការងារ​ទៅ​ថ្ងៃ​អនាគត​។

ជាមួយគ្នានេះ លោកស្រី ឡេង សុឃីម នាយិការងសាខាកាកបាទខេត្តកំពង់ធំ លើកឡើងថា គោល​បំណង​ក្នុងការផ្សព្វផ្សាយនេះគឺដើម្បីឱ្យយុវជនកាកបាទក្រហមកម្ពុជា សិក្សានុសិស្ស​ទាំង​អស់​យល់​ដឹង​អំពី​ជំងឺ​ឆ្លង និងជំងឺមិនឆ្លងដែលប្រទេស​កម្ពុជា​យើង​បច្ចុប្បន្ន​កំពុង​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង និងតម្រូវឱ្យប្អូនៗទាំងអស់ចូលរួមទប់ស្កាត់និងការពារផ្ដោតទៅលើជំងឺឆ្លងដូចជាជំងឺ ជំងឺ​អេដស៍ ជំងឺរបេង ដែលកំពុងបន្តកើតជារៀងរាល់ថ្ងៃ។ លោកស្រី បន្តទៀតថា ដើម្បី​ឱ្យ​សហគមន៍​មានសុ​ខភាពល្អយើងត្រូវដឹងអំពីជំងឺដែលមិនឆ្លង៤ប្រភេទធំៗ ដែលកំពុងតែកើត​មាន​ឡើង​ជា​រៀង​រាល់​ថ្ងៃមានដូចជា÷ ជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺលើសឈាមជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ដែល​វា​កើតឡើងតាមរបបអាហារប្រចាំថ្ងៃ ផ្អែម ប្រៃ និងខ្លាញ់ជាដើម ស្របតាម​ទិស​ស្លោក​”ស្រឡាញ់​ខ្លួន​ស្ងួន​ចំណី​”។ ដើម្បីឱ្យសហគមន៍មានភាពធន់និងអាកាសធាតុសូមចូលរួមរៀនបន្សាំខ្លួន និងចូលរួមកាត់បន្ថយ ដូចជា÷ ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិច ចូលរួមដាំកូនឈើនៅតាមទីសាធារណៈ មិន​ដុត​ ឬកប់សំបកដបជ័រក្នុងដី ផ្សព្វ​ផ្សាយ​បន្ថែម​អំពី​អត្ថ​ប្រយោជន៍​នៃ​ការ​ចាក់​ថ្នាំប​ង្កា​រ​ជំងឺ​មហា​រីក​មាត់​ស្បូន ​ការជួយសង្រ្គោះបឋម ព្រមទាំងសុវត្ថិភាពចរាចរណ៍ផ្លូវគោក៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia