ព័ត៌មាន
នគរបាលបង្កើនការចុះត្រួតពិនិត្យទីតាំងជួលស្នាក់នៅ ដើម្បីទប់ស្កាត់បទល្មើសឆបោកតាមអនឡាញ
កម្លាំងអាជ្ញាធរមានសមត្ថកិច្ចនៅតាមថ្នាក់មូលដ្ឋាន បាននឹងកំពុងបន្តបង្កើនការចុះត្រួតពិនិត្យជា ប្រចាំទៅលើទីតាំងជួលការស្នាក់នៅនានាសម្រាប់ជនបរទេស ដើម្បីតាមដានលើឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ដើម្បីជាការឆ្លើយតប ក្រោយការទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចនៅគ្រប់ជាន់ថ្នាក់ ទាំងថ្នាក់ជាតិ និងរដ្ឋបាលក្រោមជាតិ បាននឹងកំពុងបន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធិភាពខ្ពស់ លើបទល្មើសឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ។

វរសេនីយ៍ត្រី អ៊ុន ភិរម្យ នាយប៉ុស្តិ៍រដ្ឋបាលនគរបាលវាលវង់ ចំណុះអធិការដ្ឋាននគរបាល ខណ្ឌ៧មករា បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងទទួលបានការចង្អុលបង្ហាញពីវរសេនីយ៍ឯក ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា កម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលវាលវង់សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ តែងបានចុះពិនិត្យ និងធ្វើកិច្ចសន្យាណែនាំជាបន្តបន្ទាប់ ដល់បណ្តាម្ចាស់អាជីវកម្មជួលការស្នាក់នៅទាំងឡាយ ពិសេសសណ្ឋាគារ និងខុនដូរធំៗ ឱ្យចូលរួមសហ ការល្អជាមួយកម្លាំងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីទប់ស្កាត់ និងបង្ក្រាបដាច់ខាតលើឧក្រិដ្ឋកិម្មឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ឬបទល្មើសអសន្តិសុខនានា។

គួររំលឹកថា កាលពីពេលថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្តេចពិតជាចង់ឃើញណាស់នូវការចូលរួមជាមួយនឹងការប្តេជ្ញាចិត្ត និងការលះបង់ដើម្បីជាតិ ពីគ្រប់តួអង្គដែលមានការពាក់ព័ន្ធទាំងអស់ ជាពិសេស ការចូលរួមប្រជាជនខ្មែរយើងគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការក៏ដូចជាមន្ត្រីរាជការ អជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បីរួបរួមគ្នាជា កម្លាំងមហាសាមគ្គីជាតិខ្មែរ សំដៅលុបបំបាត់នូវរាល់បញ្ហាអសកម្មពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រ ព័ន្ធបច្ចេកវិទ្យា ក៏ដូចជាដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះដ៏ប្រពៃនៃប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ៕ អត្ថបទ៖ លីហេង





-
ព័ត៌មាន5 days agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
PR NEWS6 days agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
ព័ត៌មាន3 days agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
កីឡា1 week agoជើងឯកថ្នាក់ជាតិកីឡាគុនល្បុក្កតោ ជាការជួបជុំរបស់អ្នកជំនាន់ក្រោយបន្តកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនព្រលឹងវប្បធម៌ខ្មែរ
-
ព័ត៌មាន1 week agoការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាលើកទី៣ នៅប្រជុំកោះរ៉ុង និងលើកដំបូងនៅប្រជុំកោះស្តេច
-
ព័ត៌មាន2 days agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន4 days agoរដ្ឋមន្រី្តសុខាភិបាល អញ្ជើញបើកកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តលើកទី១២ នៃមន្ទីរពេទ្យកាល់ម៉ែត
-
ព័ត៌មាន2 days agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា