ព័ត៌មាន
កម្ពុជាកំណត់គោលការណ៍ក្លិបចំនួន៤ មានកៅអីក្នុងការប្រកួតពានបាល់ទាត់ទ្វីបអាស៊ី ឆ្នាំ២០២៦/២៧
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានជូនដំណឹងស្ដីពីគោលការណ៍កំណត់យកក្លិបបាល់ទាត់តំណាងជាតិ ចូលរួមការប្រកួតបាល់ទាត់ទ្វីបអាស៊ី ឆ្នាំ២០២៦/២៧ ដោយមានបេក្ខភាព ៤ក្លិប ដែលនឹងទទួលបានកៅអីចូលរួមព្រឹត្តិការណ៍ប្រចាំទ្វីបនេះ។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ កាលពីថ្ងៃពុធកន្លងទៅ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចក្នុងការកំណត់គោលការណ៍ ចំពោះក្លិបបាល់ទាត់តំណាងជាតិ ចូលរួមការប្រកួតដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) សម្រាប់ឆ្នាំ២០២៦/២៧ ដោយផ្អែកសំខាន់លើចំណាត់ថ្នាក់របស់ក្លិបបាល់ទាត់ ចូលរួមការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ និងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២៥/២៦ ដែលបានបំពេញអាជ្ញាបណ្ណក្លិបអន្តរជាតិ AFC Club Licensing ពេញលេញ តាមលំដាប់លំដោយ រួមមាន៖
១-ក្លិបដែលទទួលបានជើងឯកការប្រកួត ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦។
២-ក្លិបដែលទទួលបានចំណាត់ថ្នាក់លេខ២ នៃការប្រកួត ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦។
៣-ក្លិបដែលទទួលបានជើងឯក ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២៥/២៦។
៤-ក្លិបដែលទទួលបានចំណាត់លេខ៣ នៃការប្រកួត ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦។
ទន្ទឹមជាមួយគ្នាដែរ ប្រសិនបើក្លិបបាល់ទាត់ចូលរួមប្រកួតតំណាងជាតិទទួលបានជើងឯក AFC Challenge League នោះក្លិបបាល់ទាត់កម្ពុជា នឹងទទួលកូតាក្លិបបន្ថែមចំនួន ១ក្លិបទៀត ។ ដូច្នេះគោលការណ៍កំណត់ក្លិបបាល់ទាត់ ដែលត្រូវចូលរួមប្រកួត នឹងអនុវត្តទៅតាមចំណាត់ថ្នាក់ដូចបានបញ្ជាក់ និងស្របទៅតាមបទបញ្ជាចូលរួមប្រកួត AFC Club Competition Entry Regulations។
គួរដឹងថា សម្រាប់រដូវកាលឆ្នាំ២០២៦/២៧ ខាងមុខ ក្នុងចំណោមពានធំៗរៀបចំដោយ AFC កម្ពុជា បានទទួល ១កៅអីកន្លះ ឬស្មើនឹង ២ក្រុម សម្រាប់ចូលរួមប្រកួតពានរង្វាន់ក្លិបបាល់ទាត់កម្រិតទី២ ឆ្នាំ២០២៦/២៧ (AFC Champions League Two ឆ្នាំ២០២៦/២៧ ពោលគឺក្រុមជើងឯកលីគ ត្រូវលេងវគ្គចែកពូល និងជើងឯករងលីគ ត្រូវលេងវគ្គជម្រុះ បន្ទាប់ពីចំណាត់ថ្នាក់លីគកំពូលកម្ពុជា បានឡើងទៅឈរលេខរៀងទី២៣ ក្នុងតារាងចំណាត់ថ្នាក់ AFC Club Competitions Ranking 2024//25 ក្រោយពីក្លិបព្រះខ័នរាជស្វាយរៀង បានឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League 2024/25។
ក្រឡេកមកចាប់អារម្មណ៍ការប្រកួត AFC Challenge League រដូវកាលឆ្នាំ២០២៥/២៦ នេះវិញ កម្ពុជាមានបេក្ខភាព ២ក្រុមចូលរួមការប្រកួតក្របខណ្ឌពានរង្វាន់ទី៣ ទ្វីបអាស៊ីនេះផងដែរ រួមមានព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ដែលគ្រោងនឹងត្រូវជួបគ្នា ក្នុងវគ្គ ៨ក្រុមចុងក្រោយ នាខែមីនាខាងមុខ៕ អត្ថបទ លី ឈុនឡា

-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន19 hours agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន5 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន3 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន