ព័ត៌មាន
រដ្ឋបាលខេត្តកំពង់ចាម រៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី នេត សាវឿន
នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និង លើកទិសដៅបន្តរបស់រដ្ឋបាលខេត្តកំពង់ចាម ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកប្រធាន អាជ្ញាធរជា តិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម ដែលប្រព្រឹតទៅ នៅសាសាខេត្តកំពង់ចាម។
នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអះអាងថា ក្នុងការអនុវត្ត បទបញ្ជា របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម មិនមានអំពើឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online scams) នោះទេ ហើយក៏គ្មានការហើរចូលពីខាងក្រៅនៃជនសង្ស័យដើម្បី សម្ងំលាក់ខ្លួន ឬបង្កើត ការឆបាកតាមប្រព័ន្ធបច្ចេកវិទ្យា និងក៏គ្មានការបង្ខាំងមនុស្សឡើយ។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ត ក៏បានផ្សព្វផ្សាយ និងធ្វើការណែនាំឱ្យមន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជា ពលរដ្ឋ បាននឹងចេះប្រើប្រាស់នូវកម្មវិធី App No Drug ដើម្បី រួមចំណែកក្នុងសង្គម រួមគ្នាទប់ស្កាត់ការ ជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនផងដែរ។
ឯកឧត្តមអភិបាលខេត្ត ថ្លែងបញ្ជាក់ថា អ្វីដែលជាមោទនភាពដ៏ឧត្តុង្គឧត្តមរបស់រដ្ឋបាលខេត្តកំពង់ចាម សម្រាប់ឆ្នាំនេះគឺ ១-អង្គភាពការិយាល័យច្រកចេញចូលតែមួយខេត្ត, ២-ការិយាល័យប្រជាពលរដ្ឋ និង ៣- មន្ទីរបង្អែកខេត្តកំពង់ចាម បានជាប់ចំណាត់ថ្នាក់ថ្នាក់លេខ១ នៅទូទាំងប្រទេសកម្ពុជា។
ឯកឧត្តម បានថ្លែងអំណរគុណ ចំពោះមន្ត្រីអង្គភាពទាំងបី ដែលកន្លងបាន ខិតខំ ប្រឹងប្រែង លះបង់ ពេលវេលា ផ្តល់សេវាព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋ ទាំងយប់ ទាំងថ្ងៃ ដោយមិនគិតពីការងើយហត់ ដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ យកទៅប្រើប្រាស់។ ឯកឧត្តម បានផ្តាំផ្ញើឲ្យ ប្រធានមន្ទីរបង្អែកខេត្តកំពង់ចាម ការិយាល័យច្រកចេញចូលតែមួយ ការិយាល័យប្រជាពលរដ្ឋ សុំបន្ត ថែរក្សាខ្សែក្រវាត់របស់ខ្លួនបានស្ថិតស្ថេរ យូរអង្វែង កុំឲ្យរបូតចេញចំណាត់ថ្នាក់ ដោយត្រូវបន្ថែម ការងារ រុករក កែឆ្នៃ បង្កើនសមត្ថភាព ក្នុងការផ្តល់សេវាជូនប្រជាពល រដ្ឋ ឲ្យកាន់តែល្អប្រសើរបន្តទៅទៀត។
ក្នុងឱកាសនោះ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានថ្លែងការកោតសរសើរ ដល់រដ្ឋបាលខេត្ត, សមត្ថកិច្ចជំនាញ និងអ្នកពាក់ព័ន្ធ ដែលបានរួមគ្នាធ្វើខេត្តកំពង់ចាម ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ជាពិសេសរដ្ឋបាលខេត្ត ក្រោមការការដឹកនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត។
ឯកឧត្តមសន្ដិបណ្ឌិត ក៏បានជំរុញឱ្យធ្វើការបង្ក្រាបបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជាគ្រឿងញៀន និងក្រុម ក្មេងទំនើង ព្រមទាំងខិតខំជំរុញការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ដោយមានកម្លាំងប្រមូលផ្តុំនៅក្នុងការ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទនៅមូលដ្ឋាន របស់ខ្លួន។ថ្លែងបែបនេះក្នុងឱកាសបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និង លើកទិសដៅបន្តរបស់រដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានណែនាំដល់អាជ្ញាធរ ក៏ដូចជា កងកម្លាំងមានសមត្ថកិច្ចក្នុងខេត្តកំពង់ចាម ត្រូវបន្តថែរក្សាការពារឱ្យបានគត់ម៉ត់នូវសុខសន្តិភាព ស្ថិរភាពនយោបាយ និង ការពារឱ្យបានជាដាច់ខាតនូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ដែលមិនអនុញ្ញាតឱ្យមានការរំលោភបំពានបានឡើយ ពិសេសត្រូវបង្ការទប់ស្កាត់ និងបង្ក្រាបឱ្យ ខាងតែបាននូវរាល់សកម្មភាព ឬទង្វើដែលប៉ុនប៉ងធ្វើឱ្យកម្ពុជា ធ្លាក់ចូលទៅក្នុងស្ថានភាពសង្គ្រាម ភាពចលាចល វឹកវរក្នុងសង្គម៕


















-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន20 hours agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន5 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន3 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង